ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

លោក ម៉ែន វិបុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​

លោក ម៉ែន វិបុល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង : នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​ទិសដៅ​ការងារ​ខែធ្នូ ឆ្នាំ​២០២២ របស់​រដ្ឋបាល​ខេត្ត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​លោក លោកស្រី អភិបាលរង​ខេត្ត តំណាង​សាលាដំបូង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង​/​ស្រុក​ទាំង​៨ លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត ។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី អាជ្ញាធរ​ដែនដី ក្រុង ស្រុក មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ដែល​ខិតខំ​ចូលរួម ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​បាន​យ៉ាង​ល្អប្រសើរ​ក្នុង​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយរៀង ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩-៣០ ខែតុលា ឆ្នាំ​២០២២ កន្លងមក​។​

​លោក​បាន​ដាក់​ចេញ​នៅ​ទិសដៅ​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖
១- មន្ទីរ​-​អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​លក្ខណៈ​រៀបចំ​ផែនការ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ការប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដែល​និង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២២​ខាងមុខ​។​
២-​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ចុះ​ពិនិត្យ​ទីតាំង​ស្នាក់នៅ​របស់​សិស្ស​ដែល​មក​ប្រលង​បាក់​ឌុប​ដូចជា ស្នាក់​នៅ​វត្ត​អារាម​ជាដើម ជាពិសេស​មន្ទីរ​ទេសន៍​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ កុំ​មាន​ការ​តម្លើងថ្លៃ​ជួល​ខុសពី​ធម្មតា​។​
៣. ត្រូវ​បន្ត​ជំរុញ​ប្រជាពលរដ្ឋ និង​កម្មករ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ឲ្យទៅ​ចាក់​វ៉ាក់សាំង ឲ្យបាន​គ្រប់ៗ គ្នា ជាពិសេស ដូសទី​៣ ដូសទី​៤ និង​ដូសទី​៥​។​
៤.​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រៀបចំ​ផែនការ​ត្រៀមលក្ខណៈ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​២០២២ ឈាន​ចូល​ឆ្នាំ​ថ្មី​២០២៣ ។​
៥.​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​ពិនិត្យ​ចំពោះ​ទីតាំង​ដែល​ធ្លាប់​មាន​លេង​ល្បែងស៊ីសង​ខុសច្បាប់​ដូច​ភ្លៀងរលឹម ដែល​ជ្រក​ក្រោមរូបភាព​ហាង​កាហ្វេ ហាង​បាយ និង​រូបភាព​ផ្សេងទៀត​។​
៦.​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​។​
៧.​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ជា​ពិសេស​ជំរុញ​ការ​ពាក់មួក​សុវត្ថិភាព និង​ត្រួតពិនិត្យ​ជាប្រចាំ​រថយន្ត​ដឹក​កម្មករ ដើម្បី​បង្ការ​គ្រោះថ្នាក់​។​
៨.​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ពិនិត្យមើល​ការសាងសង់​សំណង់​អណាធិបតេយ្យ ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ទីតាំង​អាជីវកម្ម​ពុះ​ដី​ឡូតិ៍ អាជីវកម្ម​ផ្ទះល្វែង​សម្រាប់​លក់ ត្រូវ​ជំរុញ ឲ្យមក​សុំ​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​តាម​ប្រកាស​ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​អភិវឌ្ឍ​អ​ច​ន​វត្ថុ មិន​អនុញ្ញាត​ឲ្យ​លក់ដូរ មុន​សុំច្បាប់​អាជីវកម្ម​ឡើយ ៕

Filed in: ព័ត៌មានជាតិ