ទាន់ហេតុការណ៍
​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អរគុណ​ដល់​ពលរដ្ឋ ខេត្ត​ស្វាយរៀង ដែល​បាន​ផ្តល់​យុត្តិធម៌ ជឿទុកចិត្ត និង​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន រហូត​ទទួលបាន​ជ័យជម្នះ ==> ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ តម្លើង​ម៉ាស៉ីន​ស្កេន​កាំរស្មីអ៉ិច នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ខេត្ត​ស្វាយរៀង ==> ​កម្លាំង​នគរបាល​ស្រុក​ប​វេល បង្ក្រាប​ល្បែងស៊ីសង​មួយ​កន្លែង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៩​នាក់​! ==> សារលិខិត​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ==> អនុសាខា​កាកបាទ​ក្រហម ខណ្ឌមានជ័យ ផ្តល់​អង្ករ​ជូន​ដល់​សង្កាត់​ទាំង​៧ កម្លាំង​សណ្តាប់ធ្នាប់ រួម​ទាំង​បុគ្គលិក​អនាម័យ​ ==> សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៤ គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញ​វប្ប​ទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ហៅ​កាត់​ថា គ​.​ស​.​ហ​. ==> ​សាលាដំបូង​ខេត្តកំពង់ធំ សម្រេច​ឲ្យ​លោក ឌុ​ក សារ៉ុម នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ==> សាខា​កាកបាទក្រហម កម្ពុជា ខេត្ត ប៉ៃលិន នាំយក​អំណោយ​សង្គ្រោះបន្ទាន់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ ចំនួន​២៨​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ==> ជនជាតិ​វៀតណាម​ប្រុស​ស្រី​ឆ្លងដែន​តាម​ច្រករបៀង ក្បែ​ច្រក​តំបន់​ស្វាយ​អា​ង៉ោង ដូច​គេ​ហែ​កឋិន​មក​លក់ដូរ​និង​លេង​ល្បែងស៊ីសង សមត្ថកិច្ច​គ្មាន​ចំណាត់ការ​ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ យ៉ាងស្វាប់ហាប់ ប្រកបដោយវិន័យសណ្តាប់ធ្នាប់

​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​តាម​ប្រព័ន្ធ​វីដេអូ​

​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​តាម​ប្រព័ន្ធ​វីដេអូ​

​ដោយ ៖ គេហទំព័រ «ឆន្ទៈខ្មែរ | Chhan Tak Khmer​» | www.chk-news.com

Tel: 012 82 68 90 / 088 88 26 890 | WhatsApp=012826890

នៅ​ល្ងាច ថ្ងៃ​ពុធ ៣​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ណារិ​នដ្រា ម៉ូ​ឌី (Narendra Modi) នាយករដ្ឋមន្ត្រី​ឥណ្ឌា តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​ភូមិគ្រឹះ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

​នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា​។ សម្តេច​តេជោ​បានប្រសាស​ន៍​បញ្ជាក់ថា សម្តេច​បាន​ជួប​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា តាំងពី​ខែ​៦ ឆ្នាំ​២០២០​មក ម្ល៉េះ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដូចគ្នា ។ សម្ដេច​តេ​ជោបាន​គូសប​ញ្ជាក់​អំពី​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឥណ្ឌា តាំងពី​ឆ្នាំ​១៩៨១​។ គិត​មកដល់​ឆ្នាំ​២០២២​នេះ គឺជា​ខួប​លើក​ទី​៧០​ឆ្នាំ​ហើយ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ឥណ្ឌា​។ ដើម្បី​ប្រារព្ធ​ខួប​ប​នៃ​ទំនាក់ទំនង​ការទូត​នេះ ប្រទេស​ទាំង​ពីរ​នឹង​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៧០​ឆ្នាំ​នេះ​ផង​ដែរ ក្នុង​ស្មារតី​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។

