ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី រំលឹក​ខួប​អនុស្សាវរីយ​នៃ​ការបង្កើត​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា (CASIC) រយ​:​ពេល ៣​ឆ្នាំ​

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី រំលឹក​ខួប​អនុស្សាវរីយ​នៃ​ការបង្កើត​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា (CASIC) រយ​:​ពេល ៣​ឆ្នាំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង ១០:៣០ នាទី​ព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី រំលឹក​ខួប​អនុស្សាវរីយ​នៃ​ការបង្កើត​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា (CASIC) រយ​:​ពេល ៣​ឆ្នាំ ដែល​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅក្នុង​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (MAFF) និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អញ្ជើញ​មក​ក្រសួង ស្ថាប័ន​ពាក់ ព័ន្ធ ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ភ្ញៀវ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​។​

​មន្ទា​ប់​ពី​មាន​មតិ​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អាន​សន្ទរកថា​ជូន​អង្គពិធី​បាន​ជ្រាប​អំពី​សាវតារ នៃ​ការបង្កើត​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា​នេះ​ឡើង​ក្នុង​គោលបំណង​គឺ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការទទួល​យក​កាន់តែ​ទូលំទូលាយ​នៃ​វិធីសាស្ត្រ និង​បច្ចេកទេស​ច្នៃប្រឌិត​ថ្មី​ទាំងនេះ ហើយ​វា​គឺជា​យន្តការ​ថ្នាក់ជាតិ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ជា​វេទិកា​សម្រាប់​ការលើក កម្ពស់​កសិកម្ម​អភិរក្ស​និង​ប្រពលវប្បកម្ម​និរន្តរភាព ឆ្ពោះទៅ​កាន់​ការផ្លាស់ប្តូរ​ជា​កសិកម្ម​អេកូឡូស៊ី​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ី​អាគ្នេយ៍​។ សម្ព័ន្ធ​គ្រប់គ្រង​ដោយ MAFF តាមរយ​:​គណៈកម្មការ​តម្រង់ទិស ដែល​សមាជិក​មកពី​ក្រសួងមហាផ្ទៃ ក្រសួង​បរិស្ថាន ក្រសួង​កិច្ចការនារី ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម និង​សភាពាណិជ្ជកម្ម​កម្ពុជា​។ សកម្មភាព​សំខាន់ៗ​ដែល​សម្ព័ន្ធ បាន​អនុវត្ត​ក្នុង​រយ​:​ពេល ៣​ឆ្នាំកន្លងមក លទ្ធផល​សម្រេច​បាន បញ្ហា​ប្រឈម និង​ផែនការ​សកម្មភាព​អនុវត្ត​បន្ត សំណូមពរ និង​អនុសាសន៍​បន្ថែម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ឆ្លៀត​យក​ឱកាស​នេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ ដៃគូ និង​ក្រុម​ការងារ​សម្ព័ន្ធ​ដែល​បាន​រួម​សហការ​អនុវត្ត ការងារ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​បាន​គាំទ្រ​ឲ្យ​បន្ត​ការងារ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព និង​កសិកម្ម​អេកូឡូស៊ី ឲ្យ​កាន់តែ​ល្អប្រសើរ ឈាន​ឆ្ពោះ​ទៅកាន់​មាគ៌ា​ថ្មី​មួយ​សម្រាប់​ផលិតកម្ម​កសិកម្ម និង​ការគ្រប់គ្រង​ដីធ្លី និង​ជីវចម្រុះ និង​ការប្រមូល​កាបូន​ក្នុង​ដី​ប្រកប​ម​ដោយ​និរន្តរភាព​។ បង្កើន​សមត្ថភាព​ច្នៃប្រឌិត និង​ទេព្យកោសល្យ ដែលនាំឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ និង​សហគមន៍​កាន់តែ​ប្រសើរ​ឡើង ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

Filed in: ព័ត៌មានជាតិ