ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន​៖ បងប្រុស​ទី​១ របស់​សម្តេច​នៅ​មិនទាន់​បាន​ដឹងថា ប្អូនប្រុស​របស់​ខ្លួន​ស្លាប់​នៅឡើយ​ទេ

សម្តេច​តេជោ ហ៊ុន សែន​៖ បងប្រុស​ទី​១ របស់​សម្តេច​នៅ​មិនទាន់​បាន​ដឹងថា ប្អូនប្រុស​របស់​ខ្លួន​ស្លាប់​នៅឡើយ​ទេ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ នៅ​រាត្រី​ថ្ងៃ​អាទិត្យ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅលើ​ផេក​ហេ្វស​បុកដោយ​បញ្ជាក់ថា ព្រឹក​ថ្ងៃ​ស្អែក ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ ដល់​ពេល​កំណត់​ដែល​បងប្រុស​ទី​ពីរ​នឹង​ត្រូវ​បាន​បញ្ចុះ​ទៅក្នុង​ព្រះធរណី​ដែល​ជា​កន្លែង​សម្រាក​ចុងក្រោយ​របស់​គាត់​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បន្ត​រៀបរាប់​ដោយ​សោកសៅ​ថា បងប្អូន​យើង​បែក​គ្នា​ដោយ​មិន​បាន​លាគ្នា និង​និយាយ​ជាមួយ​គ្នា​សូម្បី​មួយ​ម៉ាត់ ទោះបីជា​ខ្ញុំ​បាន​មក​ទាន់​ដណ្ហើមចុងក្រោ​យរបស់​គាត់ ស្រែក​ហៅ​គាត់ យកដៃ​ទាញ​អង្រួន​ជើង​របស់​គាត់ តែ​មិន​មាន​លទ្ធផល ក្រៅតែពី​សម្រក់​ទឹកភ្នែក​ទាំង​អស់សង្ឃឹម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា នៅ​មាន​រឿង​សោកសៅ​ជាង​នេះ​សម្រាប់​បងប្អូន​ប្រុស​ស្រី​ទាំង​៦​នាក់​របស់​យើង​នោះ​គឺ អវត្តមាន​បងប្រុស​ទីមួយ ក្នុង​ពិធី​បញ្ចុះសព​បងប្រុស​ទី​ពីរ​។ បងប្រុស​ទីមួយ មិន​ត្រឹមតែ​មិនបាន​ចូលរួម​ក្នុង​ពិធី​បញ្ចុះសព​បង​ទី​ពីរ​ប៉ុណ្ណោះ​ទេ តែ​មកដល់​ពេលនេះ គាត់​មិន​ទាន់​ដឹងថា ប្អូនប្រុស​របស់​គាត់​បាត់បង់​ជីវិត​ទៀតផ​ង​។ ខ្ញុំ​បាន​ហាម​កូនៗ​របស់គាត់ មិន​ឱ្យ​និយាយ​ប្រាប់​គាត់​ពី​មរណភាព​ប្អូន​របស់​គាត់ ដោយ​បង​ទីមួយ ទើប​ចេញពី​បន្ទប់​វះកាត់ នៅ​ក្រុង​បាងកក ប្រទេស​ថៃ សុខភាព​គាត់​នៅ​ខ្សោយ​។ ខ្ញុំ​មិនដឹងថា នឹង​មាន​អ្វី​កើតឡើង​ក្រោយ​ពេល​គាត់​ទទួល​ដំណឹង​ថា ប្អូន​របស់​គាត់​បាត់បង់​ជីវិត ដោយ​គ្មាន​អ្នកណា​ផ្តល់ដំណឹង​ឱ្យ​គាត់​? នេះ​ហើយ​ជា​រឿង​សោកសៅ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​៕

 

Filed in: ព័ត៌មានជាតិ