ឯកឧត្តម ហេង ចាន់ ធួន រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​អញ្ជើញ​ចូលរួម​វេទិកាសាធារណៈ​

កណ្តាល ៖ កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៦ ឯកឧត្តម ហេង ចាន់​ធួន រដ្ឋលេខាធិការ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​អញ្ជើញ​ជា​អធិបតីភាព បើក​វេទិការ​សាធារណៈ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ធ្វើ​អា​ជី​កម្ម​ខ្សាច់​សំណង់ និង​ល្បាយ​ភក់ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ​ខេត្ត​កណ្តាល ស្ថិត​នៅក្នុង​បរិវេន​វត្ត្ត​សំពៅ​ពូន និង​ឯកឧត្តម ខឹម ចន្ទ័​គិរី អភិបាលរង​ខេត្តកណ្តាល​រួម​និង​ប្រជាពលរដ្ឋ​ចំនួន​៣៥០​នាក់ ។​

​ នៅក្នុង​ឱកាស់​នេះ ឯកឧត្តម ខឹម ចន្ទ័​គិរី បាន​ប្រសាសន៍ថា សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ចំនួន ៨០ គ្រួសារ ទៅ​១០៣ គ្រួសារ​តាម​ដង​ទន្លេ មាន​ចំនួន ២ ឃុំ​សំពៅ​ពូន និង​ឃុំ​ជ្រៃ​ធំ ស្រុក​កោះធំ​ខេត្ត​កណ្តាល រស់នៅ​រង​នូវ​ស​ភាពលំបាក ដូចជា​ខែប្រាំង​គោគ​រាក់​។​

​ទើប​នៅ​ពេល​នេះ​មាន​ក្រុមហ៊ុន ខេ​ធី (KT) អា​ជី​កម្ម​បូម​ខ្សាច់ សូម​អាជ្ញា​បណ្ណ័​ពី​ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល សហការ​ក្រសួងបរិស្ថាន ធ្វើ​អា​ជី​កម្ម​បូម​ខ្សាច់ ចែកចាយ​លក់ និង​ស្តា​ទន្លេរ​ផង​។​លោក​សូម​ជំ​ុ​រា​បជូន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ភូមិ​ឃុំ សំពៅ​ពូន ស្រុក​កោះធំ​ខេត្ត​កណ្តាល បានឲ្យដឹងថា ក្រុមហ៊ុន ខេ ធី មាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ស្តា​​ទន្លេបាសាក់ ដោយ​មាន​ជំនាញ​មក​ពី​ការសិក្សា​នៅ​ប្រទេស​ជប៉ុន មក​អនុវត្ត​យ៉ាង​ច្បាស់លាស់ ទើប​ចេញ​អាជ្ញា​បណ្ណ័​ឲ្យ​យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម ។​

​ ឯកឧត្តម ហេង ចាន់​ធួន អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ អំពាវនាវ​ដល់​ពលរដ្ឋ សង្កេតមើល​ពេលវេលា​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ខេ ធី ដែល​ចេញ​អាជ្ញា​បណ្ណ័​ដោយ​ក្រសួង​ក្រសួង​រ៉ែ និង​ថាមពល​ឲ្យ​ស្តារ ទន្លេ ជិត បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ដែល​ទទួលបាន​ការអនុញ្ញាត​ធ្វើ​អាជីវកម្ម​ខ្សាច់ ដោយ​ជួយ​សង្កេតមើល​ពេល វេលា​នៃ​ការ​បូម​ខ្សាច់ ក្រែងលោ​ក្រុមហ៊ុន​ទាំងនោះ មិន​គោរ​ពេលវេលា ដែល​ក្រសួង​បានកំណត់ ។​

​ថ្លែង​នៅក្នុង​វេទិកា​ ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ច្បាប់​បាន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​ទាំងអស់ អាច​បូម​ខ្សាច់​ចាប់ពី​ម៉ោង ៦​ព្រឹក រហូត​ដល់​មុន​ម៉ោង ៦​ល្ងាច ប៉ុន្តែ បើ​ក្រុមហ៊ុន​បូម​ហួស​ម៉ោង​កំណត់ សូម​ប្រជាពលរដ្ឋ​នៅ​ជិត​តំបន់​នោះ រាយការណ៍​មក កាន់​ក្រសួង​។​លោក បាន​បន្តថា “​នៅ​ពេល​ក្រសួង​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ថា​មាន​ក្រុមហ៊ុន បាន រំលោភ​ពេលវេលា​ក្នុងការ​បូម​ខ្សាច់ ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ទទួលខុសត្រូវ នៅ​ចំពោះមុខ ក្រសួង​ជា​មិន ខាន​”​។ បញ្ហា​បូម​ខ្សាច់ យ៉ាង​អនាធិបតេយ្យ​នោះ មិន​ត្រឹមតែ​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ វា​ក៏​ជា​បញ្ហា​ធំ​របស់​រាជ​រដ្ឋា​ភិ បាល​ផងដែរ ហើយ​បញ្ហា​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​គឺ​ការបាក់​ច្រាំងទន្លេ​។​

​ លោក​រដ្ឋលេខាធិការ​ក៏​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​សកម្មភាព​មិន​ប្រក្រតីរ​បស់​ក្រុមហ៊ុន​បូម​ខ្សាច់ ដូច​ជា​ការ​បូម​ខុស​កន្លែង​អនុញ្ញាត និង​ពេលវេលា​ជា​ដើម​នោះ សូម​រាយការណ៍​មក​ក្រសួង​ភ្លាមៗ ដើម្បី​ឲ្យ​ក្រសួង​ចាត់វិធានការ​ទៅ​លើ​ក្រុមហ៊ុន​ទាំងអស់នោះ​៕
​ដោយ ហុក វិបុល​

IMG-20160705-WA0004 IMG-20160705-WA0006 IMG-20160705-WA0002

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!