ដី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ១៥​គ្រួសារ មានទំនាស់​រ៉ាំរ៉ៃ​ជាមួយ​យោធភូមិភាគ​ទី​១​ចំណុច​គីឡូ​លេខ​៣​ភូមិ​រាជានុកូល​នៅ​មិន​ទាន់​ដំណោះស្រាយ

ស្ទឹង​ត្រែង‌​៖ ដី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ មានទំនាស់​រ៉ា​ម​វៃ​ជាង​១០​ឆ្នាំ​មកហើយ ជាមួយ​យោធភូមិភាគ​ទី​១ ដោយ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ ស្ថិត​នៅ​ចំណុច​គីឡូ​លេខ​៣ ភូមិ​រាជានុកូល សង្កាត‌់ ក្រុង ខេត្ត​ស្ទឹងត្រែង ។​

​នៅ​ជុំវិញ​ក្នុង​រឿង​នេះ​ផងដែរ លោក ម៉ែន គង់ នាយរង​រដ្ឋបាល​និង​ជា​អ្នកនាំពាក្យ​របស់​សាលាខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់ឪ្យដឹង​ថា រឿង​ឯកសារ​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ ជាមួយ​យោធភូមិភាគ​ទី​១ ដែល​ស្ថិតនៅ​ចំណុច​គីឡូ​លេខ​៣ ក្នុង ភូមិ​រាជានុកូល ខាងលើ​នោះ គឺ​បាន​ទៅ​ដល់​ដៃ​របស់​តុលាការ​ហើយ តែ​បើ​តាម​លោក​ដឹង​ប្រជាពលរដ្ឋ ក៏​បាន​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍ ដល់​ថ្នាក់លើ​ហើយ​ដែល ក៏​ប៉ុន្ត‌ែ​នៅ​ពេល​កន្លងមក ក៏​លោក​បាន​ទទួល ឯកសារ​មួយចំនួន​ពី​ថ្នាក់​ជាតិ​ត្រឡប់​មកវិញ‌ ដើម្បីឪ្យ​ខេត្ត​ធ្វើការ​ពិនិត្យ​ពិចារណា​ធ្វើ​ការដោះស្រាយ ទៅ​លើ​ករណី​នេះ​ឡើង​វិញ ។ លោក​បាន​បន្តទៀតថា ឯកសារ​រឿងរ៉ាវ​ទំនាស់​ដី​លំនៅដ្ឋាន​វា​បាន​ទៅ​ដល់​ដៃ​តុលាការ​ហើយ ផុត​ពី​សមត្ថកិច្ច​របស់​អាជ្ញាធរ ឥឡូវ​ន‌េះ​អត់​មាន​អ្វី​ទេ​មានតែ​យក​ឯកសារ​ពី​ថ្នាក់​ជាតិ​ដែល​បាន​ចារ​មកឪ្យ​ខេត្ត​វិញ គឺ​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​មើល​សំណំុ​ឯកសារ​ហ្នឹង​ឡើងវិញ តាម​លទ្ធិភាព​និង​តាម​សមត្ថកិច្ច​របស់​ខេត្ត ។ លោក​បាន​ធ្វើ​ការបញ្ជាក់​ថា រឿង​បញ្ហា​ទំនាស់​ដី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​១៥​គ្រួសារ​និង​យោធភូមិភាគ​ទី​១​ហ្នឹង​វា​យូ​មកហើយ បាន​ផុតពី​ដៃ​អាជ្ញាធរ អីចឹង​ហើយ​បាន​ទៅ​ដៃ​តុលាការ អត់​មាន​អ្វី​មក​ពាក់ព័ន្ធ​ជាមួយ​ខេត្ត​ទៀត​ទេ ដូច​ច្នេះ​ហើយ​ថ្នាក់​ខេត្ត​មិន​អាច​ធ្វើឪ្យ​ខុស​ទៅ​នឹង​និតិវិធី​នៃ​ច្បាប់​បាន​ឡើយ ។​