​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ពេញចិត្ត​ចំពោះ​ការសន្ទនា​ជា​មួយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នាពេលនេះ​។ ឯកឧត្តម​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​បាត់បង់​បង​ប្រុស​ជា​ទីស្រលាញ់​គឺ​សម្ដេច​ឧត្តម​ទេ​ពញាណ ហ៊ុន​ណេង កាលពី​ពេល​ថ្មីៗ​នេះ ។ ឯកឧត្តម​បាន​បញ្ជាក់ថា ឥណ្ឌា និង​កម្ពុជា មាន​ទំនាក់ទំនង​ជា​យូរលង់​ណាស់​មកហើយ ពិសេស​ប្រទេស​ទាំង​ពីរ​ក៏​មាន​ទំនាក់ទំនង​ផ្នែក​វប្បធម៌​ផងដែរ​។ ឯកឧត្តម​ពិត​ជា​មាន​មោទនភាព​ចំពោះ​ប្រទេស​ឥណ្ឌា ដែល​បន្ត​ធ្វើ​ការងារ ក៏ដូចជា​ជួយ​ប្រទេស​កម្ពុជា​កន្លងមក​នេះ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា ក៏​បាន​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ទទួល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២​នេះ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា ដែល​បាន​ចូលរួម​នូវ​ការរំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​បងប្រុស​របស់​សម្ដេច ហើយ​សម្ដេច​ក៏​បាន​គូស​បញ្ជាក់ដែរថា ចំពោះ​គោលនយោបាយ​ឆ្ពោះ​មក​ខាងកើត​របស់​ប្រទេស​ឥណ្ឌា​នេះ វា​ត្រឹមត្រូវ​ជាមួយនឹង​អ្វី​ដែល​ជា​គោលនយោបាយ​របស់​អាស៊ាន​ផងដែរ ដែល​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ឥណ្ឌា ហើយ​ចាត់​ទុក​ប្រទេស​ឥណ្ឌា ជា​ដៃគូ​យុទ្ធសាស្ត្រ​សំខាន់​មួយ ។ សម្តេច​តេជោ​ក៏​បាន​គូសបញ្ជាក់ផង​ដែរថា នៅ​ក្នុង​ការពិភាក្សា​នេះ អ្វី​ដែល​សម្ដេច​ចង់​លើក គឺ​ការប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​-១៩ ក្នុងន័យនេះ សម្តេច​តេ​ជោបាន​អបអ​រសាទរ​ចំពោះ​ឥណ្ឌា​ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រប់គ្រង​កូវី​ដ​-១៩ ពី​ការឆ្លង​ច្រើន​រហូត​ដល់​ឆ្លង​តិចតួច​នៅពេលនេះ ថ្វី​ត្បិត​តែ​ប្រទេស​ឥណ្ឌា មាន​ប្រជាពលរដ្ឋ​ច្រើន​។ សម្ដេច​តេជោក៏បាន​អរគុណ​ប្រទេស​ឥណ្ឌា ដែល​បាន​ផ្ដល់​វ៉ាក់សាំង​ដល់​កម្ពុជា​ដែល​បាន​ទទួល​កាលពី​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២២ ចំនួន​៣២ ម៉ឺន​៥០០០​ដូស​។ សម្ដេច​តេជោ​បានបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​វ៉ាក់សាំង​ដែល​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​ឥណ្ឌា​ចូលរួម​នៅក្នុង​សាមគ្គីភាព ហើយ​ធ្វើឲ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ ហើយ​នៅពេលនេះ កម្ពុជា បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន ៩៣,៦ ភាគរយ នៃ​ចំនួន​ប្រជាជន​១៦​លាន​នាក់ ដូច្នេះ​ដោយសារ​ការចូលរួម​ចំណែក​របស់​ប្រទេស​ឥណ្ឌា​នេះ ធ្វើឲ្យ​ប្រទេស​កម្ពុជា បាន​បើក​ប្រទេស​ឡើងវិញ​កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ ២០២១​។ សម្តេច​បាន​គូស​បញ្ជាក់ដែរថា មកដល់ពេលនេះ មាន​រយៈពេល​១១​ថ្ងៃ​ហើយ ដែល​ប្រទេស​កម្ពុជា​មិន​មាន​ករណី​ឆ្លងកូវី​ដ​-១៩​ថ្មីៗ​ឡើយ ។​

​សម្ដេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ឥឡូវនេះ ភាគី​ទាំងពីរ កម្ពុជា និង​ឥណ្ឌា កំពុងតែ​ស្វែងរក​ពេលវេលា​សក្តិសម​នៅក្នុង​ព្រះរាជទស្សនកិច្ច​របស់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោត្តម សីហ​មុនី ដែល​គ្រោង​នឹង​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​២០២៣ ព្រមទាំង​ទស្សនកិច្ច​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​នឹង​ទៅ​ទស្សនកិច្ច​ក្នុង​ឆ្នាំ​២០២២ នេះ ដើម្បី​ចូលរួម​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី ជាពិសេស​ក្នុង​ការ​ប្រារព្ធ​ខួប​ទី​៧០​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោក៏បាន​អរគុណ​ចំពោះ​ឥណ្ឌា ដែល​បាន​ចូលរួម​ផ្ដល់​នៅ​អណ្ដូងទឹក​ប្រមាណ​ជា​១៥០០​អណ្ដូង ក៏ដូចជា​ការផ្ដល់​នូវ​សម្ភារៈ​ផ្សេងៗ​ទៀត​ដល់​ប្រទេស​កម្ពុជា​ដែល​ជា​ជំនួយ​ឥត​សំណង​។

