ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​បញ្ចុះ បឋមសិលា​បើក​ការដ្ឋាន សាងសង់​ស្តូប​អនុ​ស្សា​រីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន​

ពិធី​បញ្ចុះ បឋមសិលា​បើក​ការដ្ឋាន សាងសង់​ស្តូប​អនុ​ស្សា​រីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ​២០២១ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន សាងសង់ ស្តូប​អនុ​ស្សា​រីយ៍​នយោបាយ ឈ្នះ ឈ្នះ នៅក្នុង ខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុ​រដ្ឋ លេខាធិការ អគ្គមេបញ្ជាការ​រង មេបញ្ជាការ មេបញ្ជាការ រង យោធភូមិ​ភាគ នាយទាហាន នៅក្នុង​ក្រសួង​ការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ជើង​ទឹក ជើង​អាកាស កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកំលាំង ប្រដាប់​អាវុធ​ក្នុង​ខេត្ត​ប៉ៃលិន យ៉ាងច្រើន​កុះករ​។​

​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ស្តូប​អនុ​ស្សា​រីយ៍​ន យោ​បាយ ឈ្នះ ឈ្នះ នៅក្នុង​ខេត្ត​ប៉ៃលិន នាពេល​នេះ​បាន ប្រព្រឹត្តទៅ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល ក្នុង​ពិធី​ក្រុង​ពាលី នេះ មានការ​និមន្ត​ចូលរួម ពី​សម្តេច​ព្រះ​ឧត្តមវង្សា​កិត្តិ​បណ្ឌិត មួង រ៉ា សម្តេចព្រះ​សង្ឃនាយករ​ង​ទី​៣ និង​ជា​ព្រះ​អគ្គាធិការរង​នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិក​សិក្សា​ជាតិ ជា​ព្រះ​អនុប្រធាន និង​ជា​អគ្គលេខាធិការ​ថេរ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បួងសួង​សុំ សេចក្តីសុខ សេចក្តីចំរើន ដល់​ដំណើរការ​សាងសង់​ស្តូប​អនុ​ស្សា​រីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅក្នុង​ខេត្ត​ប៉ៃលិន​នេះ អោយ​សំរេចបាន​លទ្ធផល​ល្អ ។​

​ក្នុង​សុន្ទរកថា​ស្វាគមន៍ របស់​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា​៖ ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកប ដោយ​គតិបណ្ឌិត និង​នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ​ហ៊ុន សែន បានធ្វើអោយ ប្រទេសជាតិ​ទាំងមូល​ទទួលបាន​សន្តិ​ភាព និង​ស្ថេរភាព​នៅ ទូទាំង​ប្រទេស​ធ្វើឲ្យ​ប្រជាពលរដ្ឋ ទាំងអស់ មាន​សេចក្តី ត្រេកអរ​ទទួលបាន​សេចក្តីសុខ​សប្បាយ និង​មាន​ឱកាស​អភិវឌ្ឍន៍​លើ គ្រប់​វិស័យ ហើយ​ជាក់ស្តែង ក្រោម​ម្លប់​សន្តិភាព​នេះ បាន​ធ្វើឲ្យ​ខេត្ត​ប៉ៃលិន មានឱកាស​អភិវឌ្ឍ ទាំង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ រូបវ័ន្ត អ​រូបវ័ន្ត និង​ការវិនិយោគ គួរឲ្យកត់សម្គាល់ ។​

​លោកជំទាវ​អភិបាលខេត្ត បាន​ប្រសាសន៍ បញ្ជាក់ថា​៖ ជាមួយនឹង​សមិទ្ធិផល​ដ៏​ថ្លៃថ្លា​ដែល​ខេត្ត​ប៉ៃលិន​ទទួលបាន​ក្នុងពេល កន្លងមក ថ្ងៃនេះ​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងមូល ទូទាំង​ខេត្ត​ប៉ៃលិន មាន​សេចក្តីរំភើប​សប្បាយ រីករាយ និង​ពោ​ពេញ​ដោយ​មោទនៈភាព ជាទីបំផុត ដោយ ខេត្ត នឹង​ទទួលបាន​សមិទ្ធិផល​ដ៏​ថ្លៃថ្លា ជា​ប្រវត្តិសាស្ត្រ មិន អាច​កាត់ថ្លៃ​បាន​មួយ​បន្ថែម​ទៀត គឺ​ស្តូប​អនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅ​ខេត្ត​ប៉ៃលិន​ដែល​បាន នឹង​កំពុង រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​ដើម្បី​កសាង​នាពេលនេះ ហើយ សមិទ្ធិផល​ដ៏​ថ្លៃថ្លា​នេះ នឹង​ផ្តល់​នូវ​កិត្តិយស និង មុខមាត់​ថ្មី បន្ថែមទៀត​លើ​ទឹកដី​ខេត្ត​ប៉ៃលិន​។​

