ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនជាតិ​វៀតណាម​ប្រុស​ស្រី​ឆ្លងដែន​តាម​ច្រករបៀង ក្បែ​ច្រក​តំបន់​ស្វាយ​អា​ង៉ោង ដូច​គេ​ហែ​កឋិន​មក​លក់ដូរ​និង​លេង​ល្បែងស៊ីសង សមត្ថកិច្ច​គ្មាន​ចំណាត់ការ​

ជនជាតិ​វៀតណាម​ប្រុស​ស្រី​ឆ្លងដែន​តាម​ច្រករបៀង ក្បែ​ច្រក​តំបន់​ស្វាយ​អា​ង៉ោង ដូច​គេ​ហែ​កឋិន​មក​លក់ដូរ​និង​លេង​ល្បែងស៊ីសង សមត្ថកិច្ច​គ្មាន​ចំណាត់ការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រៃវែង​៖ បែកធ្លាយ​ភាពមិនប្រក្រតី​រវាង​អ្នក​បាន​លិតយក​ឈ្មោះ​គេ​ទៅប្រើ ឯ​អ្នក​មិន​បាន​លិត​ប្រត្តិកម្ម រីឯ​អ្នក​កាង​ភ័យ​ស្លន់ស្លោ រឿង​ឃិបឃិត​គ្នា​បើក​ឲ្យ​ជនជាតិ​វៀតណាម​ឆ្លងដែន​តាម​ទូក មាន​ទាំងប្រុស​និង​ស្រី ខ្លះ​កាន់​គ្រឿងឧបភោគ​បរិភោគ​ចូលមក​កម្ពុជា​លក់ដូរ និង​ភាគច្រើន​សំពាយ​មាន់​ជល់ ទៅ​លេង​ក្នុង​បន​ល្បែង​មួយកន្លែង ស្ថិតនៅ​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ក្នុងនោះ​មាន​ទាំង​ម៉ូតូ​ជនជាតិវៀម​ចាំ​ទទួល​យ៉ាង​គក្រឹកគក្រេង​ផង​ដែរ សមត្ថកិច្ច​គ្មាន​ចំណាត់ការ​ទាល់តែសោះ​។​

​ជាក់ស្តែង​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២២ អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ចុះ​ផ្តិត​យក​រូប​ភាពជាក់ស្តែង​និង​ធ្វើការ​ឡាយ​ផ្ទាល់​ឃើញថា មាន​ជនជាតិ​វៀតណាម​ឆ្លងដែន​តាម​ទូក​សំពាយ​សត្វ​មាន់​ជល់​យ៉ាង​ប្រសេកប្រសាច ក្នុងនោះ​ក៏​ឃើញ​មាន​វត្តមាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់ តែ​គ្មាន​ការទប់ស្កាត់​ទាល់តែសោះ ឯ​ម្នាក់​ទៀត​តាំងខ្លួន​ជា​សមត្ថកិច្ច​ជិះ​ម៉ូតូ​ធុន​ធំ ពាក់​ឯកសណ្ឋាន​ស៊ីវិល ធ្វើ​ចរិក​និង​ប្រើ​ពាក្យសម្តី​គ្មាន​សុជីវធម៌ ព្រមទាំង​ពោល​ពាក្យ​ថា ជនជាតិ​វៀតណាម​ចូល​មក​នេះ​ខ្លួន​មិន​បាន​ដឹង​នោះ​ទេ​។​តែ​ទោះ​យ៉ាងនេះក្តី​ប្រជាពលរដ្ឋ​បាន​លួច​បង្ហើម​ប្រាប់ឲ្យដឹង​ថា ការ​ឆ្លងដែន​តាម​ច្រករបៀង និង​ការបើកឲ្យ​មាន​ល្បែងស៊ីសង​មាន​ទាំង​អាប៉ោង​បៀ​រ ពិសេស​ជល់​មាន់​នេះ មិនមែន​ទើប​តែ​បើក​នោះទេ ពោល​គឺ​ឡើង​ដុះ​ស្លែ​ទៅហើយ មិន​ឃើញ​សមត្ថកិច្ច​ណា​ម្នាក់​អើពើ​ឡើយ​។​

​ទាំងនេះ​ជា​ក្តីបារម្មណ៍​របស់​ពួក​គាត់​ពី​សុខ​សុវត្ថិភាព ព្រោះថា​មាន​ល្បែងស៊ីសង​តែងតែ​កើតមានឡើង​នូវ​បទល្មើស​ផ្សេងៗ ដូចជា អំពើរ​ចោរកម្ម អំពើរ​ហឹង​ក្សា​ក្នុងគ្រួសារ និង​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​ជាងនេះទៅទៀត​ពលរដ្ឋ​ខ្លះ​ចាញ់ល្បែង​លក់​អស់​ទ្រព្យសម្បត្តិ ដីធ្លី ជំពាក់​បំណុល​គេ​ជុំ​ទិស​បង្ក​ជា​បញ្ហា​អសន្តិសុខ​ជាដើម តើ​ទាំងនេះ​ត្រូវ​បន្ទោស​អ្នកណា ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ ឃុំ មាន​សុវត្ថិភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ បើ​ពឹង​លើ​មន្ត្រី​ថ្នាក់ក្រោម​ប្រហែល​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​រយះ​ការ​កន្លងមកនេះ​អ្នកសារព័ត៌មាន បានខ​ល​រាយការណ៍​ប្រាប់​អាជ្ញាធរ​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​រួចហើយ​ដែរ តែ​ពួកគាត់​បាន​រុញ​ឲ្យ​សួ​ថ្នាក់លើ​ទៅវិញ ម្យ៉ាងវិញទៀត​ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការយល់​ច្រលំ​ទៅលើ​ថ្នាក់ដឹកនាំ បែ​ជា​ខឹង​គោ​ទៅ​វ៉ៃ​រទេះ​ទៅវិញ​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ​បើ​តាម​ប្រភព័ត៌មាន​បានឲ្យដឹង​ថា ជនជាតិ​វៀតណាម​ចូល​មក​តាម​ច្រករបៀង និង​ការបើក​ឲ្យ​លេងបន​ល្បែងស៊ីសង​ខាងលើ​នេះ​បាន​ដោយ​រលូន ក៏​ព្រោះតែ​មាន​មេការ​ម្នាក់​ឈ្មោះ តី ជា​អ្នកមើលការខុសត្រូវ និង​សែនព្រេន​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ៕ មាន​វគ្គ​បន្ត​

Filed in: ព័ត៌មានជាតិ