ទាន់ហេតុការណ៍
អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!==>អតីត​សិស្ស​សាលា​បាក់​ទូក​ទសវត្សរ៍​ឆ្នាំ​១៩៨០​មួយក្រុម ចូលរួម​បុណ្យសព អតីត​អ្នកគ្រូ​ជីវវិទ្យា ជើងចាស់​០១​រូប​!==>អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុ​ត សុខុន​ឌី​ឧត្តម និង ភរិយា !==>ពលរដ្ឋប្រុសស្រី១១នាក់មានអាការៈក្អួតចង្អោរ រាក រួសសង្ស័យពុលនំបញ្ចុកកំពុងសម្រាកព្យាបាលនៅឡើយ==>កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​!==>សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត និង​ម៉ូតូ​បម្រើ​ឲ្យ​ប្រតិបត្តិការ ធ្វើការ​ល្បាត​តាម​បណ្តា​គោលដៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូលរួម​អបអរសាទរ ដើរលេង​កំសាន្ត ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>​ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ​សម្តេច ហេង សំរិន​, សម្តេច សាយ ឈុំ​, សម្តេច ស ខេង​, សម្តេច ទៀ បាញ់ និង​សម្ដេច ម៉ែន សំអន ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង==>ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​ពរ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​រោង​

​សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ស៊ីវិល​ចំនួន​១៦០៥​នាក់ និង​និវត្តន៍​ជន​អតីតយុទ្ធជន ចំនួន ១៤៤៧​នាក់ នៅ​ក្រុង​បាត់ដំបង​

​សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ស៊ីវិល​ចំនួន​១៦០៥​នាក់ និង​និវត្តន៍​ជន​អតីតយុទ្ធជន ចំនួន ១៤៤៧​នាក់ នៅ​ក្រុង​បាត់ដំបង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) :​នា​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និវត្តន៍​ជន​ស៊ីវិល​ចំនួន​១៦០៥​នាក់ និង​និវត្តន៍​ជន​អតីតយុទ្ធជន ចំនួន ១៤៤៧​នាក់ ប្រារព្ធ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម អ៊ុយ រី ប្រធាន​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​គណបក្ស​ខេត្ត​បាត់ដំប​ង និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង បាន​អាន​សុន្ទរកថា និង​របាយការណ៍​ស្វាគមន៍​ជូន​សម្តេច និង​អង្គពិធី​។​

​បន្ទាប់ពី​ស្តាប់​សុន្ទរកថា និង​របាយការណ៍​ស្វាគមន៍​រួចមក សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍ថា សម្រាប់​សម្តេច​ផ្ទាល់ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត សូម​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​បងប្អូន​និវត្តន៍​ជន​ស៊ីវិល និង​និវត្តន៍​ជន​អតីតយុទ្ធជន ប្រជាជន និង​បងប្អូន​អ្នកស្នេហាជាតិ ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា នៅ​គ្រប់​ដំណាក់កាល​។​

​ឆ្លៀត​ឱកាស​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​លំអោនកាយ​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​បងប្អូន​អតីតយុទ្ធជន ដែល​បាន​ធ្វើ ពលី​កម្ម​ដើម្បី​បុព្វហេតុ រំដោះជាតិ រំដោះ​អាយុជីវិត រំដោះ​សិទ្ធិសេរីភាព ការពារ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា សូម​ឱ្យ​វិញ្ញាណក្ខន្ធ​បងប្អូន​ទាំងអស់ ដែល​បាន​ចែក​ឋាន​ហើយ​នោះ​បាន​ទៅ​សោយសុខ​ក្នុង សុខ​គតិ​ភព​កុំបី អាក់ខាន​ឡើយ និង​បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ដល់​បងប្អូន​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ​គ្រប់​ប្រភេទ និង​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​នឹង​កំពុង​បំពេញ​បេសកកម្ម​ដ៏​ឧត្តុងឧត្តម ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ​នៅ​ទូទាំង​ប្រទេស និង​កំពុង​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព គោលដៅ​មនុស្សធម៌​ក្នុង​ក្របខណ្ឌ អង្គការសហប្រជាជាតិ​។​

