ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

មុខសញ្ញា​រកស៊ី​ឈើ​ដឹក​ប្រណិត​ពី​ស្រុក​កែវ​សីមា ដល់​ស្រុក​កោះ​ញែក អស់​លក្ខណ៍

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី ៖ អតីត​មេបញ្ជាការ​កងអនុសេនាធំ​ទី​០៣​ស្រុក​កោះ​ញែក រងរបួស​ក្បាល បន្ទាប់​ពី​ជូ​ប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់ រថយន្ត​ដឹក​ឈើប្រណិត ធ្លាក់​ប្រឡាយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ក្បែរ​សាលាឃុំ ស្រែ​ខ្ទុម ស្ថិតក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នា​វេលា​ម៉ោង​ប្រមាណ​០៧​និង​០៥​នាទី​ព្រឹក​ថ្ងៃទី​០២​មេសា​២០១៦​។​

​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​ស្រុក​កែវ​សីមា បានអោយដឹងថា រថយន្ត​រងគ្រោះ​ខាងលើ​ម៉ាក​លុច​ស៊ី​ស​៣៣០ ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AB- ៦៩១៩ បើកបរ​ដោយ​ឈ្មោះ ហ៊ឹម សុផាត ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ រួម​និង​ព្រូ​ម្នាក់ទៀត​ឈ្មោះ​ប៊ុន ឡេង ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​។​

​នគរបាល​បញ្ជាក់ថា ជនរងគ្រោះ​ទាំង​០២​នាក់ រងរបួស​ស្រាល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ ចំណែក​រថយន្ត​ដោយសារតែ​មាន ដឹក​ឈើប្រណិត​ផង​នោះ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ធ្វើ​លិខិត​ផ្ទេរ​ភារកិច្ច​អោយ​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក ប្រមូល​វត្ថុតាង យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​។​

​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​នេះ អ្នកឃើញ​ហេតុ​ការ​បាន​អោយដឹងថា គេ​បាន​ឃើញ​រថយន្ត​លុច​ស៊ី​សរង​គ្រោះថ្នាក់​នេះ បោះពួយ យ៉ាង​លឿន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​តំបន់​ព្រៃ​អភិរក្ស​ជីវចំរុះ​សីមា ស្រុក​អូ​រាំង​និង​ស្រុក​កែវ​សីមា ហើយ​ក៏​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ត្រាយ​តុ​ន ជិះ​ដោយ​កងកម្លាំង​អាវុធហត្ថ​រួម​និង​មេព្រៃ តាម​ពី​ខាងក្រោយ​។ បន្តិចក្រោយមក រថយន្ត​ម៉ាក​លុច​ស៊ី​ស កាន់តែ​បន្ថែម​ល្បឿន​ទៀត រួច​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ បុក​ដើមឈើ​ទៅមុខ លែង​រួច​តែ​ម្តង​។​

​ក្រោយ​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច​ចម្រុះ​ក្នុង​មូលដ្ឋាន​រួម​និង​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ ហើយ​បាន​រកឃើញថា រថយន្ត​ដែល ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ​ហ៊ឹម សុផាត បាន​ផ្ទុក​ឈើប្រណិត​ប្រភេទ​បេង​ចំនួន​៤​សន្លឹក​ធំ ផងដែរ ។ ចំណែក​អ្នក​បើក​ត្រូវ​គេ​ឃើញ​ថា នៅ​មិនទាន់​មាន​ការឃាត់ខ្លួន​ណាមួយ​ពី​សំណាក់​សមត្ថកិច្ច​នៅឡើយ​។​

