ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោកជំទាវ ម៉ែន សំអន ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​នូវ​ទង្វើ​ដ៏​ថោកទាប​ដែល​ប្រមាថ​មកលើ សម្តេច​តេជោ ហ៊ុន សែន អំឡុង​ពេល​សម្ដេច​ទៅ​អាមេរិក​

លោកជំទាវ ម៉ែន សំអន ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​នូវ​ទង្វើ​ដ៏​ថោកទាប​ដែល​ប្រមាថ​មកលើ សម្តេច​តេជោ ហ៊ុន សែន អំឡុង​ពេល​សម្ដេច​ទៅ​អាមេរិក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​នូវ​ទង្វើ​ដ៏​ថោកទាប ដែល​ប្រមាថ​មកលើ សម្តេច​តេជោ ហ៊ុន សែន ក្នុងអំឡុងពេល​ដែល​ស​ម្តេច ទៅ​សហរដ្ឋអាមេរិក​។​

​តាមរយៈ​ហ្វេ​សប៊ុក នៅ​យប់​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ នេះ លោកជំទាវ ម៉ែន សំអន​បាន​បញ្ជាក់ថា “​នាង​ខ្ញុំ មិន​គាំទ្រ​នូវ​ទង្វើ​របស់​បុគ្គល អ៊ុក ទូច សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា​នូវ​ទង្វើ​ដ៏​ថោកទាប ដែល​ប្រមាថ​មកលើ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងអំឡុងពេល​ដែល​ស​ម្តេច កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​សហរដ្ឋអាមេរិក ស្របពេល​ដែល ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​កាណាដា និង​អាមេរិក ជាង ២​ពាន់​នាក់ បាន​មក​គាំទ្រ និង​ទទួល​ស្វាគមន៍​សម្តេច​”​។​

​លោកជំទាវ បន្ថែមថា ទង្វើ​ដ៏​ថោកទាប​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ មិន​អាច​ទទួលយកបាន និង​មិន​អាច​លើកលែង ឬ​សម្រាល ទោសកំហុស​ដល់​ពួក​ជ្រុលនិយម​ទាំងអស់​នោះ​បាន​ទេ​៕

 

Filed in: ព័ត៌មានជាតិ