ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ ចាត់តាំង​កម្លាំង​ចុះ​ជួយ​លើក​ស្រូវ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ខ្វះ​កម្មករ​លើក​ដាក់​រថយន្ត​ឈ្មួញ​

មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ ចាត់តាំង​កម្លាំង​ចុះ​ជួយ​លើក​ស្រូវ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ខ្វះ​កម្មករ​លើក​ដាក់​រថយន្ត​ឈ្មួញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ ៖​នៅ​ថ្ងៃ​អង្គារ ១៤ រោច ខែ​កត្តិក ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ចាត់តាំង​កម្លាំង ចំនួន ៥០​នាក់ ចុះ​ជួយ​លើ​កស្រូវ ប្រជាពលរដ្ឋ លក់​ឲ្យ​ឈ្មួញ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

​សូមបញ្ជាក់​ថា ដោយសារ​ការប្រមូល​ផល​របស់​ប្រជាពលរដ្ឋ មាន​ចំនួន​ច្រើន ប្រឈម​នឹង​ការខ្វះ​កម្មករ​ជួយ​លើ​កស្រូវ លក់​ឲ្យ​ឈ្មួញ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ បាន​ចាត់​កម្លាំង ដែល​ឈរជើង​នៅតាម​មូលដ្ឋាន ត្រូវ​ចុះ​សម្រួល​ការលំបាក របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ធានា​បាន​កុំឲ្យ​ផល​ស្រូវ​ប្រជាពលរដ្ឋ​ខូចខាត​។

​ឧត្តមសេនីយ៍ សឹង្ហ ទុំ បានបញ្ជាក់​ថា រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ យើង​ត្រូវ​ចូលរួម​ជួយ​ដោះស្រាយ ឲ្យ​សាកសម​កងកម្លាំង​កើត​ចេញពី​ប្រជាជន ការពារ​ប្រជាជន ជួយ​ប្រជាជន ដើម្បី​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