​លោក សយ ហេង មេភូមិរ​ស​ជា​នុកូលបាន​ប្រាប់ឪ្យដឹង​ថា ប្រជា​ពលរដ្ឋ‌​ដែល​រស់នៅ​ទាំងនោះ​ពួកគាត់​បាន​មក​រស់នៅ​លើ​ទឹកដី​នេះ​មុន​លោក​ធ្វើ​ជា​មេភូមិ ហើយ​បានជា​លោក​ចេញ​លិខិតស្នាម​កាន់កាប់​ឪ្យ​ពួកគាត់​នោះ ពីព្រ‌ោះ​លោក​បានឃើញ​មាន​លិខិតស្នា​ម​ពី​មេ​ចាស់ៗ ដូចជា ឯក​ឧត្ដម‌ មាស ហេង ឯក​ឧត្ដម‌​ថាវ គង់ និង​ឯកឧត្តម ហេង ខាំ​វណ្ណ ដែល​គាត់​ទើប​នឹង​ស្លាប់​ទៅ​ពេល​ថ្មីៗ​នេះ ហើយ​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ​នេះ មិន​មែន‌មក​រស់នៅ​លើ​ដី​ខុស​ច្បាប់ដូច ឯក​ឧត្ដម‌​បាន​ថា​នោះ​ទេ ពួក​គាត‌់​មាន​លិខិតស្នា​ក់​នៅ​រួម​នឹង​សៀវភៅ​គ្រួសារ​និង​មាន​សំបុត្រ​កំណើត​ព្រមទាំង​មាន​លិខិត​កាន់កាប់​ដី​លំនៅដ្ឋាន​នេះ​ចាប់តាំងពី​មេ​យុទ្ធ​ភូមិភាគ​ចាស់​រហូត​ដល់​មេភូមិ​មេឃុំ ដោយ​មាន​ឯកសារ​គ្រប់គ្រាន់ ហើយ​ណាមួយ​ពួក​គាត់​សុទ្ធតែ​អតីតៈ​យោធិន​រំសាយ​និង​យោធិន​បាន​កាត់​ចេញពី​ទ័ពដោយ​គ្មាន​មូលហេតុ ខ្លះ​បញ្ជូនទៅ​ខេត្ត​ឆ្ងាយៗ​ពី​គ្រួសារ​ដោយសារ​រឿង​ដីធ្លី​ដែល​ពួកគាត់​បាន​រស់នៅ ។​

​ស្ត្រី​ចំណាស់​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ បាន​រាបរាប់​ទាំង​អួលដើមក​ថា ពួក​គាត‌់​ចូល​មក​រស់នៅ​ចាប់តាំងពី​ឆ្នាំ​១៩៩០ និង​អ្នកខ្លះ​ទៀត​មក​រស់នៅ​ឆ្នាំ​១៩៩៣ មាន​រយៈពេល​ជាង​២០​ឆ្នាំ​មកហើយ ដោយ​មាន​ជា​កូន​ជា​ចៅ ខ្លះ​បាន​រស់នៅ​បែក​ផ្ទះ​សំ​ម្បែង​បន្តបន្ទាប់​គ្នា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​មេ​ភូមិភាគ​ចាស់ឪ្យ​មក​រស់នៅ​លើ​ដី​ភូមិភាគ​នេះ ហើយក៏​បាន​ធ្វើ​នូវ​ក្រដាស​ស្នាម​ប្រគល់ឪ្យ​ដោយ​បញ្ជាក់ថា បាន​មក​រស់នៅ​ទី​នេះ​ដោយ​ស្របច្បាប់  ។​

​ស្ត្រី​វ័យ​ចំណាស់​នោះបាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយមក មកដល់​ឆ្នាំ​២០០៥ ពួក​គាត‌់​បាន​ឃើញ​ច្បាប់​ភូមិបាល​បាន​ចេញ​ជា​ចរាចរណ៍​លេខ​០០១​របស់​សម្តេច​តេជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល​វាល​ស្បែក​ខ្លា​ថា ប្រជាពលរដ្ឋ​ណា ដែល​បាន​មក​រស់នៅ​លើ​ទឹកដី​ដែល​ខ្លួន​បានរស់នៅ​រយៈពេល ៥ ឆ្នាំ នឹង​ជា​ដី​របស់​កម្មសិទ្ធិ​ផ្ទាល់ខ្លួន‌ ! នៅ​ដើមឆ្នាំ​២០០៦ ‌​ស្របពេលដី​មាន​ហាងឆេ​ង​ត្រូវប៉ាន់​មានតំម្លៃ ស្រាប់តែ​លោក​មេភូមិ​ភាគ​ដែល​ទើប​និង​ឡើង​ថ្មី​មាន​ឈ្មោះ ហួត ឈៀង បាន​បញ្ជា​ឪ្យ​លោក ហេង ខាំ​វណ្ណ កាល​គាត់​នៅ​រស់​និង​លោក បា ហ៊ុង លោក ឯក ចេតនា ជា​មេបញ្ជាការរង​នឹង​ជា​នាយសេនាធិការរង​ដឹកនាំ​កម្លាំង​ជាង​១០​នាក់ កាន់​កាំបិត​ខ្វាវ​គ្រប់​ដៃ​និង​ម៉ាស៊ីន​ត្រង់សឺន័រ មក​បណ្តេញ​ពួកគាត់ និង​កាប់​បំផ្លាញ​ដំណាំ​ចោល​អស់​គ្មាន​សល់ ដោយ​ពួកគាត់​មានការ​ភ័យខ្លាច​បាន​រត់​ទៅប្រាប់​ខាង​ស្រុក​ឪ្យ​ជួយ‌ ស្រុក​អត់​ហាន​ជួយ​

