សមត្ថកិច្ច​ចម្រុះ​​បង្ក្រាប​រថយន្ត​​ដឹក​ឈើ​​ប្រណីត ២ គ្រឿង

​នា​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ មន្ដ្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​គូលែន​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រឡៅ​ម្លូព្រៃ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែ​ប បាន​សហការ​ជាមួយ​កម្លាំង​ស្នងការ​នគរបាល​ខេត្ត អធិការនគរបាល​ស្រុក​គូលែន និង​អធិការ​នគរបាល​ស្រុក​ឆែប ស្ទាក់​ចាប់​ឃាត់​បាន​រថយន្ត ម៉ាក​LEXUS (RX330) ចំនួន ០២​គ្រឿង ដឹកជញ្ជូន​ឈើ​ក្រញូង​ខុសច្បាប់ មាន​ដូចខាងក្រោម​៖
-​រថយន្ត​ទី​១ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​01 2-9204 ផ្ទុក​ឈើ​គ្រាក់​ក្រញូង​ចំនួន ១២៩​ដុំ ស្មើនឹង ០,៣៦៦​ម៉ែត្រ​ត្រីគុណ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់បាន​នៅ​ចំនុច​ក្នុង​វត្ត​គូលែន​ត្បូង ស្ថិតក្នុង​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ម្ចាស់​រថយន្ត​ល្មើស​បាន​រត់គេចខ្លួន ។ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​ស្ទូច​រថយន្ត​នោះ មក​រក្សាទុក​នៅ​ទីចាត់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​រថយន្ត​ទី​២ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-8086 ផ្ទុក​ឈើ​គ្រាក់​ក្រញូង​ចំនួន ៥៥​ដុំ ស្មើនឹង ០,៥២៨​ម៉ែត្រ​ត្រីគុណ ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅ​ចុង​ភូមិ​ម្លូព្រៃ​មួយ ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ផ្លូវជាតិ​លេខ​៩ ម្ចាស់​រថយន្ត​បាន​រត់គេចខ្លួន រី​ឯ​វត្ថុតាង​ល្មើស​ខាងលើ​ត្រូវបាន​កម្លាំង​សង្កាត់រដ្ឋបាល ព្រៃឈើ​កំពង់​ស្រឡៅ​ម្លូព្រៃ បញ្ជូន​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ដើម្បី​ស្រាវជ្រាវ និង​ចាត់ការ​តាម​នីតិវិធី​៕

 

 

IMG-20160719-WA0025 IMG-20160719-WA0048 IMG-20160719-WA0050 IMG-20160719-WA0055

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 7931 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.