​សម្តេច​ក្រឡាហោម មានប្រសាសន៍​បន្ត​ថា កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​បត់បែន​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន និង​បាន​ទទួលរង​នូវ​មហា​វិនាសកម្ម​បំផ្លិចបំផ្លាញ​ជាតិ ទុក្ខសោក​ដោយ អំពើ​រំលោភ​ឈ្លានពាន​ពី​សំណាក់​មជ្ឈដ្ឋាន​ខាងក្រៅ​ជា​បន្តបន្ទាប់ ដោយ ឡែក​ក្នុង​របប​០៣​ឆ្នាំ ០៨​ខែ និង​២០​ថ្ងៃ ប៉ុល​ពត​បាន​ធ្វើឱ្យ​កម្ពុជា វិនាស​ហិនហោច ខ្ទេចខ្ទី ទាំង​សេដ្ឋកិច្ច សង្គមកិច្ច ទាំង​វប្បធម៌ អរិយធម៌ ដែល​ជា​ដួងព្រលឹង​របស់​ជាតិ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។​ល​។ ប្រជាជន កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ ត្រូវ​ទទួលរង​នូវ​ទារុណកម្ម​លើ​សសត្វធាតុ បង្អត់អាហារ បង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់​ទាំងថ្ងៃទាំងយប់ និង​ត្រូវ​បាន​កាប់សម្លាប់ យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត ធ្វើឱ្យ​គ្រប់ ក្រុម​គ្រួសារ​ត្រូវ​រង​ទុក្ខ វិនាស បែកបាក់ ព្រាត់ប្រាស់ និង​ឈឺចាប់​ខ្លោចផ្សារ​គ្មានអ្វី​ប្រៀបផ្ទឹម​។ សម្តេច​បាន​បន្ថែម ថា​ទីណា​មាន​ការឈ្លានពាន មាន​ការជិះជាន់ កាប់សម្លាប់ ទី​នោះ​ត្រូវ តែមាន ការតស៊ូ រើ​បម្រាស់​ដាច់ខាត​។ ការទទួល​រង​ទុក្ខ​បុក​ម្នេញ កាប់សម្លាប់​យ៉ាង​សាហាវ​ព្រៃផ្សៃ​នេះ​ហើយ ទើប​មាន​ចលនា តស៊ូ រណសិរ្ស​២​ធ្នូ ១៩៧៨ បាន​ចាប់បដិសន្ធិ​ឡើង ដើម្បី​ផ្តួលរំលំ​របប​ដ៏​សែន​យង់ឃ្នង​នេះ តាមរយៈ​ការធ្វើ​ចលនា​តស៊ូ​រំដោះជាតិ រំដោះ​អាយុជីវិត​ទាំងអស់នេះ​ហើយ ដែល​បាន​បន្សល់​ទុក​កេរមរតក​ដ៏​ថ្លៃថ្ល ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​ទាំងមូល​នោះ​គឺ​ថ្ងៃ​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ ៧​មករា ១៩៧៩ ដែល​ជា​ការបើក​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​កម្ពុជា​។ វិនាសកម្ម​ដែល បន្សល់​ពី​របប​ដ៏​សាហាវ និង​សង្គ្រាម​អូសបន្លាយ​ជិត​ពីរ​ទសវត្ស​បាន​បន្សល់ ទុក​នូវ​កុមារ​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ និង​ការបែកបាក់ ព្រាត់ប្រាស់​គ្រួសារ ជាច្រើន​រាប់មិនអស់​។​

​សម្តេច បាន​លើកឡើង​ថា ពិតមែន​តែ​ប្រទេស​ជាតិ​ត្រូវ​បាន​រំដោះ និង​ប្រជាជន បាន​រស់រាន​ឡើងវិញ​ក៏ដោយ ក៏​ប្រទេស​ជាតិ​នាពេល​នោះ​ស្ថិតក្នុង​ស្ថានភាព មាន​សន្តិភាព​ផង និង​សង្គ្រាម​ស៊ីវិល​ផង ដែល​ជា​ដំណាក់កាល​ត្រូវការពារ​ស្តារ និង​អភិវឌ្ឍន៍​ជីវភាព​រស់នៅ លើកកម្ពស់​សិទ្ធិ​សេរីភាព ជូន​ប្រជាពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មានប្រសាសន៍​បន្ថែម​ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ឈ្នះ ឈ្នះ ១៩៩៨ ធ្វើឱ្យ​កម្ពុជា​ទាំងមូល​បាន​ឯកភាព​ទាំងស្រុង គ្រប់​កម្លាំង​ប្រដាប់អាវុធ និង​អតីតយុទ្ធជន នៃ​ភាគី​ទាំងអស់​នៅក្នុង​ជម្លោះ​បាន​ធ្វើ​សមាហរណកម្ម​មក ក្រោម​ដំបូល រាជរដ្ឋាភិបាល​កម្ពុជា​តែមួយ ដែល​ជា​មូលដ្ឋានគ្រឹះ​បង្កើតបាន​នូវ សុខ​សន្តិភាព​មាន​ស្ថិរភាព​នយោបាយ​ពេញលេញ​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស ជា​លក្ខណៈសម្បត្តិ​មូលដ្ឋាន សំខាន់បំផុត សម្រាប់​បន្ត​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​បង្ក​លក្ខណៈ​ឱ្យ​រាជរដ្ឋាភិបាល អនុវត្ត​គោលនយោបាយ​ជាតិ ដើម្បី​តបស្នង​ចំពោះ​គុណបំណាច់​ដ៏​ថ្លៃថ្លា​របស់​និវត្តន៍​ជន​ស៊ីវិល និង​និវត្តន៍​ជន​អតីតយុទ្ធជន ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​ដែល​កើតចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា អាច​ជ្រោង​សភាពការណ៍ បាន​លើ​គ្រប់​វិស័យ រក្សាបាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការ​ការពារជាតិ​មាតុភូមិ និង​ធានា​នូវ​ភាព​អនុគ្រោះ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។ លទ្ធិ​ប្រជាធិតេយ្យ នីតិរដ្ឋ និង​សិទ្ធិ​សេរីភាព របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ត្រូវបាន​លើកកម្ពស់​។ ដំណើរការ​កែទម្រង់​នានា កំពុង​ត្រូវបាន​ជំរុញ​យ៉ាង​ខ្លាំងក្លា​ក្នុង​ឆន្ទៈ​មុត​ស្រួច និង​ទទួលបាន​ផ្លែផ្កា​។​

