ពិធី​ចែក​អំណោយ​ដល់​និវត្តជន ជនពិការ គ្រួសារ​យុវជន​ពលី ចំនួន​២០០​គ្រួសារ

​កំពង់ធំ ៖ ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់​សង្ក្រាម និង​របប​ប្រល័យ​ពូចសាសន៍ ដែល​បាន​បន្សល់​នូវ​ផលវិបាក​ជាច្រើន ដែល ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​ប្រឈម​មុខ​ដោះស្រាយ​ដូចជា គ្រួសារ​ពលី ជនពិការ កូនកំព្រា ស្ត្រី មេ​មា​យ ជនអនាថា ជន​ចំណាកស្រុក អ្នកសុំទាន និវត្តន៍​ជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ចាស់ជរា​គ្មាន​ទីពឹង ប្រាក់​ធានា​រ៉ា​ប់ រង​សង្គម ។ បេកកម្ម​ដែល​បាន​រៀបរាប់​ខាងលើ និង​ការដឹកនាំ​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​កំពង់ធំ ព្រមទាំង​មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពង់ធំ ចាប់ពី​ដើម​ឆ្នាំ​២០១៦ ដល់​ខែ​មេសា ឆ្នាំ​២០១៦ សម្រេចបាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ ។​

​លោក អ៊ាប ឈុន​ស្រ៊ាង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា ខ្ញុំ​សូម​អនុញ្ញាត​ជួសមុខ​ឱ្យ​ថ្នាក់ដឹកនាំ​មន្ទីរ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត កំពង់ធំ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គារវកិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជូន​ចំពោះ ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មមាញឹក​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​អំណោយ​នា​ថ្ងៃ​ទី ២៦ នាពេលនេះ ។​

​ឯកឧត្តម​ ​វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន​និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គិតគូរ​ជានិច្ច​ចំពោះ​សេចក្តីសុខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាក់ស្តែង​សូម្បី​និវត្តជន​ជនពិការ និង​គ្រួសារ​យុទ្ធ​ពលី ក៏​សម្តេច​មិន​ដែល​បំភ្លេច​ពី​គុណ​បំណាច់​របស់​ពួកគាត់​បាន​នោះឡើយ​ព្រមទាំង​បាន​ឱ្យ​ក្រសួង​សង្គមកិច្ច និង​គ្រប់​មន្ទីរ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​និវត្ត​ជន ជនពិការ និង​គ្រួសារ​យុទ្ធ​ពលី​ត្រូវ​បើក​ប្រាក់ខែ​ជូន​ពួកគាត់​ឱ្យបាន​ទាន់​ពេលវេលា​។​

​ឯកឧត្តម​ ​វង​សូត បាន​មានប្រសាសន៍​នេះ ក្នុង​ពិធី​ចែក​អំណោយ ដល់​អតីតយុទ្ធជន​និង​យុវនីតិសម្បទា ខេត្ត​កំពង់ធំ នៅ ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និវត្ត​ជន ជនពិការ និង​គ្រួសារ​យុទ្ធ​ពលី​ចំនួន​២០០​គ្រួសារ នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារកំព្រោ​ខត្ត​កំពង់ធំ និង​បើក​ប្រាក់​សមាហរណកម្ម ជូន​ដល់​យុវជន​ចំនួន​១១​នាក់​ដែល​ត្រូវ​វិល​ទៅរស់ នៅក្នុង​សហគមន៍​វិញ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១​លាន​និង​៨​ម៉ឺន​រៀល​។ ចំណែក​គ្រួសារ​និវត្ត​ជន ជនពិការ និង គ្រួសារ​យុទ្ធ​ពលី ចំនួន​២០០​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​២៥​គី​ឡូ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹកបរិសុទ្ធ​ប៊ីដុង​ធំ ១​ប៊ីដុង និង​ថវិកា​ចំនួន ២០០០០​រៀល​។​

​ឯកឧត្តម​  វង សូ​ត មានប្រសាសន៍ថា ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន​និង​យុវនីតិសម្បទា និង​មន្ទីរ​សង្គមកិច្ច មាន​តួនាទី​ភារកិច្ច​ជា​អ្នក​បើក​ប្រាក់​បៀវត្សរ៍​ជូន​បងប្អូន​និវត្តជន ជនពិការ​និង​គ្រួសារ​យុទ្ធ​ពលី ដូច​មន្ត្រីរាជការ​ផ្សេងៗ​ដែរ ដោយ​មិន​រង់ចាំ​២​ទៅ​៣​ខែ​បាន​បើក​ជូន​នោះទេ ហើយ​ក្រសួង កំពុងតែ​ធ្វើ​ការសម្របសម្រួល​ដល់​បងប្អូន​ពិកា​រណា ដែល​មក​បើក​ប្រាក់​មិន​រួច ហើយ​ត្រូវ​ផ្ទេរសិទ្ធិ​នោះ​គឺ​ត្រូវ​ផ្ទេរ​តែត្រឹម​ថ្នាក់​ខេត្ត ដើម្បី​កាត់បន្ថយ​ការចំណាយ​។​/ ដោយ​ ៖ សារ៉េត​

 

IMG-20160528-WA0012 IMG-20160528-WA0010 IMG-20160528-WA0011 IMG-20160528-WA0009

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.