ប្រជាពលរដ្ឋ​ក្នុង ឃុំ​ត្រើយ​ស្លា មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហ្វ​រ័ សួរ​

​ស្រុក​ស្អាង ៖ កាលពី​កន្លងមក​មាន​សារព័ត៌មាន​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន ឧកញ៉ា ឈាង ប៉ាក់​សួ និង អាជ្ញាធរ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល នៅតែ ឃាត់ឃាំង​ប្រជាពលរដ្ឋ មិន​អោយ​អាស្រ័យ ផល​នៅ​ដី​របស់​ពួកគាត់​ដែល​បាន ធ្វើ​ការដាំដុះ តាំងពី​ជំនាន់​សម្តេច តេ​ជោ កាត់​ឡូ​នេសាទ អោយ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ភូមិ​ទួល​ក្តី ហៅ ពាម​សូ​ស្ថិតក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​សំដែង​ការ​ខឹងសម្បា និង អាជ្ញាធរ​ឃុំ​ត្រើយ​ស្លា ក៏​ដូច​ក្រុមហ៊ុន ក្រុមហ៊ុន ឧកញ៉ា ឈាង ប៉ាក់​សួ ដែល​បាន​ធ្វើ​ទុក្ខ បុក​ម្និញ ដល់​ការប្រមូល​ផល ចំការ​របស់​ពួកគាត់ ខណៈ​ដែល ដំណាំ​បន្លែ ទាំងនោះ ត្រូវបាន​ចងការ​លុយ​ពី​ធនាគារ​។​ប្រជាពលរដ្ឋ​និយាយថា ចំពោះ​ដីធ្លី​ដែល​មាន​ទំនាស់​នេះ​គឺ​ពួកគាត់​បាន​កាប់ឆ្កា​រអា​ស្រ័យ​ផល​ តាំងពី​សម័យ​សម្តេច​តេជោ ហ៊ុន សែន កាត់​រំសាយ​ឡូត៍​នេសាទ​មក​ម្លេះ​ពី​ព្រោះ​ដី​នេះ​ស្ថិតនៅ​តំបន់​ឡូត៍​លេខ ៣ ជា​ដី​សម្បទាន​របស់​រដ្ឋ ។​

​ទើប​តែ​បច្ចុប្បន្ន​នេះ ស្រាប់តែ​មាន​ខាង​តំណាង​ក្រុមហ៊ុន ឈាង ប៉ាក់​សួ​-​ឈ្មោះ លន់ ឡា មក​អះអាង​ថា ដី​នេះ​ជា​ដី​របស់​ឧកញ៉ា​ឈាង​ប៉ាក់​សួ​ហើយ​បាន​ហាម​មិន​ឲ្យ​ពួកគាត់​ធ្វើការ ​ដាំ​ដុះ​នៅលើ​ដី​នោះ បន្ត​ទៀត​ទេ​ប្រសិនបើ​នៅ​តែ​រឹងទទឹង​ធ្វើ​ការដាំដុះ​បន្ត​ទៀត​នឹង​ប្តឹង​ទៅ​ សមត្ថកិច្ច​ចាប់​ដាក់​គុក​តែ​ម្តង ។ ថែម​ទាំង​ប្តឹង​ចោទប្រកាន់​ពួក​គាត់​ថា ប្រជាពលរដ្ឋ​បាន​រំលោភ​យក​ដី​របស់ លោក​ឧកញ៉ា ឈាង ប៉ាក់​សួ​ទៅវិញ ហើយ​រឿង​ដែល អាជ្ញាធរ​ឃុំ ស្រុក ហាក់​ដាក់​គំ​នាម​ទៅលើ​ពួកគាត់​ទៀត​កន្លងមកនេះ​។​

