សន្និសិទ្ធ​ក្លិបអ្នកកាសែត​ឯករា​ជ្យនៅខេត្ត​កោះកុង​

ខេត្ត​កោះកុង​ ៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី ៣០ ខែ​ឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧ និង​៣០​នាទី ក្លិប​អ្នកកាសែត​ឯករាជ្យ ដែល​មាន​លោក ហ៊ុន សុខា ប្រធាន​ក្លិប បាន​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ចំនួន​ជាង ៥០​នាក់ ដែល​មាន​វត្តមាន​ចាងហ្វាង​ការផ្សាយ និពន្ធ​នាយក ជំនួយការ​… ៘ ចុះ​ទៅ​កាន់​ខេត្ត​កោះកុង ដើម្បី​ធ្វើ​សន្និសីទ្ធកាសែត និង​ធ្វើ​បទសម្ភាសន៍​ជាមួយ​លោក​អភិបាលខេត្ត​កោះ កុង ស្តី​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ទាំងមូល ។

​ម៉ោង​ប្រហែល ១​និង​៣៥​នាទី ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ទៅដល់រ​ម្ម​ណីយ៍ដ្ឋាន​តាតៃ ពិសារ​អាហារ​រួមគ្នា​រួច​ធ្វើ ដំណើរ​ទៅ​លេង​កំសាន្ត​តាម​ឆ្នេ​រកោះ ដោយមាន​ទេសភាព​ស្រស់ត្រកាល​គួរ​ឱ្យ​គយគន់​ដូច​បទ​ចម្រៀង​ដែល​បាន​ផ្សព្វផ្សាយ និង​រូបភាព​ពិតៗ​ជាក់ស្តែង​ជា​តំបន់​អេកូ​ទេសចរណ៍​ពិតមែន ។ ក្រោយ​ពី​ការកំសាន្ត នឹង​ផ្តិត​យក​រូបថត​ពិតៗ​រួចមក ក្រុម​ក្លិប អ្នកកាសែត​ឯករាជ្យ​បាន​មកដល់​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង នៅវេលា​ម៉ោង ៦ និង​៣០​នាទី ដោយ​ភាព​រីករាយ ។

​លុះ​ព្រឹក​ឡើង​ក្រោយ​ពី​ពិសា​ភោជនីយ​អាហារ​ព្រឹក​រួម​គ្នា​មក ម៉ោង ៩​និង​៤៥​នាទី លោក ហ៊ុន សុខា ប្រធាន​ក្លិប​បាន នាំ​ក្រុម​អ្នកសារព័ត៌មាន​ជួប​សម្ភាសន៍​ជាមួយ ឯកឧត្តម អភិបាល​ខេត្ត​កោះកុង ស្តី​ពី​សក្តានុពល​វិស័យ​ទេសចរ​ដែល​បាន​រីក ចំរើន​នៅក្នុង​ខេត្ត ។

​នៅក្នុង​ខណៈនោះ​ដែរ ឯកឧត្តម ផៃ ស៊ីធូន អភិបាលរង​ខេត្ត​កោះកុង បាន​អញ្ជើញ​ជួសមុខ​ឱ្យ​ឯកឧត្តម ប៊ុន លើ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង ដែល​លោក​ជាប់រវល់​ទៅ​ប្រទេស​ថៃ ។ ក្រោយ​ពី​កិច្ច​ស្វាគមន៍​គ្នា​ទៅវិញទៅមក រវាង​ក្លិប​អ្នកកាសែត​ឯករាជ្យ និង​ឯកឧត្តម អភិបាលរង​ខេត្ត និង​វត្តមាន​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក​អនុប្រធាន មន្ទីរ​ទេសចរណ៍​ខេត្ត​រួចមក លោក ហ៊ុន សុខា ប្រធាន​ក្លិប​បាន​ឡើង​មានមតិ​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម ប៊ុន លើ​ត អភិបាល​ខេត្ត​កោះកុង ឯកឧត្តម ផៃ ស៊ីធូន អភិបាលរង និង​មន្ត្រី​គ្រប់​ក្រសួង​មន្ទីរ​ក្នុង​ខេត្តកោះកុង​ទាំងមូល ជា​ពិសេស​មន្ត្រី គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​គតិបណ្ឌិត វៃឆ្លាត​ដឹកនាំ​នាវា​កម្ពុជា លឿន​លយ​ឆ្ពោះ​ទៅកាន់​វឌ្ឍនភាព​រីក​ចំរើន​រុងរឿង​ឥត​ឧបមាន ។

