អភិបាល​ស្រុក​សណ្តាន់​បាន​ដឹកនាំ​កំលាំង សមត្ថកិច្ច​មួយ​ក្រុម ឆ្មក់​ចូល​តំបន់​ព្រៃ​ឡ​ង់ ច្រក​តោ​ល ដើម្បី​ចុះ​បង្ក្រាប​ការកាប់បំផ្លាញ​ព្រៃ​នៅក្នុង​តំបន់​ព្រៃ​ឡង់

​លោក ឡ​ង គី​សឹង អភិបាល​ស្រុក​សណ្តាន់​បាន​ដឹកនាំ​កំលាំង​សមត្ថកិច្ច​មួយ​ក្រុម ឆ្មក់​ចូល​តំបន់​ព្រៃ​ឡ​ង់ ច្រក​តោ​ល ដើម្បី​ចុះ​បង្ក្រាប​ការកាប់បំផ្លាញ​ព្រៃ​នៅក្នុង​តំបន់​ព្រៃ​ឡង់  ជា​លទ្ធផល កំលាំង​សមត្ថកិច្ច​បង្ក្រាប​បាន រណារ យន្ត​ខ្នាត​ធំ​ចំនួន 9 គ្រឿង និង​កាឡេ​ថង ដឹកឈើ​ចំនួន 4 គ្រឿង ផ្ទុក​ដោយ​ឈើ​ប្រភេទ​ដួងចែម និង​ឈើ​ផ្តៀក ។​

​តាមរយៈ​ការបង្ក្រាប​នេះ លោក​អភិបាលស្រុក​បាន​មាន​ប្រសា​សន៌ថា លោក​ពិតជា​មាន​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​ហាក់ដូចជា​បក់​ល្វើយ ក្នុង​យន្តការ បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​បច្ចុប្បន្ន​ជា​ប្រធានបទ​ដ៌​ក្តៅ​សំរាប់​រាជរដ្ឋាភិបាល​កម្ពុជា ឬ​ក៌​អស់​លោកគិតថា ព្រៃ​ឡង់​នឹង​ជិត​ក្លាយខ្លួន​ជា​ព្រៃ​ការពារ ហើយ​ជា​បន្ទុក​របស់​ក្រសួង​បរិស្ថាន​គ្រប់គ្រង​ទៅវិញ​?

​សូម​ជំរាប​ថា រណារយន្ត​មាន​រាប់រយ នៅ​កណ្តាល​ព្រៃ​ឡង់ ហើយ​សំលេង​រណារយន្ត​លាន់​រំពង​ព្រៃ កាឡេ​ថង ហែរ​ចូល​ព្រៃ​ដូច​ហែរ​កឋិន ។ តែ​ទោះជា​យ៉ាងណា លោក​អភិបាល​ស្រុក​សណ្តាន់​ថ្មី​បាន​បេជ្ញាចិត្ត និង​ដាក់​កំលាំង​ចុះ​បង្ក្រាប ជា​រៀងរហូត ហើយ​សុំ​អោយ​ជំនាញ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ប្រកបដោយ​ការទទួលខុសត្រូវ​”​ជំនាន់​នេះ​ត្រូវ​ទទួលខុសត្រូវ ចំពោះ​ជំនាន់​ក្រោយ​” ៕

 

IMG-20160504-WA0032 IMG-20160504-WA0031 IMG-20160504-WA0029 IMG-20160504-WA0030

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!