​លោក​មេឃុំ ប៉ាវ ប៉េង បាន​សម្តែង​នូវ​មិន​សប្បាយ​ចិត្ត​ទេ លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត័មាន​កាសែត ទូរទស្សន៍ មក​សម្ភាស​ថា កន្លងមក ប្រជាពលរដ្ឋ​មក​ជួប​គាត់​មួយ​ចំនួន​ដែល​មាន​ដី​អនុផល​ស្រែប្រាំង​ស្ថិតនៅ​ ជិត​បឹង​ឡូ​នេសាទ អាង​យុវជន​នេះ បាន​នាំគ្នា​មក​អោយ​គាត់​ជួយ​ធ្វើ​កិច្ចសន្យា​លក់​ដី​ស្រែប្រាំង​នេះ​តម្លៃ​ ទៅតាម​ទំហំ​ដី​តូ​ធំ ។ លោក​មេឃុំ ប៉ាវ បេង បាន​ពន្យល់​ប្រាប់​ហើយ​ថា បើ​បងប្អូន​លក់​ដី​អោយទៅ​ក្រុមហ៊ុន បងប្អូន​ប្រយត្ន័អ​ស់​ដី​ធ្វើស្រែ ។ ចំណែក​ប្រជាពលរដ្ឋ​បាន​ប្រប់​លោក​មេឃុំ​វិញ​ថា មិន​អ្វី​ទេ ដីស្រែ​ពួកគាត់​ពិបាក​និង​ធ្វើ​ណាស់ ពីព្រោះ​ពូក​គាត់​នៅ​ឆ្ងាយ ពិបាក​មក​ធ្វើ ខ្លះ​រស់នូវ​ឆ្លងទន្លេ រហូត​ដល់​ឃុំ​ព្រែក​គយ នៅ​ឃុំ​កោ​ខ្លាច់​ជន្លា​ប្រជាពលរដ្ឋ​និយាយ​បែប​នេះ​ហើយ ទើប​លោក​មេឃុំ​សម្រាច់​ចិត្ត​ធ្វើ​លិខិត​កិច្ចសន្យារ​ឲ្យ ។ បន្ទាប់មកទៀត ក៏​បាន​ដឹងថា មាន​ក្រុមហ៊ុនហ្វ័​រ សួរ ទិញ​លើ​ផ្ទៃដី​ចំនួន​១៥០០​ហិកតា ស្ថិតក្នុង​ឃុំ​ត្រើយ​ស្លា ដើម្បី​ធ្វើ​កន្លែង​កសិដ្ឋាន​ចិញ្ចឹម​គោ ប្រពលវប្បកម្ម​សរីរាង្គ វារីវប្បកម្ម ។ ឥឡូវ​បានជា​មាន​រឿង​រាវ​ទំនាស់​ដីធ្លី​ដូច​ព័ត៌មាន​ផ្សាយ​ខាងលើ​លោក ប៉ាវ ប៉េង ចេញ​លិខិត​បិទ​ប្រកាស់​អញ្ជើញ ឬ​កោះហៅ​បុគ្គល​នោះ មក​ដាក់​ពាក្យបណ្តឹង​នូវ​សាលាឃុំ​ អាជ្ញាធរ​និង​សមត្ថកិច្ច​គួរ​ចាត់​លិខិត​ធ្វើការ​ដោ​ស្រាយ​ជូន ។​ ​បន្ត​មក លោក​មេឃ​ឃុំ ប៉ាវ ប៉េង​ក៏​រាយការណ៍​ដល់​ថ្នាក់​សាលា​ស្រុក​ស្អាង សាលាខេត្ត​កណ្តាល ដើម្បី​អញ្ជើញ​ក្រុមការងា​ម្រុះ​ចុះ​មក​ពិនិត្យ​ដើម្បី​ស្វែងរក​ចំណុច​ដោ​ ស្រាយ ។​

​សូមបញ្ជាក់​ថា កាលពី​ព្រឹក​នៅ​ថ្ងៃទី​៥ ខែ កក្កដា​ឆ្នាំ ២០១៦ លោក ខឹម ចន្ទ័​គិរី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​មក​បើក​អង្គប្រជំុ​ជា​ក្រុម​ការងារ​ចម្រុះ ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និ​នេសាទ និង​មន្ទី​ពាក់ព័ន្ធ​ជាច្រើន និង​ក្រុមប្រឹក្សារ​ឃុំ​មេភូមិ​គ្រប់​ឃុំ​អញ្ជើញ​ចូលរួម​ពិភាគសារ​គ្នា​ ជាមួយ​និង​ក្រុមហ៊ុន ហ្វ​រ័ សួរ ដែរ​មាន​លោកឧ​ញ៉ា ឈាង ប៉ាក់​សួរ និង​ត​ណា​ង​ក្រុមហ៊ុន​មួយចំនួន​ទៀត​។​

