ដាក់​ថ្នាំ​រំលោភ​បូក លើ​នារី​រងគ្រោះ ដែល​មាន​សតិ​មិន​ប្រក្រតីៈ​

​កំពង់ចាម ៖ កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ៈ​៣០​នាទី មានរ​ណី​រំលាភ​សេពសន្ថវៈ (​រំលោភ​បូក​) លើ​នារី​រងគ្រោះ​ឈ្មោះ ក​យ ស្រី​កា អាយុ​២១​ឆ្នាំ មាន​ស​ស្រុក​កំណើត​នៅ​ភូមិ​ស្ទឹង ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច ស្រុក​ចំការលើ​បានឲ្យដឹងថា នារី​រងគ្រោះ​ខាងលើ បាន​ធ្វើតំណើរ​ពី​ខេត្ត​កំពង់ធំ ក្នុង​គោលបំណង​ទៅ​ស្រុកកំណើត ដោយ​ជិៈ​ក្នុង​រថយន្ត​ឈ្នួល (​មិន​ស្គាល់​ម៉ាក​) មាន​មនុស្ស​ប្រុស​៤​នាក់ នៅក្នុង​រថយន្ត​នោះ មកដល់​ចំណុច​កើតហេតុ ផ្លូវលំ​ស្ថិតក្នុង​ភូមិ​ក្រឡែង​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ក៍​សន្លប់​មិនដឹង​ខ្លួន ។​

​សមត្ថកិច្ច​បាន​បញ្ជូន​នារី​រងគ្រោះ ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចំការលើ ដើម្បី​ជួយសង្គ្រោះ ។  ពេល​នាង​ដឹងខ្លួន ក៍​បាន​ប្រាប់​សមត្ដ​កិច្ច​ឲ្យដឹងថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ៤​នាក់​បាន​ដាក់​ថ្នាំ ធ្វើឲ្យ​ខ្ញុំ​វង្វេងស្មារតី រួច​ចាប់រំលោភ​សេពសន្ថវៈ ជាច្រើន​ដង​។​

​តាមរ​បាយ​លា​រណ៍ ពី​គ្រូ​ពសទ្យ​ជំនាញ បាន​ពិនិត្យឃើញ​ថា នារី​រងគ្រោះ ពិតជា​បាន​ត្រូវ​គេ​រំលោភ ជាច្រើន​ដង​ប្រាកដ​មែន ។​

​សមត្ថកិច្ច​ឲ្យដឹង​ទៀតថា នារី​រងគ្រោះ ឈ្មោះ ក​យ ស្រី​កា អាយុ​២១​ឆ្នាំ ជា​កូន​កំព្រាម្តាយ មាន​តែ​ឪពុក យកព្រពន្ធ​ថ្មី​នៅ​ខេត្ត​រត្ត​ន​គី​រី ចំ​ណែ​នារី​រងគ្រោះ មាន​សតិ​មិន​ប្រក្រតី ត្រូវបាន​អង្គការ​មួយ​នៅ​ទីក្រុង​ភ្នំពេញ យក​មក​មើល​ថែ តែ​ត្រូវ​នាង​លួច​រត់ចេញ​ពី​ក្នុង​អង្គការ​នោះ ៕

 

IMG-20160317-WA0008

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.