ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅ​ស្រុក​ចន្ទ្រា​ស្វាយរៀង​

បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅ​ស្រុក​ចន្ទ្រា​ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អង្គ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត បាន​ប្រារព្វ​ធ្វើឡើង​នៅ​សាលា​ស្រុក​ចន្ទ្រា​ស្វាយរៀង​ខេត្ត​ស្វាយរៀង ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក អ៊ុយ ថន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង​តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំង​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ស្រុក​/​ឃុំ​ទាំង​ប្រាំមួយ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោក អ៊ុយ ថន សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍ថាៈ អង្គ​វេទិកា​នា​ថ្ងៃនេះ​ពិតជា​បាន​បង្ហាញឲ្យឃើញ​ពី​ការប្តេ​ជ្ញា​ចិត្តចូល​រួមសហកា​រ​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ដំណើរការ​នៃ​ការគាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ស្រប​តាម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ស្តីពី​កំណែទម្រង់​វិមជ្ឍការ និង​វិសហមជ្ឍការ​ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផ​ល​ជោគជ័យ​ថ្មីៗ​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​
​លោក​បាន​បន្ត​ឲ្យដឹង​ទៀតថាៈ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នឹង​ផ្ដល់​ឱកាស​ដល់​អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​ទទួល​ព័ត៌មាន​អំពី​សមិទ្ធផល​ដែល​រដ្ឋបាល​ខេត្ត​សម្រេច​បាន​កន្លងមក​និង​បញ្ហា​ប្រឈម​នានា ការផ្តល់​មតិ​យោបល់​ចំពោះ​ការ​អភិ​វឌ្ឃមូល​ដ្ឋា​ន បញ្ហា​ប្រឈម ទិសដៅ​អនុវត្ត​នា​ពេល​ខាង​មុខ​របស់​រដ្ឋបាល​ខេត្ត ផ្តល់​នូវ​អនុសាសន៍ សំណូមពរ​នានា​សម្រាប់​ការពិភាក្សា តាមរយៈ​ការ​ឆ្លើយតបបាន​ទាន់ពេលវេលា​ពី​ស្ថាប័ន​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ឈាន​ទៅ​ធ្វើ​ការកែលម្អ​និង​ដោះស្រាយ​ឲ្យ​កាន់តែ​ល្អប្រសើរ​ស្របទៅនឹង​តម្រូវការ​ជា​អាទិភាព ព្រមទាំង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​នា​ឱកាស​នោះ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​អំពី​ស្ថានភាព​ទូទៅ​របស់​រដ្ឋបាល​ខេត្ត ជាពិសេស គឺ​បញ្ហា​ប្រឈម​របស់​រដ្ឋបាល​ខេត្ត​នា​ពេល​កន្លងមក​មាន​ជាអាទិ៍ គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ការរាំងស្ងួត ទឹកជំនន់ ខ្យល់​កន្ត្រាក់ បាន​កើត​ឡើង​ធ្វើឲ្យប៉ះពាល់​ដល់​ការងារ​បង្កបង្កើ​ន​ផល​ស្រូវ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ បញ្ហា​ទំនាស់​ដីធ្លី ការរំលោភ​កាន់កាប់​ដី​ព្រែក បឹង អូរ និង​ដី​ចំណី​ថ្នល់​នៅតែ​កើតមាន ។ គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បន្ត​កើតមាន​ដោយសារ​អ្នកបើកបរ​ខ្វះ​ការយោគយល់​គ្នា ខ្វះ​ការប្រុងប្រយ័ត្ន និង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​។ ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​នៅ​តែ​កើតមាន​ក៏​ដូចជា​ការគ្រប់គ្រង​កាកសំណល់​នៅតាម​ទីប្រជុំជន និង​នៅតាម​រោងចក្រ សហគ្រាស​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ការចូលរួម​នៅមានកម្រិត​។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថាៈ អ្វី​ដែល​ជា​បញ្ហា​ប្រឈម​មួយទៀត​នោះ​គឺ​នៅ​តាម​ក្រុង​/​ស្រុក​មួយចំនួន​មិនទាន់​មាន​ទីលាន​ចាក់សំរាម​ឲ្យបាន​សមស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​មិន​ទាន់​មាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ថែមទៀត​ផង​៕

Filed in: ព័ត៌មានជាតិ