ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ជាមួយ​ប្រតិភូ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​ជាមួយ​ប្រតិភូ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ពុធ ១៥​រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ ដឹកនាំ​ដោយ ឯកឧត្តម ដា​តុ ប៉ា​ឌុ​កា សឺ​រី ហា​ជី អា​វ៉ាង ហាល់​ប៊ី ប៊ីន ហា​ជី ម៉ូដ យូ​សូ​ហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រី​ទទួលបន្ទុក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ប្រ៊ុយណេ​ដា​រ៉ូ​សាឡាម​។​

​ឯ​ឧត្តម យូ​សូ​ហ្វ ជំនួសមុខ​អោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​បាន​គោរព​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោ​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ ឯ​ឧត្តមក យូ​សូ​ហ្វ ក៏​បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​និង​កំពុង​រៀបចំ​និង​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​បាន​យ៉ាង​ល្អ ហើយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​កំពុង​ដំណើការ​ប្រកបដោយ​ផ្លែផ្កា និង​ប្រកបដោយ​ស្មារតី​មិត្តភាព ក្នុងទិសដៅ​ពង្រឹកសន្តិភាព ស្ថិរភាព ដោយ​ឈរ​លើ​ម​ជ្ឈភាព​អាស៊ាន​។​

​ជា​ការឆ្លើយតប​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​ដែល​បាន​អញ្ជើញ​មក​កាន់​ទីក្រុង​សៀមរាប​រួមគ្នា ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​សន្តិសុខ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានថ្លែងអំណរគុណ​ផងដែរ​ដល់​ថ្នាក់ដឹកនាំ​កំពូល​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន និង​ដៃគូ​ដែល​បាន​គាំទ្រ​ភាពជា​ប្រធាន​អាស៊ាន និង​ប្រធាន​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​របស់​កម្ពុជា​ផងដែរ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អបអរសាទរ​ចំពោះ​ជំនួូប​រវាង​រដ្ឋមន្ត្រីការពារ​ជាតិ​ចិន និង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក ហើយក៏​បាន​មានប្រសាសន៍​ផង​ដែល​ថា​ទីក្រុង​សៀមរាប​ជា​កន្លែង​ដ៏​សក្ដិសម​សម្រាប់​ជំនួប​នេះ​៕

Filed in: ព័ត៌មានជាតិ