​សម្ដេច​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌា ថ្វី​ត្បិត​មាន​ការធ្លាក់​ចុះ​នៅ​សម័យ​កាលកូ​វីដ​-១៩ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០២១ មាន​ការកើនឡើង​ប្រមាណ​៣០០ លាន​ដុល្លារ​។ សម្ដេច​តេជោក៏បាន​ស្នើ​ដល់​ប្រទេស​ឥណ្ឌា ២​ចំណុច ក្នុងនោះ ទី​១)​នៅ​ក្នុង​ការជំរុញ​នូវ​ការបញ្ចប់​នីតិវិធី​បច្ចេកទេស​ឲ្យបាន​ឆាប់ ដើម្បី​ពន្លឿន​លើ​ការចុះហត្ថលេខា​នៃកិ​ច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ឥណ្ឌា និង​ពន្លឿន​ទៅលើ​ការចរចា ដើម្បី​បញ្ចប់​នូវ​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌា ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា​ឲ្យបាន​ឆាប់​ផងដែរ​។ លើសពីនេះ​ទៀត សម្ដេច​ក៏​បាន​លើកឡើង​អំពី​វិស័យ​ទេសចរណ៍​ដែល​សម្ដេច​បាន​ស្នើសុំ​ឱ្យមាន​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​ភ្នំពេញ និង​ពី​ឥណ្ឌា​មក​ខេត្តសៀមរាប ក្នុង​ការជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​ទេសចរណ៍​មាន​ការកើនឡើង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ជា​ពិសេស​ទៀត ដោយសារ​កម្ពុជា ឥឡូវនេះ បាន​បើកចំហ​សម្រាប់​ទេសចរណ៍​ដែល​បានចាក់​វ៉ាក់សាំង​គ្រប់គ្រាន់​ហើយ​នោះ​

​ដោយ​ពុំ​បាន​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​PCR ឬ​ធ្វើតេស្ត​រហ័ស​ពេលមកដល់​ជាដើម ដូច្នេះ​ក្នុង​ន័យ​នេះ សម្តេច​បាន​ស្នើសុំ​ឲ្យ​ឥណ្ឌា​ជួយ​ជំរុញ​ការងារ​នេះ​។​
​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​ពហុភាគី សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​ប្រតិបត្តិការ​ក្នុង​ក្រប​ខណ្ឌ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន និង​ឥណ្ឌា ដោយ​កម្ពុជា​ស្វាគមន៍​ការ​កំណត់​យក​ឆ្នាំ​២០២២​នេះ ជា​ឆ្នាំ​មិត្តភាព​អាស៊ាន​-​ឥណ្ឌា ដែល​បាន​ឯកភាពគ្នា​លើ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៩ នៅក្នុង​ឆ្នាំ​២០២១​កន្លងទៅនេះ ជាពិសេស ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៣០​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា កន្លងមកនេះ ហើយ​កម្ពុជា ទន្ទឹង​រង់ចាំ​ក្នុងការ​ប្រារព្ធ និង​អនុវត្ត​សកម្មភាព​ដើម្បី​អបអរសាទរ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​។​
​សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអនុវត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​ត្រីភាគី ឥណ្ឌា មី​យ៉ាន់​ម៉ា ថៃ និង​ការពង្រីក​មកកាន់​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ផងដែរ ។
​សម្ដេច​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​វិភាគទាន​របស់​ឥណ្ឌា​ចំនួន​១​លាន​ដុល្លារ​ដល់​អាស៊ាន ឆ្លើយតប​ជាមួយ​នឹង​កូវី​ដ​-១៩ ហើយ​កម្ពុជា ក៏​សូម​លើកទឹកចិត្ត​ដល់​ឥណ្ឌា​ឲ្យ​បន្ត​គាំទ្រ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ជាតិ​របស់​កម្ពុជា ជាពិសេស​ការកសាង​សមត្ថភាព​អ្នកជំនាញ​សុខាភិបាល​ផង​ដែរ​។ សម្ដេច​ក៏​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​ដែល​ប្រទេស​ឥណ្ឌា​បាន​ផ្ដល់​អោយ​កម្ពុជា តាមរយៈ​គម្រោង​ទទួលផល​ឆាប់រហ័ស​ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា លើ​វិស័យ​កសិកម្ម បរិស្ថាន សុខាភិបាល ការអប់រំ ការអភិវឌ្ឍន៍​ជនបទ ការលើកកម្ពស់​សិទ្ធិ​ស្ត្រី និង​វប្បធម៌ ដូច្នេះ​សម្ដេច​តេជោ ស្នើសុំ​ឱ្យ​ឥណ្ឌា​បន្ត​ការគាំទ្រ​សំណើ​គម្រោង​ឆាប់​ទទួលបាន​ផល​របស់​កម្ពុជា​បន្ថែម​ទៀត​ដល់​បណ្ដា​ឆ្នាំ​ខាងមុខ ។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​អំពី​ការងារ​ដែល​កម្ពុជា​បាន​ធ្វើ​នៅក្នុងនាម​ជា​ប្រធាន​អាស៊ាន ជាពិសេស នៅ​ក្នុង​ការជួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដោយ​កម្ពុជា ខិតខំ​ក្នុង​ការជួយ​ប្រទេស​មី​យ៉ាន់​ម៉ា កុំឱ្យ​ធ្លាក់​ទៅក្នុង​សង្គ្រាម ស៊ីវិល ហើយ​សម្ដេច​បាន​គូសបញ្ជាក់​ផងដែរ​ថា សម្ដេច​បាន​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ទី​៧ -៨ ខែ​មករា ២០២២ និង​បាន​ជួប​ជាមួយ​ឯកឧត្តម មីន អោ​ងឡាំង ចំនួន​២​លើក តាម​វីដេអូ ហើយក៏​មាន​ទស្សនកិច្ច​របស់​ឯកឧត្តម ប្រាក់ សុខុន ដែល​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ហើយ​បន្ទាប់មក មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្នុង​ការផ្ដល់​ជំនួយ​ដល់​មី​យ៉ាន់​ម៉ា​ដែលជា​ជំនួយ​មនុស្សធម៌​។ សម្តេច​តេជោ ក៏​បាន​អញ្ជើញ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា មុនពេល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ឬ​នៅ​ពេលវេលា​ដែល​យើង​រៀបចំ​កិច្ចប្រជុំ​កំពូល នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​។​

