ទាន់ហេតុការណ៍
សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

​លោកស្រី​បណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និង​បំពាក់​គ្រឿង​ឥស្សរិយស្ស ជូន​ដល់​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​ចំនួន​២៥​រូប

​លោកស្រី​បណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និង​បំពាក់​គ្រឿង​ឥស្សរិយស្ស ជូន​ដល់​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​ចំនួន​២៥​រូប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បារី​ស​, បារាំង​)៖ លោកស្រី​កិតិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​បងប្អូន​ខ្មែរ ដែល​មាន​គុណបំណាច់ ស្នាដៃ​ក្នុង​បុព្វហេតុ សប្បុរសធម៌ ស្នេហា​មនុស្សធម៌ និង​ស្នេហា​មាតុភូមិ ចំនួន​២៥​រូប នៅ​ប្រទេស​បារាំង កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមិថុនា ឆ្នាំ​២០២២​។​

​នៅក្នុង​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកស្រី ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​កិច្ចការនារី​, លោក កេត សោ​ផាន់ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស បារាំង​, លោក ហួត ហាក់ រដ្ឋលេខាធិការ​ក្រសួង តំណាង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​, លោកស្រី ម៉ាន ណាវី តំណាងរាស្ត្រ​មណ្ឌល​រាជា​ធានី​ភ្នំពេញ និង​លោកស្រី ម៉ាន់ ចិន្តា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ជនរួមជាតិ ដែល​នៅ​ប្រទេស​បារាំង​ទាំងអស់ ប្រកបដោយ​មនោសញ្ចេតនា ស្រឡាញ់​រាប់អាន និង​ការ​នឹករលឹក​ដ៏​ជ្រាលជ្រៅ​បំផុត​។​

​លោកស្រី ម៉ែន សំអន បាន​បន្តទៀតថា ក្នុងនាម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី លោកស្រី សូម​ថ្លែងអំណរគុណ​ជា​អនេកប្បការ​ចំពោះ​ស្មារតី​ស្នេហា​ជាតិ ក្នុង​ការរួម​គ្នា​ធ្លុង​មហា​សាមគ្គី​គ្រួសារ​ជាតិខ្មែរ គោរព​ស្រឡាញ់ ជឿជាក់ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ថែរក្សា ការពារ​មាតុភូមិ និង​បាន​សូម​ថ្លែងអំណរគុណ​ចំពោះ​៖
*​ទី​១៖ លោក​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការបម្រើ និង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​សហគមន៍​បងប្អូន​ខ្មែរ​យើង​ជាប់​ជាប្រចាំ​។ ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កម្លាំង​សាមគ្គី ភាព​ដ៏​ខ្លាំងក្លា និង​ភាពរឹងមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែង​នៅក្បែរ​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​។​
*​ទី​២៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ពិនិត្យ​លើ​សំណើ​របស់​អគ្គរាជទូត និង​បាន​លើក​សំណើ​សុំ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​នូវ​គ្រឿង​ឥស្សរិយយស ជូន​បងប្អូន​ខ្មែរ ដែល​មាន​គុណបំណាច់​ស្នាដៃ​រស់​នៅ​ក្រៅប្រទេស ក្នុង​បុព្វហេតុ​សប្បុរសធម៌ ស្នេហា​មនុស្សធម៌ និង​ស្នេហា​មាតុភូមិ ដែល​បាន​រៀបចំ​ពិធី​បំពាក់​នាពេលនេះ​។​
*​ទី​៣៖ បងប្អូន​ជនរួមជាតិ​ដែល​រស់នៅ​ប្រទេស​បារាំង និង​អឺរ៉ុប ដែល​តែង​ជឿទុកចិត្ត និង​គាំទ្រ​ដោយ​ឥត​ងាករេ​ចំពោះ សម្តេច​តេជោ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជានិច្ចកាល​ទទួល​ភារៈ ដឹកនាំ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ងើប​ចេញ​ពី​ភាពក្រីក្រ រហូត​មាន​ការរីកចម្រើន​ឈានឡើង​ស្មើមុខស្មើមាត់​ទាំង ក្នុង​កម្រិត​តំបន់ និង​ឆាក​អន្តរជាតិ ជាពិសេស ធ្វើឱ្យ​កម្រិតជីវភាព​រស់នៅរ​បស់​ប្រជា​ពលរដ្ឋ​កាន់តែ​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់​។ នេះ​គឺជា​ផល​បច្ច័យ ជា​ផ្លែផ្កា​រួម នៃ​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស និង​ការខិតខំ​ប្រឹងប្រែង​បម្រើ​ប្រកប ដោយ​ឆន្ទៈ​ស្មោះត្រង់​របស់​ថ្នាក់ដឹកនាំ មន្ត្រី​គ្រប់​ជាន់ ថ្នាក់​ឱ្យ​ស័ក្តិសម​នឹង​ទំនុកចិត្ត​ដែល​ទទួល បាន​ពី​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