ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ​តវ៉ា​បញ្ហា​ភ្លើង​ឡើង​គីឡូវ៉ាត់​ហួស​កម្រិត (​នាឡិកា​ស្ទង់​)

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ០៩ ខែមិថុនា ឆ្នាំ​២០១៦ វេលា ម៉ោង ៨ និង ០៥​នាទី នៅ  សាលាក្រុង​ព្រះវិហារ ដែល  មាន​លោក នុត សោភ័ណ  អភិបាលក្រុង​ព្រះវិហារ លោក  គង់ មករា ប្រធាន​មន្ទីរ​រ៉ែ ថាមពល​ខេត្ត​ព្រះវិហារ ឯកឧត្តម លី ឃួ​ង អាជ្ញាធរ  អគ្គិសនី​កម្ពុជា និង​លោក  ប្រធាន​អគ្គិសនី​ព្រះវិហារ​ដែល ត្រូវ​ប្រឈម​ជួយ​ដោះស្រាយ បញ្ហា​ភ្លើង​ដែល​ឡើង​កុង​ទ័រ ហួស​កម្រិត​ធ្វើឱ្យ​ប្រជាពលរដ្ឋ  និង​អាជីវករ​ដែល​លក់​ក្នុង​ផ្សារ  ម្ចាស់ផ្ទះ​សំណាក់​រាប់រយ​នាក់ នៅក្នុង​ក្រុង​ព្រះវិហារ​បាន​ធ្វើ ពាក្យបណ្តឹង​និង​ឡើងមក​តវ៉ា  សូមអោយ​ឯកឧត្តម អាជ្ញាធរ  អគ្គិសនី​កម្ពុជា លោក​អភិបាល  ក្រុង លោក​ប្រធាន​មន្ទីរ​រ៉ែ​និង  ថាមពល​ខេត្ត​ព្រះវិហារ​ជួយ ដោះស្រាយ​ជូន​ពួកគាត់​ផង ។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​បន្ត  ឱ្យដឹងទៀតថា កាល​ពី​ភ្លើង នៅ​១​គីឡូវ៉ាត់ ២៦០០​រៀល  ពួកគាត់​ប្រើ​អស់​តែ ១០ ទៅ  ២០ គីឡូវ៉ាត់ ។ ប៉ុន្តែ​ដល់​ទៅ ភ្លើង​ចុះ​តម្លៃ​មក ១ គីឡូវ៉ាត់  ១៥០០​រៀល​វិញ ស្រាប់តែ  កុងទ័​រភ្លើង​ឡើង​ហួស​កម្រិត ពី ១​ភាគ ទៅដល់ ១០​ភាគ ឯណោះ ។ ដូច្នេះ​សូម ឯក​-​ឧត្តម អស់លោក មេត្តា​ជួយ ពួកគាត់​ផង ។​

​នៅក្នុង​ឱកាស​នោះ​ដែរ  លោក នុត សោភ័ណ្ឌ អភិបាលក្រុង​បាន​ឡើង​បញ្ចោ​ញ យោបល់​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា សូម​បងប្អូន​ពុក​ម៉ែ កុំ​ព្រួយបារម្ភ​អ្វី ។ ឥឡូវនេះ   លោក​ប្រធាន​អាជ្ញាធរ​ជាតិ  អគ្គិសនី លោក​បាន​ចុះមក  ផ្ទាល់​ហើយ​ដោយ​បាន​ដាក់   ឧបករណ៍​វាស់​ស្ទង់​នាឡិកា ស្ទង់​វា​ស់កុង​ទ័រ​ទំនើបយកមក វាស់​ស្ទង់​ជូន​ប្រជាពលរដ្ឋ​នឹង បាន​ចុះ​ទៅ​ផ្ទាល់​ដល់​ផ្ទះ​ប្រជា ពលរដ្ឋ​និង​បាន​ទៅពិនិត្យ​កុង ទ័រដល់​ផ្ទះ​ទៀត​ផង និង​មាន  ការចុះផ្សាយ​បន្ត​នៅ​លេខ  ក្រោយ​ទៀត ៕

 

 

 

20160610a-1 20160610a-3 20160610a-2

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.