ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ណែនាំ​មន្ត្រី​បច្ចេកទេស​ឲ្យ​បន្តចុះ​ជួសជុល​និង​ថែទាំ​ផ្លូវ​ក្នុង​ខេត្ត​ជាង​៧០០​គីឡូម៉ែត្រ​ដែល​រង​ការខូចខាត​នៅ​ក្នុង​រដូវវស្សាហ៍​!

ខេត្ត​ព្រះវិហារ​៖ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត នៅតែ​បន្ត​ជម្រុញ​ដល់​មន្ត្រី​ជំនាញ​បច្ចេកទេស​របស់​ខ្លួន ឲ្យ​ចុះអនុវត្តន៍​លើ​ការងារ​បច្ចេកទេស​ជួសជុល និង​ថែទាំ​ផ្លូវជាតិ​លេខ​៦២ និង​ផ្លូវ​ក្នុង​ខេត្ត​មាន​ជាង​៣០០​គីឡូម៉ែត្រ ដែល​បាន​រង​នូវ​ការខូចខាត ក្នុង​ចំណោម​ផ្លូវ​ក្នុង​ខេត្ត​សរុប​ជាង​៧០០​គីឡូម៉ែត្រ​។​

​រីឯ​ការខូចខាត​នោះ ត្រូវ​គេ​ពណ៌នា​ថា អាច​បណ្តាល​មក​ពី​ការ​ទ្រ​ទម្ងន់​លើស​កម្រិត​កំណត់ ពី​រថយន្ត​ដឹកទំនិញ​ធន់​ធំៗ​បើក​ឆ្លងកាត់ និង​កត្តា​ដែល​សំខាន់​នោះ គឺ​ផ្លូវ​នេះ​បាន​រង​សំពាធ​ពី​ចម្រោះ​ទឹក​ភ្លៀង ដែល​បាន​ហូរ​ធ្លាក់​ជោគជាំ នៅ​ក្នុង​រដូវវស្សា​នេះ​។​

​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក​សំ លាង​ទ្រី លោក​បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​២៩​កក្កដា​នេះ​ថា លោក​បាន​ដាក់ចេញ​ផែនការ ដោយ​ចាត់​ក្រុម​មន្ត្រី​ជំនាញ​ជាបន្ទាន់ ឲ្យ​ចុះ​ថែទាំ​និង​ជួសជុល​ផ្លូវ​ជាតិ​ខេ​ល​៦២ មាន​ប្រវែង​២០១​គីឡូម៉ែត្រ ដែល​ជា​សមិទ្ធិផល​ដ៏​ថ្លៃថ្លា ក្នុង​ការចំណាយ​ថវិកា​ច្រើន​លាន​ដុល្លារ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ រាជរដ្ឋាភិបាល មាន​សម្តេច​តេជោ​សែន ជា​ប្រមុខ​ដឹកនាំ បាន​ស្ថាបនា​ផ្លូវ​នេះ​ឡើង ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ មានដូចជា​ប្រាសាទកោះកេរ្តិ៍ និង​ប្រាសាទ​ព្រះវិហារ​នោះ​ជា​ដើម ពិសេស សំរាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ​ដឹក​កសិផល​នានា ពី​ទីជនបទ​ដាច់​ស្រា​យាល មកកាន់​ទីប្រជុំជន​ក្នុង​ក្រុង​បាន​យ៉ាង​ងាយ ហើយ​ក៏​នៅ​មាន​ផ្លូវ​ក្នុង​ខេត្ត​ជាច្រើន​ខ្សែ​ទៀត ដែល​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណៈការ​ខេត្ត បាន និង​កំពុង​បន្ត​ជួសជុល និង​ថែទាំ ៕

 

 

 

IMG-20160730-WA0063 IMG-20160730-WA0061 IMG-20160730-WA0057 IMG-20160730-WA0062

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2098 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!