​ប្រធាន​គំរោង​អភិរក្ស​ជីវចំរុះ​សីមា លោក​មាគ វុ​ឌ្ឍី បានអោយដឹងថា ក្នុងករណី​ប្រដេញ​ចាប់​រថយន្ត​សង្ស័យ​នេះ គឺ​មន្ត្រី​របស់​លោក​សហការ​គ្នា​ជាមួយ​អាវុធហត្ថ​ស្រុក​អូ​រាំង ក្រោយពេល​ដែល​ឃើញ​រថយន្ត​សង្ស័យ​ខាងលើ​កំពុង បោះពួយ​ចេញពី​ស្រុក អូ​រាំង ឆ្ពោះ​មក​ស្រុក​កែវ​សីមា​នោះ ។ ហើយ​បច្ចុប្បន្ន​រថយន្ត​សង្ស័យ​រួម​និង​វត្ថុតាង​ជា​ឈើ​បេង​៤​សន្លឹក​ធំៗ​មាន​បរិមាណ​ប្រហែល​៤​ផ្លាន ក៏​ត្រូវបាន យក​មក​រក្សាទុក​នៅ​ស្នាក់ការ​អភិរក្ស​ផងដែរ​។​

​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​លោក ហ៊ឹម សុផាត ក៏​បាន​និយាយ​មក​កាន់​អ្នកកាសែត​ថា សូម​កុំ​សរសេរ​ព័ត៏មាន​ផ្សព្វ​ផ្សាយ​ពី​លោក​ធ្ងន់ៗ​ពេក​។ សូមជម្រាបថា ឈ្មោះ​ហ៊ឹម សុផាត ដែល​ជា​តៃកុង​រថយន្ត​ដឹកឈើ​ក្រឡាប់​នេះ ជា​អតីត​មេបញ្ជាការ​កងអនុសេនាធំ​ទី​៣(​ហៅ​គ​៣) ប្រចាំ​ស្រុក​កោះ​ញែក ហើយ​បច្ចុប្បន្ន ដោយសារ​មាន​ការពាក់ព័ន្ធ​ជាមួយ​និង​រឿងអាស្រូវ​មួយចំនួន​ពិសេស ពាក់ព័ន្ធ​ទៅ​និង​ការ សំលាប់សត្វ​ខ្ទីង​នៅ ស្រុក​កោះ​ញែក​កាលពីពេល​កន្លង​មក ហើយ​ក៏​ត្រូវបាន​ដក​មក​ប​ម្រើទួនាទី ជា​ជំនួយការ​មេបញ្ជាការ យោ ធា​វ​រះ កា​ពារ​ព្រំដែន​លេខ​១០៣ លោក យិន ច​ន្ទី​។​

​អតីត​មេបញ្ជាកា​រគ​៣​រូបនេះ ត្រូវបាន​គេ​បញ្ជាក់ថា ជា​មុខសញ្ញា​រកស៊ី​ឈើប្រណិត​រួម​និង​ឈើ​គ្រប់​ប្រភេទ ចាប់តាំងពី​ស្រុក​កែវ សីមា រហូតដល់​ស្រុក​កោះ​ញែក កំឡុង​ពេល​បម្រើកា​ងារ​ជា​យោធា​ម្នាក់​ក្នុង​ខេត្តមណ្ឌលគិរី​នេះ ។ ហើយ​ទួ​នាទី​ទៀតសោត ត្រូវបាន ដំឡើង​និង​ប្តូរផ្លាស់​ជា​បន្តបន្ទាប់ ក្នុង​រយះពេល​យ៉ាងខ្លី ។​

​គួរបញ្ជាក់​ថា សមត្ថកិច្ច​ស្ទើរតែ​គ្រប់​ជំនាញ ព្យាយា​តាម​ចាប់​រថយន្ត ដឹកឈើ របស់​គេ​ជា​យូរ​មក​ហើយ តែ​មិន​ដែល​ចាប់​បាន​ទាល់តែ​សោះ លុះ​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍​នេះ ទើប ចាប់បាន​។​
​ព័ត៌មាន​ចុងក្រោយ​ដែល​ទ​ទូល​បាន​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ព្រះរាជ​អជ្ញារ​ង​សាលាដំបូង​ខេត្តមណ្ឌលគិរី​លោក សាន សុភះ ក៏​បាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​លំនៅស្ថាន​អតីត​មេបញ្ជាការ​រូបនោះ​ផងដែរ តែ​លទ្ធផល​នៅ​មិនទាន់​ទ​ទូល​បាន ព័ត៏មាន នៅឡើយ​៕
​ដោយ ៖  គឹម  ចំរើន​

 

IMG-20160402-WA0003b

Filed in: ព័ត៌មានជាតិ