ខេត្តព្រះវិហារ ៖ លោក នុត សោភ័ណ អភិបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ និងដែលមានលោក ស្រី ផែន សុភាព ជាប្រធានច្រក ចេញ-ចូលតែមួយ បានខិតខំអនុវត្ត ការងារច្រកចេញ-ចូលតែមួយ ទទួលបានលទ្ធផលល្អប្រសើរ ។ នៅក្នុងព្រឹត្តិប័ត្រច្រកចេញ- ចូលតែមួយរបស់សាលាក្រុងព្រះវិហារបានផ្តល់សេវាទៅលើវិស័យ ដូចជា ៖ -ការងារនិត្យានុកូលដ្ឋាន (ការបញ្ជាក់លើឯកសារថតចម្លង) ការងារអាត្រានុកូលដ្ឋាន, វិស័យ វប្បធម៌ និងវិចិត្រសិល្បៈ, វិស័យ អប់រំយុវជន និងកីឡា, វិស័យ ទេសចរណ៍,វិស័យសំណង់, វិស័យ ឧស្សាហកម្មរ៉ែនិងថាមពល, វិស័យ ពាណិជ្ជកម្ម, វិស័យសុខាភិបាល, វិស័យសាធារណការ និងដឹកជញ្ជូន និងវិស័យកសិកម្ម ។ លើវិស័យទាំង ១១នេះ ប្រជាពលរដ្ឋដែលចង់ស្នើ សុំសេវាត្រូវមកទំនាក់ទំនងជាមួយ បុគ្គលិកផ្នែកជួរមុខ ដើម្បីសាកសួរ ព័ត៌មានទទួលឯកសារ និងទម្រង់ បែបបទនៃការស្នើសុំតាមវិស័យ នីមួយៗ ។
ព័ត៌មានលម្អិតអំពីតម្លៃសេវា កម្មត្រូវបានដាក់បង្ហាញជាសាធារណៈនៅនឹងជញ្ជាំងការិយាល័យ ច្រកចេញ-ចូលតែមួយ និងក្នុងខិតប័ណ្ណផ្សព្វផ្សាយ ។ ច្រកចេញ-ចូល តែមួយក៏មានការិយាល័យប្រជាពលរដ្ឋមួយផងដែរ សម្រាប់ប្រជា ពលរដ្ឋអាចសម្តែងការមិនពេញចិត្ត បណ្តឹងតវ៉ាឬមតិយោបល់អំពីការិ យាល័យច្រកចេញ-ចូលតែមួយ តាមរយៈប្រអប់សំបុត្រការិយាល័យ ប្រជាពលរដ្ឋ ។ ការិយាល័យប្រជា ពលរដ្ឋ គឺជាតំណាងអព្យាក្រឹត របស់ប្រជាពលរដ្ឋហើយត្រូវបាន ជ្រើសរើសដោយ ការបោះឆ្នោត ។
ប្រជាពលរដ្ឋអាចធ្វើពាក្យ បណ្តឹងទៅការិយាល័យប្រជាពលរដ្ឋ ក្នុងករណីណាមួយដូចជា ការ សម្រេចចិត្តរបស់រដ្ឋបាល ក្រុង-ស្រុក-ខណ្ឌ ដែលផ្ទុយនឹងគោល ការណ៍ច្បាប់ ។ ការអនុវត្តមិនបាន សមស្របតាមតួនាទីភារកិច្ច និង ករណីយ៍កិច្ចជាអ្នកផ្តល់សេវាដូច ជាការបដិសេធឬការស្ទាក់ស្ទើរក្នុង ការទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋដែលត្រឹមត្រូវតាមច្បាប់ ។ មិនបានផ្តល់លទ្ធផលឬដំណោះស្រាយ សមស្របតាមពេលវេលាកំណត់ ។ ការងារលើសកម្រៃសេវាដែលបាន កំណត់មានឥរិយាបថមិនអាច ទទួលយកបានដូចជា ការបំភិត បំភ័យ ឬការប្រមាថមាក់ងាយដល់ ប្រជាពលរដ្ឋឬតំណាងសហគ្រាស នានា ៕