ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន អញ្ជើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បិទ​វគ្គ ហ្វឹកហ្វឺន ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ប្រចាំ​ឆមាស​ទី​១!

​លោក​ឧត្តមសេនីយ៍ត្រី  បោ​ន  ប៊ិន  អញ្ជើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់  បិទ​វគ្គ  ហ្វឹកហ្វឺន  ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ប្រចាំ​ឆមាស​ទី​១!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រាជ​អាវុ​ហត្ថ​ខេត្ត បាន​អញ្ជេី​ញ ជា​អធិបតីភាព ក្នុង​ពិធី​បិទ​វគ្គ ហ្វឹកហ្វឺន “​ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២២” ដែល​មាន​រយៈពេល​១​ខែ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ ២០២២ ពិធី​នេះ​ធ្វេី​ឡេីង​នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក វ៉ាន់ លី​ហោ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ផែន​ហ្វឹកហ្វឺន​បានឱ្យដឹងថា មេរៀន​ដែល​យោធា​ចារ្យ​យកមក​ធ្វើ​ការហ្វឹកហាត់​មានដូច​ជា​៖ មេរៀន​លំ​ហាត់​របៀប​ជួរ​ទ័ព និង​មេរៀន​ការរក្សា​សណ្ដាប់ធ្នាប់ ក្នុងនោះ​មានដូចជា ៖ ការប្រើប្រាស់​ដំបង ខែល និង​អាវុធ​រក្សា​សណ្ដាប់ធ្នាប់ ដើម្បី​ការពារ​បាតុកម្ម ។​ល​។

​បន្ថែម​ពី​នោះ​គឺ​រៀន​ទ្រឹស្ដី ស្ដីពី បទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ និង​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ក្នុង​ដំណើរការ​បោះឆ្នោត និង​នីតិវិធី​ព្រហ្មទណ្ឌ​។​

​នា​ឱកាស​នោះ ៖​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ កង​រាជ​អាវុ​ហត្ថ​ខេត្ត បន្ទាយមានជ័យ ក៏​បាន​ថ្លែង​នូវ​អំណរគុណ​ដល់​កងកម្លាំង​ជា​សិក្ខាកាម ដែល​បាន​វគ្គ​ហ្វឹកហ្វឺន​យ៉ាង​យកចិត្តទុកដាក់ ប្រកប​ដោយ​ឆន្ទៈ រយៈពេល​ពេញ​១​ខែ​កន្លងមកនេះ​។

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ កង​រាជ​អាវុ​ហត្ថ​ខេត្ត បន្ទាយមានជ័យ ក៏​បាន​បញ្ជាក់ទៀតថា ក្នុងនាម​កងកម្លាំង​ត្រូវ​ប្តេជ្ញា​ការពារ​សន្តិសុខ ជូន​ជាតិ​មាតុភូមិ ការពារ​សណ្ឋាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ​។ កងទ័ព​ត្រូវ​រួម​ចិត្តថ្លេីម​គ្នា ដេ​ី​ម្បីស​ម្រេច​នូវ​កិច្ចការ​ការពារ​សន្តិសុខ​ជូន​ជាតិ​មាន​តុ​ភូមិ ក្នុង​ស្មារតី​នេះ​សូម​គ្រប់​កងកម្លាំង​ទាំងអស់​ត្រូវ​ប្តេជ្ញា​ធ្វេី​ឲ្យបាន​។

​លោក ឧត្ដមសេនីយ៍ ត្រី បោ​ន ប៊ិន មេបញ្ជាការ កង​រាជ​អាវុ​ហត្ថ​ខេត្ត បន្ទាយមានជ័យ ក៏​បាន​បញ្ជាក់ បន្តថា ភាពរឹងមាំ​របស់​កង​កម្លាំង គឺ​កេ​ី​ត​ចេញ​ពី​ការរួបរួម​គ្នា សាមគ្គី សហការគ្នា យល់​ពី​តួនាទី​-​ភារកិច្ច​របស់​ខ្លួន ដោយ​មិន​ត្រូវ​យក​តួនាទី​ក្នុងនាម​ជា​មន្ត្រី យុត្តិធម៌ ទៅ​ប្រព្រឹត្ត​នូវ​អំពេី​រដែល​ផ្ទុយ​នឹង​ច្បាប់​នោះ​ទេ​។ បេីមាន​មន្ត្រី​យុត្តិធម៌​ណា​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ អង្គភាព គឺ​មិន​ការពា​រឡេ​ី​យ ត្រូវអនុវត្ត​តាម​នីតិ​វិធី ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពិធី​បិទ​វគ្គ ” ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២២” ក៏​មាន​ការសម្តែង​នូវ​មេរៀន​សំខាន់ៗ ចំនួន​៤​មេរៀន ដូចជា ៖ ១- ថ្នាក់​កងអនុសេនាធំ​ធ្វេី​ការ​រុញច្រាន​ក្រុមបាតុករ និង​វាយលុក​ក្រុមបាតុករ ចាប់​យក​មេក្លោង​បាតុករ ។ ២- សម្ភារៈ​ចាប់​ជនបង្ក មាន​កាំបិត និង​ដំបង ។ ៣-​អាវុធហត្ថ​ជិះ​ម៉ូតូ​ដេញ​ចាប់​ជនសង្ស័យ​។ ៤-​បង្ហាញ​ក្បាច់គុណ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