ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​! កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ២ នាក់ ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់​ស្ត្រី​អ្នកជំងឺ​ត្រូវការ​ឈាម​បន្ទាន់​

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​! កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ២ នាក់ ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់​ស្ត្រី​អ្នកជំងឺ​ត្រូវការ​ឈាម​បន្ទាន់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្ត្រី​អ្នកជំងឺ​ម្នាក់ ឈ្មោះ ជួន រ៉ាំ អាយុ ២៩ ឆ្នាំ មកពី​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ។ ស្ត្រី​អ្នកជំងឺ​ម្នាក់ ឈ្មោះ ជួន រ៉ាំ អាយុ ២៩ ឆ្នាំ មកពី​ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ សភាព​ជំងឺ​ធ្ងន់ធ្ងរ ត្រូវការ​អ្នកស្ម័គ្រចិត្ត បរិច្ចាគ​ឈាម​ជាបន្ទាន់ គ្រាន់តែ​បានលឺ​ព័ត៌មាន​ថា អ្នកជំងឺ​ជា​អ្នក​បន្ទាយមានជ័យ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​នឹករលឹក​ដល់​អនុស្សាវរីយ៍ កាល​លោក​នៅ​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដែល​ធ្លាប់​រួម​ការងារ រួមសុខទុក្ខ​និង​ទំនាក់ទំនង​ស្និទ្ធស្នាល ជាមួយ​បងប្អូន​អាវុធហត្ថ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នោះ លោក​ក៏​បាន​ចាត់​ឲ្យ​ក្រុមការងារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​២​នាក់ ទៅ​ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់​ប្អូនស្រី​ភ្លាមៗ​ទាន់ពេលវេលា​។​

លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មាន​ការកោតសរសើរ​យ៉ាងខ្លាំង ដល់​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ដែល​បាន​មើលថែ ព្យាបាល ប្អូនស្រី ក្នុង​រយៈពេល​ជាង​១​ខែ​មកនេះ ដោយ​ក្តី​អនុគ្រោះ និង​យកចិត្តទុកដាក់​បំផុត ៕

Filed in: ព័ត៌មានជាតិ