​លោក ហ៊ុន សុខា មានប្រសាសន៍​បន្ត​ទៀត​ថា ទឹកដី​ខេត្ត​កោះកុង គឺជា​សមរភូមិ​ក្តៅ​រវាងក​ង​ទ័ព​រដ្ឋ​កម្ពុជា និង​កងទ័ព ខ្មែរក្រហម ការធ្វើដំណើរ​យ៉ាង​លំបាក​វេទនា​តាម​ទូក តាម​កា​ប៉ាល់ អូប័រ និង​ទទួល​នូវ​ការបាញ់ប្រហារ​ពី​សំណាក់​កងទ័ព​ខ្មែរ ក្រហម ប៉ុន្តែ​បច្ចុប្បន្នភាព​អស្ចារ្យ​ដែល​យើង​មិន​អាច​នឹកស្មាន​ដល់​ខេត្ត​កោះកុង ក្លាយ​ជារ​ម្មណី​យដ្ឋា​ន​ដ៏​រុងរឿង ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ជាតិ រីកចំរើន​ឥត​ឧបមាន ផ្លូវថ្នល់ ចេញពី​សាលា​ស្រុក​ស្រែអំបិល ស្ពាន​ឆ្លង​ដៃសមុទ្រ​ជាច្រើន​កន្លែង ឆ្ពោះ​ទោ​កាន់​សាលា​ខេត្តកោះកុង ផ្លូវ​បត់បែន​ចុះឡើង​តាម​ច្រឡោះ​ភ្នំ ទេសភាព​ដ៏​ត្រកាល​តាម​ដង​គី​រី​បុព្វ​តា និងរ​ម្មណី​យដ្ឋា​ន តា​តៃ ព្រៃ​ដើម​កោង​កាង ទីកន្លែង​សួនសត្វ រម្មណីយដ្ឋាន​បឹង​កា​យ៉ាក ក្នុង​ឃុំ​ពាម​ក្រសោប ឆ្នេរ​ប៉ាក់​ខ្លង តារា​សាគរ​… ៘​

​ក្រោយពី​លោក ហ៊ុន សុខា មានមតិ​ថ្លែងអំណរគុណ​នូវ​គុណសម្បត្តិ​រួចមក ឯកឧត្តម ផៃ ស៊ីធូន អភិបាលរង​ខេត្ត​បាន ឡើង​មាន​មតិ​សំណេះសំណាល និង​ថ្លែងអំណរគុណ​ដល់​ក្លិប​អ្នកកាសែត​ឯករាជ្យ ដែល​មាន​លោក ហ៊ុន សុខា ជា​ប្រធាន និង​ក្រុម​សារព័ត៌មាន​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​ធ្វើ​បទសម្ភាសន៍​នូវ​ការរីកចំរើន​របស់​ខេត្តកោះកុង​របស់​យើងខ្ញុំ ខាង​ផ្នែក​ទេសចរណ៍ ។ ឯកឧត្តម បាន​បកស្រាយ​នូវ​សំណួរ​ផ្សេងៗ​ពី​វិស័យ​ទេសចរណ៍ ដែល​ក្រុម​អ្នកសារព័ត៌មាន​បាន​សួរ សំណួរ កម្មវិធី​នេះ​បាន​បញ្ចប់​ដោយ​ភាព​រីករាយ​ក្រៃលែង ។

​បន្ទាប់​ពី​កម្មវិធី​នេះ ចប់​ក្លិប​អ្នកកាសែត​ឯករាជ្យ បាន​ធ្វើដំណើរ​ទៅកាន់​ឃុំ​ពាម​ក្រសោប ជួប​ជាមួយ​លោក​មេឃុំ លោក​មេ​ប៉ុស្តិ៍ លោក​ក្រុមប្រឹក្សាឃុំ និង​លោក​ប្រធាន​សហគមន៍​បឹង​កា​យ៉ាក សំណេះសំណាល និង​ពិសារ​ភោជនីយ​អាហារ​រួម គ្នា​នៅរ​ម្មណី​យដ្ឋា​ន​បឹង​កា​យ៉ាក​យ៉ាង​រីករាយ​ក្រៃ​លែង​បំផុត ៕

 

 

IMG-20160603-WA0043 IMG-20160603-WA0041

Filed in: ខេត្តកោះកុង

Recent Posts

Bookmark and Promote!

© 7224 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.