​បន្ថែម​ពី​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល បាន​ដាក់ចេញ និង​អនុវត្ត​គោលនយោបាយ​លើកស្ទួយ​វិស័យ​និវត្តជន​ស៊ីវិល និង​និវត្តន៍​ជន អតីតយុទ្ធជន រួម​មានៈ​ការផ្តល់​សម្បទា​ន​ដី​សង្គមកិច្ច​, ការផ្តល់ប្រាក់​បេឡា​មរណៈ​សង្គ្រោះ​, ការផ្តល់ប្រាក់​ធានារ៉ាប់រង​សង្គម​, ប្រាក់​បូជាសព និង​ប្រាក់​ឧបត្ថម្ភ​មួយ​លើកដំបូង​, ការបង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​, ការកសាង​ផ្ទះ​ជូន​អតីតយុទ្ធជន​និង​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ​, គោលការណ៍​ប្រឡងប្រណាំង ៣​ល្អ​, ការបង្កើត​គណៈកម្មកា​រ​អភិវឌ្ឍន៍​សហគម​ន៍​អតីត យុទ្ធជន​តាម​មូលដ្ឋាន​, ការបង្កើត​សមាគម​មនុស្ស​ចាស់​សម្រាប់​ប្រជាជន​ទូទៅ​។​

​រាជរដ្ឋាភិបាល បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​បែងចែក​ភោគផល អភិវឌ្ឍន៍​ដោយ សមធម៌ តាមរយៈ​បង្កើន​ការ​វិនិយោគសាធារណៈ លើ​ហេដ្ឋានរចនាសម្ព័ន្ធ គមនាគមន៍​ដឹកជញ្ជូន ធារាសាស្ត្រ កសិកម្ម ឧស្សាហកម្ម អភិវឌ្ឍន៍ជនបទ អប់រំ សុខាភិបាល ។ ល​។​

