លោក​វរៈសេនីយ៍ទោ ម៉ា ទី អធិការ​ស្រុក​ស្រែអំបិល ទទួល​រថយន្ត​ពន្លត់​អគ្គីភ័យ​នៅ​ខេត្ត​កោះកុង​

​ព្រឹក​ថ្ងៃ​អង្គារ៍ ទី ៣១ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​វរៈសេនីយ៍ទោ ម៉ា ទី អធិការ​ស្រុក​ស្រែអំបិល និង​លោក សុខ ផាន អធិការ​ស្រុក​បុ​ទុម​សាគរ ត្រូវបាន​ស្នងការដ្ឋាន​ខេត្ត​កោះកុង​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១​គ្រឿង ដល់​លោក​អ​ធិ ការ​ស្រុក​ស្រែអំបិល និង​១​គ្រឿង​ទៀត​ដល់​លោក​អធិការ​ស្រុក​បុ​ទុម​សាគរ ។ មូលហេតុ​ដោយ​ស្រុក​ទាំង​ពីរ​នេះ នៅ​ឆ្ងាយ​ពី ខេត្ត និង​ស្រុក​ដ៏ទៃទៀត គឺ​នៅ​ជិត​នឹង​ខេត្ត ដោយ​ខេត្ត​កោះកុង​បាន​ទទួល​រថយន្ត​ពន្លត់​អគ្គីភ័យ​នេះ ២​គ្រឿង​ទៀត ។ ដូច្នេះ​រថយន្ត​ដែល​បាន​ពី​ក្រសួងមហាផ្ទៃ គឺ​ចំនួន ៤​គ្រឿង ក្នុង​មួយ​ខេត្ត ។​

​គូសបញ្ជាក់​ផងដែរ​ថា លោក​វរៈសេនីយ៍ទោ ម៉ា ទី អធិការ​ស្រុក​ស្រែអំបិល ធ្លាប់​មាន​ស្នាដៃ​ជាច្រើន​ក្នុង​ការបង្ក្រាប បទល្មើស​មាន​ល្បែងស៊ីសង និង​ការជួញដូរ​ថ្នាំញៀន របស់​ក្មេង​ទំនើ​ង បទល្មើស​ចោរកម្ម​…. ៘ និង​រួមចំណែក​អភិវឌ្ឍន៍ កសាង​សមិទ្ធផល​ជាច្រើន​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

 

maty (2) maty (1)

Filed in: ខេត្តកោះកុង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.