ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយព្រះព​រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៦៩ យាង​ចូល ៧០ ព្រះវស្សា

រដ្ឋបាល​ខេត្ត​ប៉ៃលិន ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយព្រះព​រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៦៩ យាង​ចូល ៧០ ព្រះវស្សា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ ព្រឹក​នេះ ថ្ងៃទី ១៤ ខែ​ឧសភា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ លោកជំទាវ បាន ស្រីមុំ បាន​រៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៦៩ យាង​ចូល ៧០ ព្រះវស្សា នៅ បរិវេណ សាលាខេត្ត​ប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម​អ្នកតំណាង រាស្ត្រ មណ្ឌល ប៉ៃលិន ឯកឧត្ដម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត អភិបាលក្រុង​-​ស្រុក មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ​ជុំវិញ​ខេត្ត និង​មន្ដ្រីរាជការ​សាលាខេត្ត​ប៉ៃលិន យុវជន​ស​.​ស​.​យ​.​ក យុវជន​កាកបាទ យុវជន​កាយ​រិទ្ធ សិស្សានុសិស្ស​ផង​ដែរ ។

​លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អាន​សារលិខិត​ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ៦៩ យាង​ចូល ៧០ ព្រះវស្សា ។

​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជារាស្ដ្រ​ទូ​ទាំង​ខេត្ដ ប៉ៃលិន សូម​ព្រះ​បរម​រាជានុញ្ញាត ដ៏​ខ្ពង់ខ្ពស់ ធ្វើ​អភិវន្ទន​កិច្ច លំឱនកាយ​ចំពោះ​ព្រះ​មហាករុណា​ទិគុណ និង​ក្រាបបង្គំ​ទូល​ថ្វាយ​នូវ​អំណរ​សាទរ​រីករាយ​ក្រៃលែង​ប្រកប​ដោយ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ដឫក្ស​អធិកអធ​មនៃ​ព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម​គម្រប់ ៦៩ យាង ចូល​៧០​ព្រះវស្សា នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ស្ថិត​ក្នុង​បរិយាកាស​ដ៏​មង្គល​ប្រពៃ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្កិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា​ទាំង​មួយ​ម៉ឺន​លោកធាតុ មហិទ្ធិឫទ្ធិ​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម ម​ហោ​ធ​រៈទេវី តេជៈ​បារ​មីនៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ និង​តេជៈ​បារមី​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ មហា​វីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ សូម​ព្រះ​មេត្ដា​ជួយ​ប្រោះព្រំ​គាំពារ​ថែរក្សា​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ទ្រង់​ប្រកបដោយ ពុទ្ធពរ​ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​សព្ទសាធុការពរ​បវរ​មហាប្រសើរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ ព្រះរាជសុខភាព ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​ទ្រង់​គង់ប្រថាប់​ជា ព្រះប្រមុខរដ្ឋ និង​ជា​ម្លប់​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ដ្រ​ខ្មែរ​ជា​កូន​-​ចៅ របស់​ព្រះអង្គ​បាន​ជ្រកកោន​រស់នៅ​ប្រកបដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និង​រុងរឿង​ថ្កុំថ្កើង​ជានិច្ច​និរន្ដរ៍​ដរាប​ត​រៀង​ទៅ​។​

​សូម​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ព្រះ​មេត្ដាប្រោស​ទទួល​នូវ​អភិវន្ទន​កិច្ច និង​ភក្ដីភាព​ដ៏​ស្មោះស្ម័គ្រ​បំផុត​ពី​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