ប្រជាពលរដ្ឋ​បាន​នាំគ្នា​រិះគន់​ទៅ​លើ​តំណាង​អ​អគ្គីសនី​ព្រែក​ពោ​ធិ៍​ខេត្ត​កំពង់ចាម​

កំពង់ចាម ៖ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ភូមិ​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ផ្តល់​ព័ត៌មាន អោយជួយ​ចាក់ផ្សាយ​អំពី​ករណី​តំណាង​អគ្គីសនី​ព្រែក​ពោធិ៍​នេះ​ថា គ្រាន់​តែ​ពួកគាត់​បង់ប្រាក់​យឺត​តែ​កន្លះ​ថ្ងៃ ក្នុង​ការបង់​សេ​វ៉ា​ ភ្លើង​តាម​ការកំណត់ បែរ​ជា​ម្ចាស់​ភ្លើង​អគ្គីសនី​ព្រែក​ពោធិ៍​បិទ​បារ៉ែត​ភ្លើង​មិនអោយ​ពួកគាត់ ​ប្រើប្រាស់​តែម្តង ដោយ​ម្ចាស់​អគ្គិសនី​ព្រែក​ពោធិ៍​នេះ​កំណត់​អោយ​ផាកពិន័យ​ចំពោះ​ប្រជាជន​ ទាំងនោះ បង់​ផាកពិន័យ​ចំនួន​ពីរ​ម៉ឺន​រៀល ទៅ​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល ទើប​បើ​បារ៉ែត​ភ្លើង​អោយ​ប្រជាជន​ប្រើប្រាស់​វិញ ។​

​ប្រជាជន​បាន​ បន្តថា ពួកគាត់​គ្មាន​ជំរើស​ផ្សេងៗ​ក្រៅពី​បង្ខំចិត្ត​បង់ប្រាក់​ផា​ក​ពិនយ័​អោយ​ទៅ ​ម្ចាស់​​អគ្គីសនី​ (២០០០០៛​ទៅ​១៥០០០៛) ដើម្បី​បាន​ប្រើប្រាស់​ភ្លើង​នោះ​វិញ ។

​ប្រជាជន​មួយចំនួន​មាន​បន្ត ​តាម​តុ​កាហ្វេ​ថា ទង្វើ​ថៅកែ​ភ្លើង​ធ្វើបែបនេះ​មិន​ខុស​អី​ពី​កំពុង​ប្រមាថ​ដល់​មន្ត្រីរាជការ អាជ្ញា​ភូមិ​ឃុំ ស្រុក ខេត្ត កំពង់ចាម​ទាំងមូល ជាពិសេស​សន្លឹកឆ្នោត​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហើយ​ដោយ​អាង​ថា ខ្លួន​ថៅកែ​គ្រប់​លក្ខណៈ តែ​កំពុង​និង​ប្រឆាំង​ច្បាប់ អាង​បាន​ប្រាក់​ពី​ប្រជាជន​ហើយ​បំពាន​ប្រជាជន​វិញ​។​

​ប្រភព​ខាងលើ​ ជា​ឯកសារ​ចុះផ្សាយ​រួច បន្ទាប់មក​ក៏​ថៅកែ​អគ្គីសនី​ព្រែក​ពោធិ៍​បាន​តេ​តាម​ទូរ​សព្ទ័​ហៅ​អ្នកកាសែត ​កោះ​ពេ​ជ ជា​អ្នកទទួល​ពាក្យ​ពី​ប្រភព​ប្រជាជន​សូម​សំណូមពរ​ឲ្យជួយ​ផ្សាយ ថែម​មជ្ឃដ្ឋា​ន​ទូរទស្សរ៍​នាគពន្ធ័ NTV  លោក កែវ សុផាត និង​កាសែត ខ្មែរ​៧​មករា កម្ពុជា​អភិវឌ្ឍន៍ ឆន្ទះ​ខ្មែរ និង​៥​អង្គភាព នៅ​ពេល​មកដល់ បែរ​ជា​តំណាង​ម្ចាស់​ភ្លើង​និយាយ​ប្រមាន​ថា មុន​និង​ចុះ​ផ្សាយ​អ្វី​ត្រូវ​មក​សាកសួរ​គាត់​សិន ។

​ម្ចាស់​ អគ្គីសនី​ភ្លើង​ព្រែក​ពោធិ៍​នេះ​បានបញ្ជាក់​ធ្ងន់ៗ​ថា ពូក​គាត់​សូម​បដិសេធ មិន​មាន​ករណី​ដូច​ប្រជាពលរដ្ឋ​និយាយ​ចោទ​ខាងលើ​នោះទេ បើសិន​អ្នក​ប្រើ​ភ្លើង ជា​បុគ្គល​ដែល​មិន​បាន​ស្តាប់​កា​ណែនាំ​របស់​ក្រុមហ៊ុនអគ្គីសនី​ភ្លើង​ព្រែក ​ត្រូវ​បាន​បិទ​បា​រ៉េត​ ​ភ្លើង ហើយ​បើ​អោយ​ក្រុមហ៊ុន​បើក​ដើម្បី​ប្រើប្រាស់​វិញ​ត្រូវ​បង់​ ​អោយ​គ្រប់​ចំនួន​ចាស់ និង​ផាកពិន័យ​សំរាប់​សេវា​បុគ្គលិក​ចាក់​សាំង​ទៅ​បំរើ​ការងារ​ត​ភ្ជាប់​ ឡើងវិញ​៕
​ដោយ ៖ ហុក វិបុល​

 

20160621ch (4) 20160621ch (5) 20160621ch (6)

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!