ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន និង​ដាំ​កូនឈើ ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​ការទាក់ទាញ​

រដ្ឋបាល​ក្រុង​ប៉ោយប៉ែ​ត​ធ្វើ​អនាម័យ​បរិស្ថាន និង​ដាំ​កូនឈើ ដើម្បី​លើកកម្ពស់​សោភ័ណភាព និង​ការទាក់ទាញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ដ​បន្ទាយមានជ័យ​៖ រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ យុវជន​ក្រុង​សង្កាត់ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព កងកម្លាំង​មន្ត្រីរាជការ សិស្សានុសិស្ស​ចូល​ប្រមាណ​៥០០​នាក់ រួមគ្នា​ធ្វើ​អនាម័យ បរិស្ថាន ដាំ​កូន​ឈើ តាម​ដងផ្លូវ និង​រង្វង់​មូល រហូត​ដល់​ភ្លើងស្តុប​ផ្សារកណ្តាល គោលបំណង​លើក​កម្ពស់​សោភ័ណភាព និង​ការទាក់ទាញ ខណៈ​ក្រុង​ប៉ោយ​ប៉ែត មាន​ភ្ញៀវ​ទេសច​រទាំង​ជាតិ និង​អន្តរជាតិ ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​។​

​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​៖ ការសំអាត​អនាម័យ​បរិស្ថាន រើស​សំរាម ដាំ​កូន​ឈើ និង​ការផ្សព្វផ្សាយ​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​បរិស្ថាន និង​អនាម័យ តាមរយៈ​ការធ្វើ​អនាម័យ​បរិស្ថាន​រួមគ្នា ផ្សព្វផ្សាយ អប់រំ​ដល់​សាធារណជន​ទូទៅ​នូវ​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ឱ្យ​មាន​ការគិតគូរ​អំពី​ការសំអាត​អនាម័យ​បរិស្ថាន ដូច​ជា​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ចោល​សំរាម​ឱ្យចំ​ធុងសំរាម ដែល​ពិភពលោក​កំពុង​យកចិត្តទុកដាក់​ទៅលើ​អនាម័យ​បរិស្ថាន ដី​ស្អាត ខ្យល់​ស្អាត និង​ទឹក​ស្អាត សំដៅ​បំបាត់​ឱ្យខាងតែបាន​នូវ​ភាពកខ្វក់ សំរាម និង​កាក​សំណល់​ផ្សេងៗ ដើម្បី​កែលម្អ​គុណភាព​បរិស្ថាន​ក្រុង​ឲ្យមាន​សោភ័ណភាព មាន​ផា​សុកភាព​សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក យឹម សំណាង អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន ក៏​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ដែល​លើកឡើង​អំពី​ភូមិ​ឃុំ​សង្កាត់ ត្រូវតែ​«​មាន​អនាម័យ​ល្អ សោភ័ណភាព និង​បរិស្ថាន​ល្អ​» ដែល​សំដៅលើ​ការ​មាន​វិធានការ​ក្នុង​ការគ្រប់គ្រង ថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន អនាម័យ​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​យន្តការ​ដោះស្រាយ​សំរាម ធ្វើឱ្យ​មាន​សោភ័ណភាព និង​ផាសុកភាព​។

​លោក​អភិបាលរង​ខេត្ត បញ្ជាក់ថា រដ្ឋបាល​ក្រុង​បាន​កំពុង​ខិតខំ​រៀបចំ​ឱ្យមាន​ការបញ្ជ្រាប​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់ គោលការណ៍ និង​វិធានការ​នានា​ស្តីពី​ការ​ថែរក្សា​បរិស្ថាន រួម​ទាំង​វិធីសាស្ត្រ នៃ​ការរក្សា​សុខភាព អនាម័យ សុវត្ថិភាព​ចំណីអាហារ និង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​កន្លែង​រស់នៅ​រៀងខ្លួន​ឲ្យបាន​ល្អ វិច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​៕

Filed in: ព័ត៌មានជាតិ