ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សុវណ្ណ​គិរី​គង់​សំរឹទ្ធ (​វត្តភ្នំ​ទួល​) ឃុំ​ចុង​ជា​ច ស្រុក​តំបែរ​

ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សុវណ្ណ​គិរី​គង់​សំរឹទ្ធ (​វត្តភ្នំ​ទួល​) ឃុំ​ចុង​ជា​ច ស្រុក​តំបែរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ឧសភា​ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សម្ពោធ​សមិទ្ធផល​នានា ក្នុង​វត្ត​សុវណ្ណ​គិរី​គង់​សំរឹទ្ធ (​វត្តភ្នំ​ទួល​) ឃុំ​ចុង​ជា​ច ស្រុក​តំបែរ​។ ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូល រួម​ពី​សំណាក់​ឯកឧត្តម​អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​តំបែរ ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ​អភិបាលរង​ខេត្ត សប្បុរសជន លោក​អភិបាល ស្រុក សមាជិក​ក្រុម ប្រឹក្សា​ស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និង​បងប្អូន​ប្រជា​ពល​រដ​អញ្ជើញ​មកពី​ឃុំ​ចុង​ជា​ច និង​ឃុំ​នាង​ទើត សរុប​ចំនួន​ជាង ៧០០​នាក់​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ពុទ្ធិ​បរិស័ទ ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ជូន​បងប្អូន​ពុទ្ធិ​បរិស័ទ​ដែល​មាន​វត្តមាន​នាពេលនេះ និង​បងប្អូន​ទូទាំង​ស្រុក​តំបែរ ហើយ​បាន​ជូនពរ​ឲ្យ​ជួប​តែ​ពុទ្ធិ​ពរទាំង ៤​ប្រការ​។ ភ្ជាប់​ជាមួយ​សមិទ្ធផល​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ថ្លែង អំណរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ចុះ​ឃុំ សហការី លោក​អភិបាលស្រុក ឃុំ និង​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ថវិកា​រួម​គ្នា​កសាង​ឧបដ្ឋានសាលា ឡើង​ទុក​សម្រាប់​គោរព​បូជា​ទៅ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា​។ ក្រៅ​ពី​វិស័យ​ពុទ្ធចក្រ ក្រុម​ការងារ​បាន​ចូលរួម​យ៉ាង​សកម្ម ព្រមទាំង​លះបង​កាយ ចិត្ត និង​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​បងប្អូន​មូលដ្ឋាន​បាន​ជួប​ដូច​ជា​៖ គោលនយោបាយ ក​៣ គ្រោះថ្នាក់​ចរាចរ ខ្យល់ក​ន្ទ្រា​ក់ ជួសជុល កសាង​ផ្លូវលំ ត​បណ្តាញអគ្គីសនី ឧបត្ថម្ភ​ចាស់ជរា​គ្មាន​ទីពឹង សង់ផ្ទះ​សប្បុរសធម៌ ជួសជុល​ដំបូល​សាលារៀន និង​សកម្មភាព​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ។​ល​។ សមិទ្ធផល​នេះ ឯកឧត្តម​ប្រធាន​បាន​វាយ តម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​ទទួលខុសត្រូវ និង​កោត សរសើរ​ចំពោះ​សិល្ប​:​នៃ​ការចែករំលែក​នេះ ព្រោះ​ពិតជា​បាន​ចូលរួម​គិតគូ​យកចិត្តទុកដាក់​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព កាត់បន្ថយ​ភាពក្រីក្រ អភិវឌ្ឍ​មូលដ្ឋាន និង​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​មូលដ្ឋាន​។​

​ឆ្លៀត​យក​ឱកាស​នៃ​ការជួបជុំ​ពុទ្ធបរិស័ទ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និង​អ៊ំ ពូ មីង បងប្អូន ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​ក៏​បាន​ជម្រាប​ជូន​អង្គពិធី​ផងដែរ​អំពី​បញ្ហា​នយោបាយ​ជាតិ និង​អន្តរជាតិ បច្ចុប្បន្នភាព​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ការស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី បញ្ហា​ទីផ្សារ​ផលិតផល​កសិកម្ម និង​ជា​ពិសេស​គុណបំណាច់​ដ៏​ធំធេង​របស់​រាជ​រដ្ឋា ភិបាល​ដែល​បាន​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​សុខ​សន្តិភាព និង​ការរីកចម្រើន​។ សេចក្តីសុខ សេចក្តីចម្រើន ការជួបជុំ និង​ភាព​សុខដុរមនា​ដែល​យើង​មាន​ថ្ងៃនេះ តាង​នាម​ឲ្យ​បងប្អូន​ទូទាំង​ខេត្ត​ត្បូវឃ្មុំ ស្រុក​តំបែរ ឯកឧត្តម​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ខិតខំ​តស៊ូ​លះបង់​គ្រប់បែបយ៉ាង​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេស និង​ជា​ពិសេស​សម្តេច​ដែល​បាន​ស្វែងរក​ជំនួយ និង​ជៀវ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា ធ្វើឲ្យ​ការគ្រប់ គ្រង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​នេះ​បាន​ល្អប្រសើរ ឈាន​ទៅ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​នូវ​រាល់​សកម្មភាព​សង្គម​ស្រប​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឡើងវិញ​។ ដើម្បី​រក្សា ការពារ​បាន​នូវ​សន្តិភាព និង​បន្ត​ការអភិវឌ្ឍ​មាតុប្រទេស លោក​បាន​សំណូមពរ​ឲ្យ​បងប្អូន​គ្រប់ៗ​គ្នា ត្រូវ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​៥ ខែមិថុនា ខាងមុខ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​យើង កូនចៅ​យើង និង​ប្រទេសជាតិ​យើង​។​

​ក្នុងនាម​ឲ្យ​សមាជិក​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ បងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ដោយ​ឯកឧត្តម ហ៊ុន ណេង សមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ដែល​ត្រូវ​ជា​ឧត្តម​ស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និង​ជា​ជីតា បាន​ទទួល​មរណ​:​ភាព​កាលពី​ថ្ងៃ​ទី​៥ ដោយ​រោគាពាធ និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឯកឧត្តម ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ចុងបញ្ចប់​នៃ​ពិធី ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស និង​ប័ណ្ណសរសើរ​ជូន​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមការងារ ឯកឧត្តម លោកជំទាវ​ជា​សប្បុរសជន និង​សហ ការី និង​កាត់​ខ្សែបូរ​សម្ពោធ​ឧបដ្ឋានសាលា និង​បាន​ឧបត្ថម្ភ​ព្រះចៅអធិការ​វត្ត​ចំនួន ២០​លាន​រៀល វត្ត​ប្រជុំ​បុត្រ ៨​លាន​រៀល (​សម្រាប់​កសាង​ព្រះវិហារ​) យុវជន ស​.​ស​.​យ​.​ក ១០​លាន​រៀល (​សម្រាប់​ធ្វើ​ការបណ្តុះបណ្តាល​) យាជី តាជី និង​បងប្អូន​ពុទ្ធបរិស័ទ​ម្នាក់ៗ ២០ ០០០​រៀល​។​

Filed in: ព័ត៌មានជាតិ