ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​និង​ប្រមូល​អ្នក​លក់ដូរ​លើ​ដងផ្លូវ​និង​ក្មេង​ទំនើង​ផឹកស៊ី​លើ​សួនច្បារ

គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​និង​ប្រមូល​អ្នក​លក់ដូរ​លើ​ដងផ្លូវ​និង​ក្មេង​ទំនើង​ផឹកស៊ី​លើ​សួនច្បារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី ២០ ខែមិថុនា ឆ្នាំ​២០២២ ដោយយោង​ស្មារតី​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​ដូនពេញ ចុះ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២ និង​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ លោក សុខ ពេញវុ​ធ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទ​ករុណា អភិបាល​ស្តីទី បាន​ដឹកនាំ​កម្លាំងចម្រុះ​ខណ្ឌ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល និង​ប្រមូល​អ្នកលក់ដូរ​នៅលើ​ដងផ្លូវ​ធ្វើឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ និង ក្មេង​ទំនើង ជួបជុំ​ពពាក់ពពូន ផឹកស៉ី ជក់បារី នៅ​លើ​សួនច្បារ ដែល​តែងតែ​បង្កើត​រឿង​គ្រប់យ៉ាង ដូច ជារ​វាយ​កាប់​ចាក់​បង្ក​របួសស្នាម មាន​លួច​យកស​ភារៈ លុយកាក់​ទៀត ដូច​ករណី​ប្លន់​នេះឯង​។ បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស និង សំភារៈ នាំ​មក​រដ្ឋបាល​ខណ្ឌដូនពេញ និង​ធ្វើការ​កិច្ចសន្យា​អប់រំ​ណែនាំ​តែម​ម្តង​។​

​ជា​លទ្ធផល ៖ ធ្វើការ​ឃាត់​មនុស្ស​បាន ៥១​នាក់ ស្រី ១៧​នាក់ ប្រុស ៣៤​នាក់ ភេទ​ទី​៣ ០១​នាក់ សំភារៈ រួមមាន ម៉ូតូ ១៩​គ្រឿង កង់​បី ០៥​គ្រឿង​។​

​បច្ចុប្បន្ន មនុស្ស និង សំភារៈ ត្រូវ​បាន​រក្សាទុក​នៅ​រដ្ឋបាល​ខណ្ឌ​ដូនពេ​ញ រង់ចាំ​ការអនុវត្ត​នីតិវិធី​បន្ត​៕

Filed in: ព័ត៌មានជាតិ