លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង សូម​បដិសេធន៍​រាល់​ការចោទប្រកាន់​ទាំងស្រុង ក្នុង​ការលក់​ដី​មន្ទីរ​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន !

​បើ​តាម​មជ្ឈដ្ឋាន​នានា​នៅក្នុង​ខេត្ត​កោះកុង ក៏ដូចជា មន្ត្រី​ក្រោម​ឱវាទ​បាន​ធ្លោយ​ប្រាប់​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឱ្យដឹង ថា លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង ជា​ថ្នាក់ដឹកនាំ ១​រូប មាន​គុណធម៌ ព្រហ្ម​វិហារធម៌ ប្រកបដោយ ឧត្តមគតិ មនសិការ ស្នេហា​ជាតិ​ខ្ពស់ ដោយ​បាន​រួមចំណែក​អភិវឌ្ឍន៍​សង្គម បំរើ​ជាតិ​មាតុភូមិ​ពិតៗ​ជាមួយ​អាជ្ញាធរ​ខេត្ត កោះកុង និង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​យើងទាំងអស់គ្នា បាន​ដាស់តឿន​ជា រឿ​យៗ​ដល់​មន្ត្រី​គ្រប់​ក្រសួង​មន្ទីរ​ត្រូវ​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​នឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីក្រោមឱវាទ​ជា ដាច់ខាត ជាពិសេស​អត្ត​ចរិក ពាក្យពេចន៍​សម្តី​ទន់ភ្លន់ ស្គាល់​ខុស​ត្រូវ ទើប​សមជា​អ្នកដឹកនាំ ។​

​ប្រភព​ព័ត៌មាន​បាន​រាយ​ការណ៍​ឱ្យដឹងថា លោក មាស សុភាព បាន​យក​តួនាទី​ខ្លួន លក់​ដី មួយ​កន្លែង​ទំហំ​ជាង ៣០​អា ទៅឱ្យ​ឈ្មោះ ជា លាង​ហេង នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ ៤៨ ភូមិ ១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ យកមក​ធ្វើ​ប្រយោជន៍​ផ្ទាល់ខ្លួន ។​

​ប៉ុន្តែ​ឥឡូវនេះ លោក មាស សុភាព ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កោះកុង បាន​ចេញ​មុខ​បកស្រាយ​ច្រាន​ចោល​ការ​ចោទ ប្រកាន់​ទាំងនោះ​ថា ជា​រឿង​មិន​ពិត​អយុត្តិធម៌​សម្រាប់​រូបលោក ជា​រឿង​ចោទប្រកាន់​មួលបង្កាច់ បរិហារ​បង្ខូច​កេរ្តិ៍ឈ្មោះ ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​សេចក្តីថ្លៃថ្នូរ​របស់​លោក ដែល​ខិតខំ​បំរើ​ជូន​ជាតិ​រាល់ថ្ងៃ ។​

​លោក មាស សុភាព បានឱ្យដឹងថា ខាង​អាជ្ញាធរ​ខេត្ត ក្រុង មន្ទីរ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​មន្ទីរ​ជំនាញ​រួមទាំង​មន្ត្រី​ជា កូនចៅ​ក្នុង​មន្ទីរ​របស់​លោក​ផង បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​ទាំងអស់គ្នា​ឃើញថា ដី​រដ្ឋ​ដែល​គេ​បាន​ចោទប្រកាន់​នោះ គឺ​មិន​បាន បាត់បង់​ទៅ​ណា​ទេ ។ ក្នុងន័យ​ភាព​ស្អាតស្អំ បរិសុទ្ធ ឯកសា​រថា ភូមិបាល​ក្រុង ស៊ី​ញ៉េពុះ​ដី មន្ទីរ​នោះ ជា​រឿង​ផ្សេង​លោក ប្រធាន​មន្ទីរ​មិន​ទទួលស្គាល់​ឡើយ ៕

 

 

2016june1

Filed in: ខេត្តកោះកុង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!