​សម្តេច មានប្រសាសន៍​បញ្ជាក់​បន្តថា បងប្អូន​និវត្តន៍​ជន និង​អតីតយុទ្ធជន ដែល​បាន​មាន​វត្តមាន​នៅ​ទី​នេះ​ក្តី មិន​មាន​វត្តមាន​នៅ​ទី​នេះ​ក្តី គឺ​សុទ្ធ​ជា​អ្នក​ដែល​បាន​ចូលរួម​ចំណែក​ដើម្បី​បញ្ចប់សង្គ្រាម ឬក៏​ថា​ដើម្បី​ទប់ស្កាត់​ការវិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ ហើយ​ឈាន​ទៅ​បញ្ចប់សង្គ្រាម តាម​បន្ទាត់នយោបាយ ឬ​ក៏​តាម​គោលការណ៍ ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច បញ្ជាក់បន្ថែម​ថា ក្រោយ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ត្រូវ​បាន​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ កម្លាំង​ដែល​នៅ​សេសសល់ បាន​ទៅ​ប្រមូលផ្តុំ​ដើម្បី​តស៊ូ​ប្រឆាំង​និង​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ប៉ុនប៉ង​នាំ​របប​ប្រល័យពូជសាសន៍​នេះ​វិលត្រឡប់​មក​វិញ បងប្អូន​និវត្តន៍ និង​អតីតយុទ្ធជន ទាំងអស់​ដែល​បាន​សម្រេចចិត្ត ដើម្បី​ចូលរួម​តស៊ូ ក្នុង​ការទប់ស្កាត់​ប្រឆាំង និង​ការវិលត្រឡប់​មកវិញ នៃ​របប​ប៉ុលពត របប​ប្រល័យ​ពូជសាសន៍ ហើយ​និង​ចូលរួម​ដើម្បី​បញ្ចប់សង្គ្រាម កសាង​សន្តិភាព នោះ​គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ហើយ​ក៏​បញ្ជាក់​អំពី​ទឹកចិត្ត​ឧត្តមគតិ​ស្នេហា​ជាតិ​ច្បាស់លាស់​របស់​បងប្អូន ហើយ​អាច​និយាយបាន​ថា​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃនេះ​គឺ​មិន​បាន​កាត់ថ្លៃ​បាន​នូវ​គុណ​នូវ​សក្ការរ​បស់​អស់លោក លោកស្រី ដែល​ជា​មន្ត្រី​ចូលនិវត្តន៍ ហើយ​ជា​អតីតយុទ្ធជន​នោះទេ​។​

​សម្តេច បន្តថា យើង​ប្រើ​ពាក្យ​ថា​អតីយុទ្ធជន មានន័យ​ថា​បងប្អូន​យុទ្ធជន​ខ្លះ​ដែល​គាត់​មិន​ទាន់​ចូលនិវត្តន៍ ប៉ុន្ដែ​ដោយសារ​ពិការ បាត់បង់ កាយសម្បទា​វិជ្ជាជីវៈ អ៊ីចឹង​ហើយ​គាត់​មិន​អាច បន្ត​ធ្វើ​ជា​យុទ្ធជន​កងទ័ព ឬក៏​ជា​នគរបាល​បាន​ទៀត​ទេ ត្រូវ​សម្រាក នេះ​ហើយ​ដែល​យើង​ហៅ​ថា​អតីតយុទ្ធជន ប៉ុន្តែ​វា​ខុសពី យោធា​ចូលនិវត្តន៍ បានន័យថា​គាត់​នៅ​មាន​កាយសម្បទា​គ្រប់គ្រាន់​តែ​អាយុ​របស់​គាត់​ដល់​ឆ្នាំ​ដែល​ត្រូវ​ចូលនិវត្តន៍ មន្ត្រីរាជការ​ស៊ីវិល​ក៏​ដូចគ្នា​ដែរ​មាន​មន្ត្រីរាជការ​ស៊ីវិល​ខ្លះ​ដែល​គាត់​បាត់បង់​សមត្ថភាព​លកម្ម កាយសម្បទា​វិជ្ជាជីវៈ ក៏​សម្រាក​មុនពេល​ចូល​និវត្តន៍ អ្នក​មួយចំនួនទៀត​ចូលនិវត្តន៍ ប៉ុន្តែ​ទាំងអស់នេះ រាជរដ្ឋាភិបាល​ដែល​កើតចេញ​ពី​គណបក្ស​ប្រជាជន គឺ​មិន​បាន​បោះបង់​ចោល​ទេ គឺ​បាន​យកចិត្តទុកដាក់​ដើម្បី​ជួយ​សម្រាល នូវ​ការលំបាក​ក្នុង​ជីវភាព​បងប្អូន​ពីព្រោះថា នេះ​ជា​ការ​នឹក​គុណ​ដល់​អ្នក​ដែល​បាន​ចូលរួមចំណែក ក្នុង​បុព្វហេតុ​ជាតិ ចឹង​ហើយ​បាន​ខ្ញុំ​បញ្ជាក់​អម្បាញ់មិញ​ថា​សមិទ្ធផល​ដែល​យើង​មាន​ថ្ងៃនេះ​គឺ​មិន​អាច មិន​រំឭក​ដល់​គុណ​បំណាច់​របស់​អស់លោក លោកស្រី​ទាំងអស់​នោះ​បាន​ទេ នេះ​គឺជា​សច្ចធម៌​ជាក់ស្តែង អ៊ីចឹង​ហើយ​បាន​ជា​ការឆ្លើយតប រាជរដ្ឋាភិបាល​ដែល​កើតចេញ​ពី​គណបក្ស​ប្រជាជន​ត្រូវតែ​យកចិត្តទុកដាក់​ដើម្បី​ដោះស្រាយ កន្លងទៅ ក៏​ដូច​បច្ចុប្បន្ន​នេះ យើង​មាន​គណៈកម្មការ ឬ​មាន​យន្តការ​នានា​ជាច្រើន ដើម្បី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ ហើយ​ហ្នឹង​យើង​បន្ត​ធ្វើ​បញ្ហា​នេះ​តទៅទៀត​។​