​បើ​យោងតាម​របាយការណ៍​ ប្រវត្តិ​ទីតាំង​ដី​ដែរ​ស្ថិតនៅ​ភូមិ​ពោធិ៍​លើ ពោធិ៍​កណ្តាល ពោធិ៍​ក្រោម ព្រែក​តា​ឯក ភូមិ​ព្រែក ព្រែក​ប៉ាន ព្រែក​ប៉ា​ឡា​ត់ឆឹង ភូមិ​ថ្កុល ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​សរុប​រួម​មាន​ប្រាំបួន​ភូមិ​ទីតាំង​ដី​ ​ប្រជាពលរដ្ឋ​រស់នៅ​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩ បាន​ដាំ​ដុះ​រួចហើយ​ក្នុង​ក្ខណៈក្រុម​សាមគ្គី ក្រោម​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា លុះ​រហូតដល់​ឆ្នាំ​១៩៩៣ បាន​បែងចែក​បាន​បែងចែក​ដី​ទាំងនេះ​ជា​ដី​របប​គ្រួសារ របប​កម្ម​សិទ្ធ​ឯកជន តាម​សេចក្តីណែនាំ​លេខ​០៣​។​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៧/១៩៩៣/ ១៩៩៤​និង​ឆ្នាំ ១៩៩៥ ដោយ​ប្រឡាយ​រីង​រាក់​អាងទឹក​ធ្លុញ​ធ្លាយ ពេលនោះ ក៏​មាន​អន្តរាគមន៍​ពី​គណៈបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ជួយ​ឧបត្ថម​បូមទឹក​ ផងដែរ ។ ហើយ​ចាប់ពីពេលនោះ​មក ប្រជាពលរដ្ឋ​ក៏​បាន​កា់កាប់​ប្រើប្រាស់​ដី​របស់រៀងៗ​ខ្លួន និង​មាន​បញ្ជី​ស្ថិតិ​ប្រជាពលរដ្ឋ​ត្រឹម ។ ដល់​ឆ្នាំ​២០០៦/២០០៧ ប្រជា​ពលរ​រដ្ឋ​បាន​នាំគ្នា​រៀប​លក់​អោយ​ក្រុមហ៊ុន លោកឧ​ញ៉ ឈាង ប៉ាក់​សួរ ។​

​នៅ​ថ្ងៃ​ទី​៥​ខែកក្កដា​ឆ្នាំ​២០១៦​ឯកឧត្តម ខឹម ចន្ទ័​គិរី អភិ​បា​រង​ខេត្ត​កណ្តាល លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​ក្រុមប្រឹក្សា​ឃុំ​ត្រើយ ស្លា​មេភូមិ​គ្រប់​ភូមិ​មេត្តា​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ របស់​ខ្លួន ដែល​មាន​ទំនាស់​ដី ដូច​មាន​ហេតុ​ទំនាស់​ដីធ្លី​ខាងលើ​នេះ ក៏​ដូចជា​ករណី​អសន្តិសុខ និង​តម្រូវកា​រងា​របស់​ពួកគាត់​អោយបាន​ល្អ​ផង និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​ដី​ទំនាស់​ពាក់​ពន្ធ័​នឹង​ក្រុមហ៊ុន ហ្វ​រ័ សួរ ដែរ​មាន​ច្បាប់​សូម​ការ​អភិវឌ្ឃន៍​ដែរ​រដ្ឋ​បាន​កំណត់​ ​លោក​បាន​បញ្ជាក់​ផងដែរ ។ សូម​អោយ​ក្រុមហ៊ុន ហ្វ​រ័ សួរ មិន​ត្រូវ​រំលោភ​លើ​ដី​ជំរក​ត្រី និង​បឹង​អាង​យុវជន ជា​កន្លែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកប​របរ​ប្រចាំ​ថ្ងៃ​នោះ​ឡើយ ។

​ ប្រជាពលរដ្ឋ​ក៏​សូម​មេ​តា​យោគយល់​ដោយ​ក្តី​អនុគ្រោះ បើ​មាន​ករណី​ក្រុមហ៊ុន​រំលោភ​សិទ្ធ​បំពាន លើ​ប្រជាពលរដ្ឋ​សូម​បងប្អូន​ដាក់​ពាក្យបណ្តឹង​ទៅតាម​ច្បាប់​មាន​ប្រព័ន្ធ អជ្ញាធរ សមត្ថកិច្ច និង​ប្រពន្ធ័​ផ្សព្វផ្សាយ​នានា ជៀសវាង​ប្រើ​អំពើ​ហឹង្សា​ណាមួយ និង​បង្ក​អសន្តិសុខ និង​ប៉ះពាល់​ដល់​សង្គមជាតិ​យើង​ទាំងមូល ៕
​ដោយ ហុក វិបុល​

 

 

20160721chk1 (1) 20160721chk1 (2) 20160721chk1 (3)

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!