ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ ប្រតិបត្តិការ បង្ក្រាបករណីលួច​មាន​ស្ថាន​ទម្ងន់ទោស (កាត់តខ្សែភ្លើង យកម៉ូតូ)

នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ ប្រតិបត្តិការ បង្ក្រាបករណីលួច​មាន​ស្ថាន​ទម្ងន់ទោស  (កាត់តខ្សែភ្លើង យកម៉ូតូ)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្តមសេនី​យ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង​ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រមទាំង​មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ១៨ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ០១:២៩ នាទី រំលង អាធ្រា​ត្រ នៅ​ចំណុច​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាត់​ត​ខ្សែភ្លើង​យក​ម៉ូតូ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ឈ្មោះ ភាព សុ​ផៃ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មាន​ទីលំនៅ ភូមិ ស្លា​កែ​ត សង្កាត់ ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។

? នៅ ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ប្រហែល ០១:០០ នាទី នៅ ចំណុច ភូមិ ជ្រៃ​កោង សង្កាត់ ស្លា​កែ​ត ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ជនសង្ស័យ ខាងលើ បាន ធ្វើ សកម្មភាព ចូល ក្នុង ផ្ទះ ដើម្បី លួច យក ម៉ូតូ ( កាត់ ត ខ្សែ ភ្លើង ) ម៉ាក ហុងដា Zoomer X ស៊េរី ឆ្នាំ ២០១៧ ចំនួន ០២​គ្រឿង ដែល ជា របស់ ជនរងគ្រោះ ឈ្មោះ ទូច និស្ស័យ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ ផ្ទះ លេខ ១៩ ក្រុម ទី ០២ ភូមិ ជ្រៃ​កោង សង្កាត់ ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង រួច ក៏ ជិះ គេច ខ្លួន ដល់ ចំណុច ខាង លើ ទេីប កម្លាំង យេ​ី​ង ធ្វើការ ឃាត់ខ្លួន បាន ។

? វត្ថុតាង ដកហូត រួម មាន ៖
– ម៉ូតូ ម៉ាក HONDA Zoomer X ពណ៌ ក្រហម ស ស៊េរី ឆ្នាំ ២០១៧ ពាក់ ស្លាក​លេខ បាត់ដំបង 1AD-6764 ( ជា​របស់ ជនរងគ្រោះ )
– ម៉ូតូ ម៉ាក HONDA Zoomer X ពណ៌ បៃតង ស ស៊េរី​ឆ្នាំ ២០១៧ ពាក់​ស្លាក​លេខ បាត់ដំបង 1AB-៧៣៣២( ជា របស់ ជនរងគ្រោះ )
– មេ​សោរ ចំនួន ០១
– តួ​ណឺ​វីស ចំនួន ០១
– ដង្កាប់ ចំនួន ០១
– កូន សោរ ចំនួន ០៦

​បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង ធ្វើការ កសាង សំណុំរឿង ដើម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។​

Filed in: ព័ត៌មានជាតិ