ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល ដែល​កំពុង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​នៃ​សព ភូមិគ្រឹះ​៧២ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​សម្តេច​ប្រធានរដ្ឋសភា បាន​សម្តែង​ការសោកស្តាយ​ជាទីបំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​ចំពោះ​មរណភាព​របស់ ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន ថា​មិន​ត្រឹម​ជា​ការបាត់បង់​លោកឪពុក លោក​ឪពុកក្មេក និង​ជីតា ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ និង​ជាទី​គោរព​ស្រឡាញ់​យ៉ាងខ្លាំងបំផុត​នោះទេ តែ​ជា​ការបាត់បង់​នូវ ធនធានមនុស្ស​ដ៏​គំរូ​មួយ​រូប ជា​ឥស្សរជន​ដ៏​ឆ្នើម​មួយរូប ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ធនធាន និង​បញ្ញា​ស្មារតី ក្នុង​ការបម្រើ​ប្រទេស​ជាតិ មាតុភូមិ ដោយ​ពុំ​ខ្លាច​នឿយហត់ ជា​រៀង​រហូត​មក​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន បាន​ទទួលមរណភាព កាលពី​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១៨:១២​នាទី ក្នុង​ជន្មាយុ ៧៤​ឆ្នាំ ដោយ​ជរាពាធ​។​

​សព​របស់​ឯកឧត្តម​សន្តិ​បណ្ឌិត ត្រូវបាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ភូមិគ្រឹះ​៧២ ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​ឧទ្ទិស​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