លោក អ៊ុំ សឿន​ប្រធាធ​ម្មការ​ស្រុកស្អាង​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​បវេសនកាល​នៅ​សាលា​ ​ពុទ្ធិក​បឋមសិក្សា​វត្ត​កេតុ​ឧត្តម​

​ព្រៃវែង​៖ នា​ព្រឹក​ថ្ងៃទី ១៥ ខែ​ឧសភា​ឆ្នាំ ២០១៦ លោក អ៊ុំ សឿន ប្រធាន​ធម្មកាេ​ស្រុក​ស្អាង បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កម្មវិធី បើក​បវេសនកាល នៅ​សាលា​ពុទ្ធិក​បឋមសិក្សា វត្ត​កេតុ​ឧត្តម​ស្ថិតនៅក្នុ​ភូមិ​លេខ​៨​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្ត​កណ្តាល​។​

​នា​ឱកាស​នោះ​ព្រះ​អនុគុណ​ស្រុក​ស្អាង​តេជ​គុណ ពៅ តុលា  មាន​សង្ឃដីការ​តាម​ព្រះ​វិន័យធរ​សង្ឃ​ក្នុងកា​រៀបរាប់​អំពី ស្ថានភាព​ទូទៅ​របស់​សាលា​នាពេល​បច្ចុប្បន្ន និង ទស្សនវិស័យ​នាពេល​អនាគត​របស់​សង្ឃ​។​

​ក្នុងឱកាស​នៃ​ការបើក​បវេសនកាល​នេះ ដែល លោក អ៊ុំ សឿន ប្រធាន​ធម្មការ​ស្រុក បាន​ប្រគេន​ការ​ផ្តាំផ្ញើ​ដល់​សា​មណៈ​សិស្ស​ដែល​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា ទាំងអស់ មេត្តា​យកចិត្តទុកដាក់​ក្នុង​ក្រេប​យក​ចំណេះដឹង ទាំង​មុខ​វិជ្ជា​ខាង​ពុទ្ធចក្រ ទាំង​មុខ​វិជ្ជា​ខាង​អាណាចក្រ ដើម្បី​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា របស់​យើងទាំងអស់គ្នា​និង​បាន​សំណូមពរ​ដល់​ពុទ្ធ​បរិស័ទ្ទ​ចំណុះជើងវត្ត​ខ្នារ​ទាំងអស់ បន្ត​ក្នុង​ការផ្គត់ផ្គង់​ចង្ហាន់ ដល់​ព្រះសង្ឃ​ដែល​គង់​សិក្សា​ឱ្យបាន​គ្រប់គ្រាន់ ៕
​ដោយ ហុក វិបុល​

 

20160516_094514 20160516_093354

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 7542 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.