ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

លោក អាង ទី និង​លោក ចាន់ សុ​ភី ចុះ​បង្ក្រាប​បទល្មើស​នេសាទ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កោះកុង ៖ នា​យប់​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​ៈ​៣០​នាទី ទូក​នេសាទ​ល្មើស​ច្បាប់​បួន​គ្រឿង BE បាន​លួច​នេ សាទ​មង​ហោះ​នៅ​ចំណុច​ចុង​ពយ​តា​បែន ដែល​ជា​តំបន់​ហាមឃាត់ ពីព្រោះ​មង​ហោះ​ជា​ឧបករណ៍​សាហាវ​បំផុត ដែល​បំផ្លាញ មច្ឆជាតិ​ដែល​ច្បាប់​ជលផល​ហាម​ដាច់ខាត តែ​ជនល្មើស​បួន​ទូក BE នេះ​បាន​ប្រព្រឹត្ត​ទាំង​បំពាន​ច្បាប់​ជលផល ។ នៅពេល ដែល​ប្រធាន​សហគមន៍​លោក អាង ទី និង​លោក​នាយ​សង្កាត់​ជលផល ចាន់ សុ​ភី ចុះ​ទៅ​បង្ក្រាប​ជាមួយ​កម្លាំង​ជំនាញ និង​ជល ផល ស្រាប់តែ​ពួក​បទល្មើស​ទូក BE ធំៗ​នោះ បើក​មក​បំបុកទូក​សមត្ថកិច្ច​លិច ២​ដង ដោយ​បាន​បាត់បង់​សម្ភារៈ​ជាច្រើន​រួមមាន ទូរស័ព្ទដៃ ម៉ាក SAMSUNG ៦​គ្រឿង ។​

​ក្នុង​អំឡុងពេល​នោះ​ដែរ ទូក​បទល្មើស​បាន​បើក​គេចខ្លួនបាត់ ប៉ុន្តែ​លោក អាង ទី ប្រធាន​សហគមន៍​ឆ្នេរសមុទ្រ​កោះ ខ្យង និង​លោក ចាន់ សុ​ភី ប្រធាន​សង្កាត់​ជលផល​ស្រុក​ស្រែអំពិល ព្រមទាំង​សហការី​ទាំងអស់ នឹង​ខំប្រឹងប្រែង​តាម​ប្រ​ម៉ាញ់ ទូក​នេសាទ​ខុសច្បាប់​នេះ ឱ្យ​ទាល់តែ​បានសម្រេច ។ សូមបញ្ជាក់​ថា លោក អាង ទី និង​លោក ចាន់ សុ​ភី ធ្លាប់​មាន​ស្នាដៃ ជាច្រើន​ឆ្នាំ​មក​ហើយ​ដែរ ដោយ​ការចង្អុលបង្ហាញ​ពី ឯកឧត្តម អភិបាលខេត្ត និង​ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ផ្នែក​ជលផល ៕
​ដោយ​ ៖ សារ៉េត​

 

engcheasan_bunlert

Filed in: ព័ត៌មានជាតិ