ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក ស៊ូ ម៉ុល បន្ត​បើក​វេទិកា​សាធារណៈ ចំនួន​៥​ភូមិ​នៅ​វត្ត​បល្ល័ង​ជា ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក​

​លោក ស៊ូ ម៉ុល បន្ត​បើក​វេទិកា​សាធារណៈ ចំនួន​៥​ភូមិ​នៅ​វត្ត​បល្ល័ង​ជា ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក បាន​បន្ត​បើក​វេទិកា​សាធារណៈ នៅ​វត្ត​បល្ល័ង​ជា មាន​ប្រជាពលរដ្ឋ​មកពី​៥​ភូមិ ក្នុង​ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក ដោយ​មាន​ការចូលរួម ពី​សំណាក់ ប្រធានការិយាល័យ មន្ត្រី​សាលាស្រុក លោក​មេឃុំ កងកម្លាំង​ស្រុក​និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​

​លោក ស៊ូ ម៉ុល បាន​ថ្លែងថា សូម​អគុណ​សន្តិភាព បើ​មិន​មាន​សុខ​សន្តិភាព​ក៏​មិន​មាន​ថ្ងៃនេះ​ដែរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពិសេស​មាន លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការចង្អុលបង្ហាញ​ពី លោក​សៅ សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​រមាស​ហែក តែងតែ​យកចិត្ត​ទុក​ប្រជាពលរដ្ឋ​ជានិច្ច​ចំពោះ​បញ្ហា ផ្លូវ ទឹក ភ្លើង​ព្រោះ​ទាំងនេះ​ជា​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​គ្រប់​មូលដ្ឋាន ហេតុនេះ​ទីណា​មាន​ប្រជាពលរដ្ឋ​រស់នៅ​ត្រូវមាន ផ្លូវ ទឹក​ភ្លើង​ដល់​ទីនោះ​។​

​លោក​ស៊ូ ម៉ុល បន្ត​ថា​គោលបំណង​សំខាន់​នៃ​ការបើក​វេទិកា​សាធារណៈ​នេះ​គឺ ដើម្បី​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ឃុំ​ច​ន្ត្រី​បាន​ស្វែងយល់​ពី​ស្ថានភាព​ទូទៅ​នៃ​ការអភិវឌ្ឍន៍ មូលដ្ឋាន ព្រមទាំង​បញ្ហា​ប្រឈម តម្រូវការ​នានា ដែល​កើតមាន​នា​រយៈកាល​កន្លងមក ពិសេស​វេទិកា​នេះ ក៏​នឹង​ផ្តល់​នូវ​ឱកាស​ផងដែរ ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការបញ្ចេញ​មតិ​យោបល់​របស់ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្តីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ និង​ឆ្លើយតប​ចំពោះ​តម្រូវការ សំណូមពរ និង​សូមពរ​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​។​

​លោក​អភិបាលស្រុក​រមាស​ហែក ក៏បាន​លើកឡើង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​ព្រមទាំង​ស្នើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ច​ន្ត្រី សូម​អញ្ជើញ​ពិនិត្យ​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២២​ឱ្យបាន​គ្រប់​គ្នា​និង​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អត្ត​សញ្ញាប័ណ្ណ​របស់​ខ្លួន​ហួស សុពលភាព​សូម​អញ្ជើញ​មក​ធ្វើ​ថ្មី​និង​ពុក​ម៉ែ​បងប្អូន​ចាស់​ក្មេង​នាំគ្នា​មក​ចាក់​វាក់​សាំង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានជាតិ