​ទិវា​បរិស្ថាន​ជាតិនិ​ង បរិស្ថាន​ពិភពលោក​នៅ​ស្រុក​កោះធំ​

កណ្តាល ៖ ព្រឹក​ថ្ងៃ ទី​៥​ខែ​មិថុនា​ឆ្នាំ​២០១៦​នេះ​នៅ​ស្រុក​កោះ​ធំ​បាន​ប្រារព្ធ​ទិវា បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក​នៅ​ភូមិ​ប្រធាតុ​ឃុំ​ព្រែក​ស្តីស្រុក​កោះធំ​ខេត្ត​កណ្តាល​ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ភារុណ គណៈ​អភិបាល​ខេត្តណ្តាល និង​លោក​លោកស្រី​ក្មួយៗ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​កោះ​ធំ​ចូលរួម​ក្នុង​ពិធី​នេះ ។​

​នៅក្នុង​ឱកាស​នេះ ឯកឧត្តម ម៉ៅ ភារុណ បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​លោក អូ​ប ផាត់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល​ដែរ​រៀបចំ​សកម្មភាព​ទិវា​បរិស្ថាន​នេះ​ឡើង​និង​ចូលរួម​ទាំងអស់​គ្នា​យ៉ាង​អធិកអធម​នូវថ្ងៃនេះ​ទាំ​ស្មារតី​និង​កម្លាំង​ក្នុង​ទិសដៅ​បំបាត់​ឱ្យ​បាន​នូវ​ភាពកខ្វក់​ដែល​បង្ក​ឡើង​អំពី​សំរាម​កាក​សំដល់​ផ្សេងៗ​និង​ការចូលរួម​ថែរក្សា​ធនធានធម្មជាតិ​ដើម្បី​ប្រែក្លាយ​បរិស្ថាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​មាន​សភាព​ស្រស់ស្អាត​ផូរផង់​និង​បៃតង​ជានិច្ច​រួមចំណែក​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​និង​សុខុមាលភាព​ប្រជាពលរដ្ឋ ។ ប្រទេស​យើង​មាន​ការអភិវឌ្ឍន៍​ក៏​មាន​ការ​នាំចូល​នូវ​ឧបករណ៍ សម្ភារៈ គ្រឿងឧបភោគ បរិភោគ វា​ន​បាន​បម្រើ​ដល់​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំ​អស់​គ្នា​ហើយ​ក៏​បាន​បន្សល់​ទុក្ខ​កាកសំណល់ មាន​សំរាម​ ​សំណល់​រឹង សំណល់​រាវ នៅលើ​ទីធ្លា​សាធារណៈ​តាម​ទីកន្លែង​នានា​បង្ក​ជា​ក្លិនស្អុយ បង្ក​ជា​មេរោគ​ធ្វើអោយ​ខូច​សោ​ភណ្ឌ័​ភាព ខូច​គុណភាព ទឹក ដី ខ្យល់ ប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ តាមរយះ​ជីវៈចម្រុះ​។​

​ឯកឧត្តម ម៉ៅ ភារុណ បាន​សង្កត់ធ្ងន់ថា សូមឱ្យ​ក្រុម​ការងារ​បរិស្ថាន​ខិតខំ​ពិនិត្យ ទៅលើ​សំរាម​នៅ​តាម​ផ្សារ​នី​មួយៗ​ដែល​ជា​ប្រភព​សំរាម រោងចក្រ​សហគ្រាស សិប្បកម្ម ដែល​មាន​ប្រភពទឹក​និង​ខ្សែ​ង មាន​សា​ធាតុ​ពុល រួម​ទាំង​គ្រឿ​អេឡេចត្រូនិច សំឡេង​ផ្សេងៗ និង​ការ​ចិញ្ចឹមសត្វ​មាន​ក្លិន​លាមក​ជាដើម ត្រូវមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់ រាល់​ទិ​កខ​កង្វល់​របស​ប្រជាពលរដ្ឋ ៕
​ហុក វិបុល​

 

 

20160627ck2 (1) 20160627ck2 (2)

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!