សម្តេច​តេជោ​សែន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបា​លប​ន្ត​ផ្តល់​អាវ​ភ្លៀង​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ប្រចាំ​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ !

​ខេត្ត​ព្រះវិហារ ៖ ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ​សែន នាយក​រដ្ឋា​មន្ត្រី​នៃ​ប្រទេស​កម្ពុជា អមដំណើរ​ដោយ​មន្ត្រី​យោធា និង​កង​នគរបាលជាតិ​ជាន់ខ្ពស់​ជាច្រើន​រូប បាន​នាំ​យក​អាវ​ភ្លៀង​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល មក​ផ្តល់ជូន​កងកម្លាំងប្រដាប់អាវុធ ប្រចាំ​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ ទុក​សម្រាប់​ប្រើប្រាស់​នៅ​រដូវវស្សា​ភ្លៀង​ធ្លាក់ ដែល​នឹង​ត្រូវ​ឈាន​ចូល​មកដល់​នា​ខែ​ខាងមុខនេះ​។​

​អាវ​ភ្លៀង​ដែល​ត្រូវ​នាំយក​មក​ផ្តល់​ជូន​យុទ្ធជន​ទិស​ជួរ​មុខ​នោះ ត្រូវ​គេ​ឲ្យដឹង​ថា មាន​ចំនួន​១​ម៉ឺន​២​ពាន់​០៦៩​អាវ ដោយ​បាន​ប្រព្រឹត្តទៅ​នៅ​ល្ងាច​ថ្ងៃ​២៥​ឧសភា​ម្សិលមិញ នៅក្នុង​អង្គភាព​វរៈ​សេនា​តូច​លេខ​៣៧២ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៧ ស្ថិតនៅ​ភូមិ​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ។​

​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​ជា​នាយរង​សេនាធិការ​ចម្រុះ​ទិស​ទី​១​ប្រា សាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក  បាន​មានប្រសាសន៍ថា ជានិច្ចកាល​សម្តេច​ទាំងពីរ តែងតែ​យកចិត្តទុកដាក់ គិតគូ​ពី​ភាព​សុខទុក្ខ តាម​គាំពារ​បីបាច់​ថែរក្សា និង​ផ្ដល់​អ្វីៗ​គ្រប់យ៉ាង ដល់​បងប្អូន​ដែល​ជា​កងកម្លាំង​ប្រដាប់អាវុធ ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅតាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​ទាំងអស់​។​

​លោក​ឧត្តមសេនីយ៍​មេបញ្ជាកា​របាន​មានប្រសាសន៍ទៀ​ត​ថា នៅក្នុង​រដូវ​ភ្លៀង​ធ្លាក់ សម្តេច​បាន​ផ្ដល់​អាវ​ភ្លៀង និង​នៅក្នុង​រដូវរងា​រកង​ទ័ព និង​កង​នគរបាលជាតិ បាន​ទទួល​អាវ​រងារ ពី​សម្តេច​ទាំង​ពីរ​ជានិច្ច ជាពិសេស សម្តេច​ប្រមុខ​ដឹកនាំ បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ សំរាប់​ការហូបចុក ក្នុង​មួយ​ថ្ងៃ​ចំនួន​៣០០០​រៀល ក្នុង​យោធិន​ម្នាក់​នោះ​ថែម​ទៀត ៕

 

IMG-20160527-WA0020 IMG-20160527-WA0019 IMG-20160527-WA0021 IMG-20160527-WA0023

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.