ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ ៧ នាក់​ចូល​ប្លន់ និង​បាញ់​សំឡុត​ម្ចាស់ផ្ទះ​មួយ​កន្លែង​នៅ​ភូមិ​ត្រពាំងស្រែ

​ក្រចេះ ៖ ក្រុមចោរ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង នៅ​នៅ​ភូមិ​ត្រពាំង​ស្រែ​ឃុំ ២ ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោង ២០ និង​៣០​នាទី ថ្ងៃទី​២៤ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ ដោយ​បាន​វាយ​ម្ចាស់ផ្ទះ និង​បាញ់ប្រហារ​ថែម​ទៀត ។​

​ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរប្លន់​យក​ពី​ម្ចាស់ផ្ទះ​នោះ តាម​ការឲ្យដឹងថា រួម​មាន​ខ្សែដៃ​មាស​ចំនួន ២ ដំឡឹង ក្រវិល​ផ្លាក​ទីន ១ ជី ចិញ្ចៀន​ផ្លាក​ទីន ១ ជី ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង និង​លុយ​មួយចំនួនទៀត ។​

​តាម​ការបញ្ជាក់​ពី​អាវុធហត្ថ​ស្រុក​ស្នួល​បានឲ្យដឹងថា ករណី​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ចំនួន ៧ នាក់​ប្រដាប់​ដោយ​អាវុធខ្លី​គ្រប់​ដៃ​និង​អាវុធ​វែង ១ ដើម ហើយ បានធ្វើ​សកម្មភាព​យក​អាវុធខ្លី​ភ្ជង់ និង​វាយ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ សួង ហុង ភេទ​ស្រី​អាយុ​៤៦​ឆ្នាំ ត្រូវ ត្រូវ​ចំ​សៀតផ្កា ខាងឆ្វេង​រងរបួស​ជា​ទម្ងន់ ។ ចំណែក​កូនប្រុស​របស់​ជនរងគ្រោះ ឈ្មោះ តាំង វ៉ាន់​ធី អាយុ​១៦​ឆ្នាំ ត្រូវ​ក្រុមចោរ​យក​អាវ​ចង​ថែម​ទៀត ។ ខណៈពេល​នោះ ប្ដី​ជនរងគ្រោះ​ឈ្មោះ តាំង ម៉ា​នី បាន​ជិះ​ម៉ូតូ​មកដល់​ផ្ទះ ក៏​ត្រូវបាន​ក្រុម​ចោរ​បាញ់ ១ គ្រាប់​តែ​ខុស ហើយ​ជនរងគ្រោះ​បាន​រត់​រួច ។ ក្រោយ​ពី​ពួក​វា​ធ្វើ​សកម្មភាព​ប្លន់​រួច ក្រុមចោរប្លន់​បាន​រត់គេចខ្លួន​ដោយ​ផ្លោះ​តាម​របង​ផ្ទះ​ខាងក្រោយ ។​

​ប​ច្ច​ប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ ៕

 

IMG_5317 IMG_5320

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 7342 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.