​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ថ្មី ជំនួស​ប្រធាន​ចាស់ ដែល​ចូល​និវត្តន៍​

ព្រះសីហនុ​ ៖ ពិធី​ប្រកាស​ផ្ទេរ​មុខតំណែង​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៦​នៅ សាលប្រជុំ​សាលា ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី និង ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រីរាជការ​មកពី អង្គភាព​.​មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាច្រើន​នាក់​ផ្សេង​ទៀត​។

​នៅក្នុង​ពិធី​នេះ​ដែរ​លោក​នួន ប៉ុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ថ្មី ដែល​ទើប​បាន​តែងតាំង បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ក្រសួង ដែល​ផ្តល់​ការទុកចិត្ត និង​មាន​ការជឿ​ចំពោះ​រូប​លោក​។ លោក​នួន ប៉ុក អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ត្រូវបាន​ប្រកាស​តែងតាំង មុខតំណែង ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ជំនួស​លោក ហ៊ុន ភី ប្រធាន​មន្ទីរ​ចាស់ ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​។​

​ដោយឡែក លោក​ប្រធាន​មន្ទីរ​បាន​មានប្រសាសន៍​ទៀតថា ចាប់ពី​ពេលនេះ​តទៅ​លោក​នឹង​ខិតខំ​បំពេញ​ការងារ និង​ភារកិច្ច​ជា​បន្ត​ទៀត​គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ការងារ និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​មន្ទីរ​ដំណើរការបាន​យ៉ាង​រលូន ជាពិសេស​គឺ​ធ្វើ​ការសហការ និង​សាមគ្គីភាព​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ ឱ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​បាន​ថ្លែង​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​មន្ត្រី មន្ទីរ​សុរិយ​ដី​ខេត្ត​ព្រះសីហនុ​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​កន្លងមក​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

​ឯកឧត្តម រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថា បើទោះបីជា​កន្លងមក​ការចុះបញ្ជី​ដីធ្លី​និង​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ នៅ​មាន​ការឆកល្វែង ឬ​ក៏​បញ្ហា​ខ្លះៗ​មែន​ប៉ុន្តែ​នេះ​ជា​រឿង​អតីតកាល និង​ត្រូវ​ធ្វើ​ការដោះស្រាយ ហើយ​អ្វី​ដែល​សំខាន់​ចំពោះ​នៅពេល​នេះ​លោក​សូម​សំណូមពរ​ដល់​ប្រធាន​មន្ទីរ​ថ្មី និង​អស់លោក​ជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​ធ្វើ​ការសហកា​រ​គ្នា​ឱ្យបាន​ល្អ​ប្រយោជន៍​បង្កើន​គុណភាព​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​យើង​ទាំងមូល​។​

​នៅក្នុង​ពិធី​នេះដែរ លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​លើកឡើង​អំពី​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​របស់​មន្ទីរ​សុរិយោដី​មួយ ព្រមទាំង​បាន​ផ្តាំផ្ញើ​ទៅកាន់​លោក​ប្រធាន​ថ្មី​ឱ្យ​យកចិត្តទុកដាក់ បំពេញការងារ​ឱ្យ​បាន​សកម្ម សុ​ក្រឹត្យ​ជា​បន្ត​ទៀត និង​បន្ត​ធ្វើការ និង​ដោះស្រាយ​បញ្ហា ដែល​នៅ​សេសសល់​ពី​ប្រធាន​ចាស់​ផង​ដែរ ៕

 

 

IMG_6267 IMG_6272 IMG_6276

Filed in: ខេត្តព្រះសីហនុ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!