​សម្តេច​ក្រឡាហោម បានឲ្យដឹងថា មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ទេ គឺ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នឹង​ចាប់ផ្តើម​សម្រាប់​អាណត្តិ​ទី​៥ ការបើក​យុទ្ធនាការ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​៣ ខែមិថុនា ថ្ងៃទី​៤ ជា​ថ្ងៃ សម្រាក ឬ​ថ្ងៃ​ស ស្ងាត់ស្ងៀម ហើយ​ថ្ងៃ​ទី​៥ គឺជា​ថ្ងៃ​បោះឆ្នោត យើង​បាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​នេះ បាន​ចំនួន​៤​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​២០០២ ២០០៧ ២០១២ និង​២០១៧ ឥឡូវនេះ ឆ្នាំ​២០២២ សម្រាប់​អាណត្តិ​៥​ឆ្នាំ​បន្តទៀត​។​

​តាមរយៈ​របាយការណ៍​របស់ ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង យុវនីតិសម្បទា បានឱ្យដឹងថា មកទល់​ពេល​នេះ​មាន​និវត្តជន​ស៊ីវិល និង និវត្តជន​អតីតយុទ្ធជន​សរុប​ជាង​១០​ម៉ឺន​នាក់ និង​អ្នក​រស់នៅ​ក្នុង​បន្ទុក ចំនួន ប្រមាណ​ជាង​១៥​ម៉ឺន​នាក់ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដោយ​បើក​ផ្ដល់​តាម​ប្រព័ន្ធ​ធនាគារ​ដៃ គូ​នៅ​ទូទាំង​២៥ រាជធានី ខេត្ត​។ រាជរដ្ឋាភិបាល​ក៏បាន​ផ្តល់​ប្រាក់​វិភាជន៍​គ្រួសារ ប្រាក់​បំណាច់​ឧបត្ថម្ភ​គ្រួសារ និង​កូន​ប្រចាំ​ខែ​ដូច​ប្រាក់​វិភាជន៍ គ្រួសារ​ប្រចាំខែ​របស់​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។ លើសពីនេះ រាជរដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី ជាតិ​ខ្មែរ​ចំនួន ៥​ម៉ឺន​រៀល និង​បាន​កែប្រែ និង​ដំឡើង​របប​សន្តិសុខ​សង្គម ប្រចាំខែ​ជូន​អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ដែល​ទាប​បំផុត​អោយ ដល់​ចំនួន​៨០​ម៉ឺន​រៀល​ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខនេះ​។​

​សម្តេច មានប្រសាសន៍​គូសបញ្ជាក់​បន្តថា ថ្វី​ត្បិត​តែ​យើង​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​លើ​វិស័យ សុខុមាលភាព​និវត្តជន​ស៊ីវិល និង​និវត្តជន​អតីតយុទ្ធជន​យ៉ាងណាក៏ដោយ ក៏​បងប្អូន​និវត្តន៍​ជន​ស៊ីវិល និង​និវត្តន៍​ជន​អតីតយុទ្ធជន នៅ​មាន​ឧបសគ្គ​ជាច្រើន ទៀត​ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​បន្ត បន្ទាប់​ទៀត ក្នុងនោះ​យើង​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​សេវា បណ្តុះបណ្តាល ជំនាញ​ជា​ដើម ដើម្បី​ឱ្យ​បងប្អូន​និវត្តន៍​ជន​ស៊ីវិល និង​និវត្តន៍​ជន​អតីតយុទ្ធជន ទទួលបាន នូវ​សមត្ថភាព និង​លទ្ធភាព​ដើម្បី​អភិវឌ្ឍន៍​ជីវភាព​ឲ្យ​កាន់តែ​ល្អ ប្រសើរ​ឡើង​បន្ថែមទៀត​។ សម្តេច បាន​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍ និង​សប្បុរសជន​ទាំងឡាយ ចូលរួម​ជំរុញ​កិច្ចការ​លើកស្ទួយ​សុខុមាលភាព និវត្តន៍​ជន​ស៊ីវិល និង​និវត្តន៍​ជន​អតីតយុទ្ធជន​ឱ្យមាន​ជីវភាព​ប្រសើរឡើង​ថែម មួយកម្រិត​ទៀត ៕

Filed in: ព័ត៌មានជាតិ