​បើ​តាម​របាយការណ៍រ​បស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្ត​ប៉ៃលិន បានអោយដឹងថា​៖ យោង​តាម​អនុ​សាស​ន៏​ណែនាំ​ផ្ទាល់​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​ពិជ័យ​សេនា អនុគណៈកម្មាធិការ​សាងសង់​ស្តូប​អនុស្សាវរីយ៍ បាន​រៀបចំ​សេ​នារី​យូ​ក្រុមការងារ សម្រាប់​សេនាធិការ ចំនួន ៤​ក្រុម មាន​ក្រុមការងារ​លេខាធិការដ្ឋាន ក្រុម​ការងារ​បច្ចេកទេស ក្រុមការងារ​ខ្លឹមសារ និង​ក្រុមការងារ​ធានា ហើយ​នៅក្នុង​កិច្ចដំណើរការ​សាងសង់​ស្តូប​ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តាម​ដងផ្លូវ​វាង​ក្រុង ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ដោយ​ស្តូប​មាន​ទំហំ​បាត​ក្រោម ៥៩​ម៉ែត្រ គុណ​នឹង ៥៩​ម៉ែត្រ និង​មាន​កំពស់ ៥០​ម៉ែត្រ​ចុច​៩ សាងសង់​លើ​ផ្ទៃ​ដី​ទំហ៊ំ ២៦០០០​ម៉ែត្រការ៉េ ដែល​ជា​អំណោយ​ផ្ទាល់​របស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ចំនែក​ប្លង់​ស្ថាបត្យកម្ម និង​រចនាសម្ព័ន្ធ​សាងសង់​ស្តូប ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន បាន​បង្កើតឡើង​តាម​ទម្រង់​វិមាន ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ទម្រង់ ៣​សំខាន់ គឺ ៣- ៥- ៧- គឺ​១-​បង្ហាញ​ពី​គោលការណ៍​ធានា ៣​យ៉ាង នៃ​នយោបាយ ឈ្នះ ឈ្នះ ២-​កត្តា​ទាំង​៥ ចំណុច នៃ​យុទ្ធសាស្ត្រ​ឌី​ហ្វីដ DIFID និង ៣-​កត្តា​ទាំង​៧ នៃ​ជ័យជម្នះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ របស់​នយោបាយ​ឈ្នះ ឈ្នះ​។​

​ថ្លែង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​ស្តូប អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅក្នុង​ខេត្ត​ប៉ៃលិន​នាពេលនេះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​រំព្ញក​ឡើងវិញ​អំពី​ព្រឹត្តិការណ៍​ជាក់ស្តែង​មួយចំនួន​ដែល កម្ពុជា បាន ជួបប្រទះ​ក្នុង​ការឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម ដែល​បង្ក​ការ ឈឺចាប់​ខ្លោចផ្សា មិន​អាច​ថ្លែង​បាន​ចំពោះ​ប្រជាជន​កម្ពុជា ទាំង មូល ហើយ​នៅ​បន្សល់ទុក​នូវ​ស្លាកស្នាម​មិនទាន់​រលុប អស់ នៅឡើយ មកដល់​ពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​សមិទ្ធផល​នៃ នយោបាយ ឈ្នះ ឈ្នះ បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ ដែល​ជា​កត្តា​ចម្បង សម្រាប់​ជំរុញ ការ អភិវឌ្ឍ​ប្រទេសជាតិ លើ​គ្រប់​វិស័យ និង​ការធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅក្នុង​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដោយ​ជោគជ័យ​ហើយ បាន ប្រែក្លាយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ពី​ជីវភាព​ក្រីក្រ​មកជា ប្រជាជនមាន​ចំណូល​កម្រិត​មធ្យម ។​


Filed in: ព័ត៌មានជាតិ