ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

សារលិខិត​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២

សារលិខិត​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចេញ​សារលិខិត ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២​។​

​សារលិខិត​នៅ​ថ្ងៃទី​២៦ ខែ​មិថុនា​នេះ ក្នុង​ឱកាស​ដ៏​មហោឡារិក នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២​នេះ សម្តេច​តេជោ ហ៊ុន សែន សូម​សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការរៀបចំ​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ ជាមួយ​បណ្តា​ប្រទេស​នានា និង​ការិយាល័យ​អង្គការសហប្រជាជាតិ សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន និង​បទឧក្រិដ្ឋ ដែល​ជា​រៀងរាល់ឆ្នាំ​តែងតែ បាន​ដាក់ចេញ​នូវ​ប្រធានបទ​ផ្សេងៗ អាស្រ័យ​តាម​ស្ថានភាព បរិបទ និង​ភាព​ចំ​បាច់​សម្រាប់​ឆ្នាំ​នីមួយៗ​។​

​សម្រាប់​ឆ្នាំ​២០២២​នេះ ដោយ​យល់ឃើញ​ពី​ផលប៉ះពាល់ និង​បញ្ហា​នានា​ដែល​ពិភពលោក​យើង​ទាំងមូល​បាន និង​កំពុង​ប្រឈម​យ៉ាង​ធ្ងន់​ស្ទើរ​លើ​គ្រប់​វិស័យ ពិសេស​សេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាព សង្គម និង​មនុស្សធម៌ ដែល​បាន​នឹង​កំពុង​បង្កឡើង​ដោយ​ជំងឺឆ្លង​រាតត្បាត​កូវី​ដ​-១៩ និង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែន​នោះ ការិយាល័យ​អង្គការសហប្រជាជាតិ សម្រាប់​ត្រួតពិនិត្យ​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) បាន​ដាក់​ចេញ​ប្រធានបទ «​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ក្នុង​វិបត្តិ​សុខភាព និង​មនុស្សធម៌​» ដើម្បី​ជំរុញ​នូវ​ការលើកកម្ពស់​ប្រសិទ្ធភាព​នៃ ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​បាន និង​កំពុង​ជួបប្រទះ​ទៅ​នឹង​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិ​សុខភាព​និង​មនុស្សធម៌​៕

​ខាងក្រោម​នេះ ជា​សារលិខិត​របស់​សម្តេច​តេជោ ហ៊ុន សែន​៖

Filed in: ព័ត៌មានជាតិ