ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចាត់​ក្រុម​ការងារ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កងទ័ព​មិត្តភាព​កម្ពុជា​-​វៀតណាម ពិនិត្យ​ជំងឺ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់​

នាយ​ឧត្តមសេនីយ៍ សៅ សុខា ចាត់​ក្រុម​ការងារ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កងទ័ព​មិត្តភាព​កម្ពុជា​-​វៀតណាម ពិនិត្យ​ជំងឺ និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចាត់​តំណាង​ដឹកនាំ​កម្លាំង​សហប្រតិបត្តិការ​ជាមួយ​កងទ័ព​ប្រជាជន​វៀតណាម ការពារ​សុវត្ថិភាព និង​នាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កងទ័ព​មិត្តភាព​កម្ពុជា​-​វៀតណាម ចុះ​ពិនិត្យ​ជំងឺ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-១៦ ស្ថិតក្នុង​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កងទ័ព​មិត្តភាព​កម្ពុជា​-​វៀតណាម ដែល​បាន​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២២ ម្សិលមិញ ដឹកនាំ​លោក​វរសេនីយ៍ឯក រ័ត្ន ចាន់ណា មេបញ្ជាការរង​ខេត្ត​ត្បូងឃ្មុំ​។​

​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បាន​ចុះ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ក៏​បាន​ថ្លែង ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ថ្នាក់ដឹកនាំ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ចំពោះ​ប្រជាពលរដ្ឋ​ជា​ទីស្រឡាញ់​ទាំងអស់​ក្នុង​មូលដ្ឋាន​។​

​ជាមួយគ្នា​នោះ​លោក​វរសេនីយ៍ឯក រ័ត្ន ចាន់ណា បាន​រំលឹក​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ត្រូវ​មាន​អនាម័យ​ក្នុង​ការរស់នៅ ដោយ​លាងដៃ​ជាមួយ​សាប៊ូ​ជានិច្ច​មុននឹង​បរិភោគ ត្រូវ​ពិសា​ទឹក​ឆ្អិន​ដាំ​ពុះ ឬ​ទឹកស្អាត ហើយ​ត្រូវ​រួសរាន់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ឱ្យបាន​ទាន់​ពេលវេលា​ក្នុងករណី​ដែល​មាន​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ តាមរយៈ​ការជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់លាស់​៕

Filed in: ព័ត៌មានជាតិ