​ជា​ការឆ្លើយតប ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឥណ្ឌា បាន​មានប្រសាសន៍ថា យើង​ពិតជា​រីករាយ​ដែល​អាច​ជួយ​កម្ពុជា​បាន ហើយ​កម្ពុជា​ជា​ប្រទេស​ទី​១ នៅក្នុង​ក្របខណ្ឌ​នេះ ដែល​ទទួលបាន​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា ហើយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ​ថា ឯកឧត្តម ពិតជា​រីករាយ​ដែល​ឮថា កម្ពុជា មិន​មាន​ករណី​ឆ្លងកូវី​ដ​-១៩ ក្នុង​រយៈពេល​១១​ថ្ងៃ​មក​នេះ​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ជា​សមាសភាព​របស់​ឥណ្ឌា ដែល​ខិតខំ​ជំរុញ​ជួយ​ខ្លួនឯង​ផង និង​ជួយ​មនុស្ស​ក្នុង​សកលលោក​ផងដែរ​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា នៅពេលនេះ ឥណ្ឌា បាន​ជួយ​ផ្ដល់​វ៉ាក់សាំង​នេះ​ទៅដល់​ប្រមាណ​១០០​ប្រទេស ហើយក៏​បាន​ចូលរួម​បណ្ដុះបណ្ដាល​មន្ត្រី​របស់​រដ្ឋាភិបាលកម្ពុ​ជា ប្រមាណ​ជាង ២​ពាន់​នាក់ ជាពិសេស​នៅ​ក្នុង​ការបណ្ដុះបណ្ដាល​គ្រប់​វិស័យ​ខុសៗ​គ្នា ហើយ​ថ្មីៗ​នេះ រដ្ឋាភិបាល​ឥណ្ឌា នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន​១០០០ កន្លែង​ទៀត សម្រាប់​វិស័យ IT ក្នុង​ការបណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​មកពី​ប្រទេស​អាស៊ាន ។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្លូវ​ហាយវេ​ត្រីភាគី ឥណ្ឌា មី​យ៉ាន់​ម៉ា ថៃ ដែល​បន្ត​ខ្សែ​ភ្ជាប់​មក​ប្រទេស​កម្ពុជា ។ នៅក្នុង​គម្រោង​នេះ ពិតជា​សម​ស្រប​ជាមួយនឹង​ផែនការមេ ក្នុងការ​ត​ភ្ជាប់​មក​អាស៊ាន​។ ឯកឧត្តម​បាន​បញ្ជាក់ថា ឥណ្ឌា និង​ផ្ដល់​នូវ​ឥណទាន​ចំនួន ១​ពាន់​លាន​ដុល្លារ សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ប្រើប្រាស់​សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​។​