​ក៏​បាន​ប្តឹង​ទៅ​ដល់​ខេត្ត ខេត្ត​អត់​បាន​ឆ្លើយតប ក៏​បាន​ទៅ​រក​តុលាការ​ឪ្យ​ជួយ ហើយក៏​បាន​ដូច​ចិត្ត ដោយ​កាលនោះ​មាន​លោក សោ សាវុធ ជា​ប្រធាន​តុលាការ​ខេត្ត​ស្ទឹងត្រែង លោក​បាន​ចេញ​ដេការហាមឃាត់​មិន​ឪ្យ​ខាង​ភូមិភាគ ធ្វើ​អ្វី​លើ​ដី​ដែល​ពួកគាត់​កំពុង​រស់នៅ និង​មិនឪ្យ​ភាគគី​ទាំងសងខាង​សាងសង់ល​ក់​ឫ​ទិញ នៅលើ​ដី​ទំនាស់​នោះឡើយ រងចាំ​ការដោះស្រាយ​ពី​មន្ទីរ​រៀបចំ​ដែនដី​នគររូបណីយកម្ម​និង​សំណង់​ស្រុក​និង​ខេត្ត ។ ​ក្រោយមក​ខាង​ភូមិភាគ​ទី​១ គេ​បាន​រំលោភ​លើ​ដេការហាមឃាត់​រប​ស់​តុលាការ បាន​សាងសង់​អាគារ ហើយ​បាន​យក​ដី​ពួកគាត់​អស់​ពាក់កណ្តាល​ចំនួន​៣​គ្រួសារ ដោយ​បាន​ដាក់​ដាំ​បង្គោលរបង និង​ដាំចេក ក៏​បាន​ដក​របង​និង​ដំណាំ​ពួកគាត់​ចោល​ទៀត រហូត​មាន​ការប្រតាយប្រតប់​គ្នា ហើយ​បាន​ប្រមាថ​ពួកគាត់​ដាក់គុក​ដាក់ច្រវ៉ាក់​ទៀត​ផង ។​

​ជា​ចុង​ក្រោយ‌​ពួកគាត់​ធ្វើការ​អំពាវវនាវ​និង​សំណូមពរ​ទៅ​ដល់​ក្រសួង​យុត្តិធម៌ ក៏​ដូច​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន សូម​លោក​ទាំង​ពីរ​មេត្តា​ជួយ​រក​ភាពយុត្តិធម៌ឪ្យ​ប្រជាពលរដ្ឋ​ដែល​រង​ទុក្ខ​ចំនួន​១៥​គ្រួសារ ដែល​មាន​រឿង​ទំនាស់​ដី​លំ​ដ្ឋា​ន​ដល់​រ៉ា​ម​រៃ​ជាមួយ​យោធភូមិភាគ​ទី​១ ធ្វើការ​ដោះស្រាយ​មកឪ្យ​ពួកគាត់​វិញ​ផង មានតែ​លោក​ទាំង​ពីរ​ទេ​ជា​ម៉ែ​ជា​ឪ និង​ជា​ម្លប់​ដ៏​ត្រជាក់​សំរាប់​កូនចៅ ទូទាំង​ប្រទេស ។ មានតែ​ពឹង​សម្តេច​ទាំង​ពីរ​នាក់​ទេ ដែល​អាច​ជួយ​បាន ជួយ​ពន្លឿ​នខាង​តុលាការ ក្នុង​ការកាត់ក្តី​ឪ្យ​បាន​លឿន​និង​មាន​ភាពយុត្តិធម៌ ជូន​ដល់​ពួក​គាត់​ក្នុងពេល​ឆាប់ៗ​នេះ ព្រ‌ោះ​អី​សព្វថ្ងៃ​នេះ​សំណុំរឿង​ទាំងអស់នោះ​កំពុងស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ របស់​តុលាការ​កំពូល លើក​នេះ​ជា​ទឹក​ចុងក្រោយ​ហើយ ដោយសារ​នៅ​តុលាការ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង និង​តុលាការ​សាលាឧទ្ធរណ៍​បាន​កាត់​ឪ្យ​ពួកគាត់​ចាញ់​ក្តី ដោយ​មាន​ការ​លួច​ឃុបឃិត​គ្នា​ជាមួយ​មេ​យោធិភូមិភាគ​ទី​១ ពេល​ធ្វើ​ការកាត់ក្តី​សម្រេច ឪ្យ​ធ្វើ​ការចុះ​ស្រាវជ្រាវ​សីុបអង្កេត​ឪ្យ​បាន​ត្រឹមត្រូវ​ច្បាស់​សាល់​ផង​មុន​នឹង​សម្រេចក្តី​ឪ្យ​ពួកគាត់​ចាញ់ ៕

 

20160726a (1) 20160726a (2) 20160726a (3)

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!