ទាន់ហេតុការណ៍
បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​ ==> ​លោក​អភិបាល​ខណ្ឌ​ដូនពេញ និង​ភរិយា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្លាំង​ប្រជា​ការពារ​ ==> អាវុធហត្ថ​ខេត្ត​កំពត​ចុះបង្ក្រាប​សង្វៀនមាន់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​នៅ​ឃុំ​ព្រែក​ក្រើស សង្ស័យ​គ្មាន​ច្បាប់ទម្លាប់​ ==> លោក ហ៊ុយ វណ្ណៈ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​យក​ជ័យជម្នះ​៣​យ៉ាង​បន្ថែមទៀត ជូន​ប្រជាជន​កម្ពុជា​ ==> ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ក្រុងកែប ឆ្នាំ​ទី​១ អាណត្តិ​ទី​៣ ==> ​សិក្ខាសាលា​ចែករំលែក​បទពិសោធន៍​ស្តី​ពី​ការស្រាវជ្រាវ និង​អភិវឌ្ឍ​(R&D)​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ ==> ​រដ្ឋបាល​ខេត្ត​កំពត រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ ==> ថវិកា​ចំនួន ២០​ម៉ឺន​រៀល និង​អង្ករ​០១​បាវ រួម​ទាំង​មី​ចំនួន​០១​កេស (​ក្នុង​១​នាក់​) ត្រូវបាន លោក អភិបាលខណ្ឌ​ដូនពេញ ឧបត្ថម្ភ​ជូន​ចំណុះ​ទូកង​”​ដូនពេញ​សែន​ជ័យ​” ==> ​សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពត ដែល​ចាញ់បោក សម រង្ស៉ី ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការអំពាវនាវ​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន​ ==> ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង ដើម្បី​ដំណើរការ​ផលិត​ជា​ផ្លូវការ​

លោក ខាន់ សុខា ត្រូវបាន​ប្រកាស​តែងតាំង​ទៅ​ជា​អភិបាលរង​ខេត្តតាកែវ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

តាកែវ ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​តែងតាំង លោក ខាន់ សុខា ប្រកាស់​តែងតាំង​កាន់តំណែង​ជា​អភិបាលរង​ខេត្តតាកែវ​ ​នៅ​សាលា​ខេត្ត្ត​តាកែវ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​សាលាខេត្ត​តាកែវ​។​

​វត្តមាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​មាន​ឯ​កក​ឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​នៃ​គណៈ​អភិបាលខេត្ត​ក​ព្រមទាំង​ប្រតិភូ​អមដំណើរ និង​មន្ត្រីរាជការ​ជុំវិញ​សាលាខេត្ត​ជាច្រើន​នាក់​ចូលរួម​ផង​ដែរ ។​យោងតាម​សេចក្ដីប្រកាស​តែងតាំង​របស់​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​ប្រកាស​តែងតាំង​លោក ខាន់ សុខា ដែល​បាន​ផ្លាស់​មក​កាន់​តំណែង ជា​អភិបាលរង​ខេត្ត​តាកែវ​ជំនួស​លោក កង​សំអឿន ដែល​ត្រូវ​ចូល​នី​វត្ត​។​

​ឯកឧត្តម ឡាយ វណ្ណៈ  អភិបាលខេត្ត​តាកែវ​បាន​មាន​ប្រសា​ស​ន៏​ថា​ការប្រកាស់​តែងតាំង​លោក ខាន់ សុខា មក​កាន់​តំណែង​ជា​អភិបាលរង​ខេត្តតាកែវ​នា​ថ្ងៃនេះ ដើម្បី​បញ្ជាក់​ពី​សមត្ថភាព​មន្ត្រី​ល្អ​មាន​ស្នាដៃ​មាន​កាំ​ល្អ​និង​ដើម្បី​បំរើ​ការងារ​ទៅ​មុខ​ការពារ​ផលប្រយោជន៏​មន្ត្រីរាជកា​រ​ក្នុង​ខេត្ត​តាកែវ ។​លោក​បាន​បន្តថា សូម​ឲ្យ​មន្ត្រី​សាលាខេត្ត​កណ្តាល​ត្រូវ​សហការ​គ្នា​ជាមួយ​និង​មន្ត្រី​គ្រប់​មន្ទី​អង្គភាព​ពាក់​ពន្ធ័​ផ្នែក​មុខងារ​រដ្ឋបាល​ក្នុង​ខេត្ត​តាកែវ​និង អភិបាលរង​ដែល​បាន​ផ្លាស់​ឡើង​មក​ថ្មី​មក​ធ្វើ​ការងារ​ថ្នាក់​ជា​អភិបាលរង់​ខេត្តក​ត្រូវ​រក្សា​សាមគ្គី​ភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​។​

​លោក ខាន់់ សុខា អភិបាលរង​ខេត្ត​តាកែវ​បាន​ប្ដេជ្ញាចិត្ត​អនុវត្ត​គោរព​ស្រលាញ់​ស្មោះស្ម័គ្រ​ជាតិ​សាសនា​ព្រះមហាក្សត្រ ចូលរួម​អនុវត្តន៍​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អណត្តិ​ទី​៦​អនុវត្ត​ន៏​បំពេញ​ការងា​របស់​ខ្លួន​និង​កិច្ច​សហការ​ឲ្យបាន​ល្អ​ជាមួយ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​តាកែវ ។​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧប្បនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសា​ស​ន៏​ណែនាំ ដល់​លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ​ត្រូវខិតខំ​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​ដើម្បី​ការពារ​និង​ផ្ដល់​ផលប្រយោជន៏​ពិតប្រាក់​ដល់​មន្ត្រីរាជការ ក៏ដូចជា​ប្រពល​រដ្ឋ​ក្នុង​ខេត្ត​តាកែវ​៕
​ដោយ ហុក វិបុល​

 

20160508a (1) 20160508a (2) 20160508a (3)

Filed in: ខេត្តតាកែវ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.