ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​ប្រតិភូ​ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង​

​ឯកឧត្តម អ៊ុន ចាន់​ដា និង​លោកជំទាវ អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​ប្រតិភូ​ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​ប្រតិភូ​ក្រសួង​មហាផ្ទៃ ដែល​ដឹកនាំ​ដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រធាន​គណៈកម្មាធិការ​ទី ៤​នៃ​រដ្ឋសភា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម និង​ជា​អតីត​អភិបាលខេត្ត​កំពង់ចាម និង​ខេត្ត​ស្វាយរៀង ដែល​ទទួលមរណភាព នៅ​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក​. ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ៦:២៥ នាទី​ល្ងាច ក្នុង​ជន្មាយុ​៧២ ឆ្នាំ ដោយ​គាំងបេះដូង ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ភូមិគ្រឹះ ឯកឧត្តម ហ៊ុន ណេង ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម​។​

Filed in: ព័ត៌មានជាតិ