​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កម្ពុជា គឺ​អាច​បាន​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​ឆាប់រហ័ស ជា​គម្រោង​ផង តាមរយៈ​អាហារូបករណ៍​ផងដែរ ហើយ​កន្លងមក​នេះ ឥណ្ឌា ក៏​មាន​បេក្ខភាព​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ជា​ពិសេស ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ហើយ​ជាពិសេស អរគុណ​កម្ពុជា ដែល​គាំទ្រ​ដល់​បេក្ខភាព​របស់​ប្រទេស​ឥណ្ឌា ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ នៅក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​នេះ​។ ចំពោះ​បញ្ហា​អន្តរជាតិ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​ធ្វើ​យ៉ាងណា គាំទ្រ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ប្រទេស​ឥណ្ឌា ឲ្យមាន​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​។ ឯកឧត្តម​ក៏បាន​គូស​បញ្ជាក់ដែរថា ឯកឧត្តម ពិតជា​គាំទ្រ​នៃ​តួនាទី​ជា​ប្រធាន​អាស៊ាន​ផង គាំទ្រ​ម​ជ្ឈភាព​អាស៊ាន​ផង និង​គាំទ្រ​ការឯកភាព​ផ្ទៃក្នុង​របស់​អាស៊ាន​ផង ក្នុងការ​ដើរតួនាទី​សំខាន់ ជា​ពិសេស​ទៀត ឯកឧត្តម​បាន​គូស​បញ្ជាក់ដែរថា ឯកឧត្តម បាន​ព្យាយាម​ចូលរួមចំណែក​ក្នុង​ការសន្ទនា​រក​ដំណោះស្រាយ​រវាង​អ៊ុ​យក្រែន និង​រុស្ស៊ី ។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ឯកឧត្ដម បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ទាំងពីរ រុស្ស៊ី​និង​អ៊ុយ​ក្រែន​កន្លងមកនេះ ដើម្បី​ធ្វើ​យ៉ាងម៉េច ឲ្យ​ស្ដារ​ស្ថានភាព​នេះ​មករក​សន្តិភាព​វិញ​។ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ឯកឧត្តម ចាត់ទុកថា សមុទ្រ​ចិន​ខាងត្បូង គឺជា​សមុទ្រ​ដែល​មាន​សារៈសំខាន់​ណាស់ ជាពិសេស ធ្វើយ៉ាងណា​ឱ្យមាន​សេរី បើកចំហ និង​ផ្អែកទៅលើ​ច្បាប់​អន្តរជាតិ​។ ឯកឧត្តម​ក៏បាន​គូស​បញ្ជាក់ដែរថា ឯកឧត្តម រំពឹងទុក​ថា នឹង​មក​ទស្សនកិច្ច និង​ចូលរួម​កិច្ចប្រជុំ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២​ខាងមុខនេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម រដ្ឋមន្ត្រី​ឥណ្ឌា និង​ស្វាគមន៍​នូវ​ចំណុច​ទាំងឡាយ​ដែល​ឯកឧត្តម​បាន​លើក​។ សម្ដេច​មាន​ការជឿជាក់​ថា ឥណ្ឌា អាច​ដើរតួនាទី​សមស្រប​ក្នុង​ការចរចា​រវាង​ភាគី​ទាំងពីរ អ៊ុ​យក្រែន និង​រុស្ស៊ី​។ សម្ដេច​ក៏​បាន​គូស​បញ្ជាក់ដែរថា សម្ដេច​ចង់​ឃើញ​ដំណោះស្រាយ​រវាង​រុស្ស៊ី​-​អ៊ុ​យក្រែន ឲ្យបាន​ឆាប់​ផងដែរ ដោយសារ​វា​មាន​ផលប៉ះពាល់​ដល់​សកលលោក ជាពិសេស លើ​វិស័យ​សន្តិសុខ​ស្បៀង និង​ថាមពល ដែល​ប៉ះពាល់​ដល់​ប្រទេស​ទាំងអស់ ។ ជា​ចុងក្រោយ សម្ដេច​តេជោ បាន​គូសបញ្ជាក់​ដែរ​ថា សម្ដេច​ទន្ទឹងរង់ចាំ​ក្នុង​ការទទួល​ការធ្វើ​ទស្សនកិច្ច​របស់​ឯកឧត្តម ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ ៕

Filed in: ព័ត៌មានជាតិ

Bookmark and Promote!

© 2022 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.