ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​ប្រតិភូ​កងរាជអាវុធហត្ថ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្តម​ព្រឹទ្ធាចារ្យ ហ៊ុន ណេង​

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​ប្រតិភូ​កងរាជអាវុធហត្ថ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ឯកឧត្តម​ព្រឹទ្ធាចារ្យ ហ៊ុន ណេង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ថ្ងៃទី​០៧ ខែ​ឧសភា ឆ្មាំ​២០២២ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​ប្រតិភូ កងរាជអាវុធហត្ថ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​ព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា ដែល​ទទួលអនិច្ចកម្ម ដោយ​រោគាពាធ នៅ​ម៉ោង​៦ និង​២៥​នាទី​ល្ងាច ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ​៧២​ឆ្នាំ ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​ដោយ​សេចក្តីសោកស្តាយ ស្រណោះ​អាឡោះអាល័យ​ជាទី​បំផុត​ជា​មួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ចំពោះ​ការបាត់បង់ ឯកឧត្តម​ព្រឹទ្ធាចារ្យ ហ៊ុន ណេង ដែល​ជា​បងប្រុស ជា​ស្វាមី ជា​ឪពុក ឪពុកក្មេក ជីតា ជាទី​គោរព​ស្រលាញ់ និង​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ព្រមទាំង​ជា​ការបាត់បង់​ឥស្សរជន​ជាន់ខ្ពស់​ដ៏​ឆ្នើម​មួយ​រូប​របស់​កម្ពុជា ដែល​កន្លង​ទៅ ឯកឧត្តម​ព្រឹទ្ធាចារ្យ បាន​លះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី និង​វីរភាព​អង់អាច ប្រកប​ដោយ​ឆន្ទៈ​មនសិការ ក្នុង​បុព្វហេតុ​លើកកម្ពស់​តម្លៃ​នីតិរដ្ឋ បម្រើ​ប្រជាជន និង​ប្រទេសជាតិ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម​ព្រឹទ្ធាចារ្យ ហ៊ុន ណេង សូម​ឆាប់​បានចាប់កំណើត កើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