ពិធីបុណ្យ​ឆ្លង​ឧបដ្ឋាន​សាលា​នឹង​សមិទ្ធផល​នានា ក្នុង​វត្ត​គាំប្រ​ដឺស​ស្ថាន នៅ​ភូមិ​គាំប្រ​ដឺស ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​

ព្រៃវែង ៖ កាលពី​វេលា​ម៉ោង​៨ : ០០​នាទី ព្រឹក​ថ្ងៃ​ទី​០៥ មិនា ២០១៦ ឯកឧត្តម​នាយ​ឧត្តសេនីយ៍  ឆៃ​ស៊ី ណា​រឹទ្ធ អគ្គស្នងការ​រង​នគ​បាល​ជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេត​សាវឿ​ន​អគ្គស្នងការន​គ​បាល​ជាតិ​បាន​អ​ញ្ញើញ​ចូលរួម​កម្មវិធី​បុណ្យ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល មួយកន្លែង ដែល​ស្ថិត​នៅក្នុង​វត្ត​គាំប្រ​ដឺស​ស្ថាន ក្នុងភូមិ​គាំប្រ​ដឺស​ឃុំ​ដំ​ ​រី​ពួន​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង និង​មាន​មន្ត្រី​ថ្នាក់​ជាតិ  ថ្នាក់ក្រោម​ជាតិ​មក​ចូលរួម​យ៉ាងច្រើន​​កុះករ ។​

​មាន​វត្តមាន​ក្នុង​ឱកាស​នោះ មាន​លោក​អភិបាល​នៃ​គណ​អភិបាល ឌុ​ច គន្ធា​រ ព្រមទាំង​វត្តមាន​លោក​អធិការ នៃ​អធិការដ្ឋាន​នគ​បាល អ៊ុង ផាន និង​ក្រុម​ចុះជួយ​ពង្រឹងកម្លាំង​ស្រុក​ស្វាយ​អន្ទរ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជា​៥៣០​នាក់ បាន​មក​ចូល​ក្នុង​ទឹកមុខ​ស្រស់ថ្លា រាក់​ទាត់​ក្រៃលែង​ ​។ បន្ទាប់មក ក៏​មាន​កម្មវិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​សព្វ​បុរស​ជន​ដែល​មាន​ស្នារ​ដៃ​ ​ក្នុង​ការ​ក៏​សាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ផង​ដែរ ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណា​រឹទ្ធ នឹង​លោក​អភិបាល​ព្រមទាំង​លោក​អធិការ​ស្រុក និង​ក្រុមការងារ​ចុះជួយ​ពង្រឹងកម្លាំង​បាន​នាំយក​នូវ​អំណោយ​សព្វ​បុរស​ធម៌ រួមមាន​ប្រាក់​ចំនួន​$៣៥០០​ដុល្លា ប្រាក់រៀល 1.000.000 និង​ប្រាក់​ជួល​រោង​ចុងភៅ​អស់ 1200000៛ ​សម្ពត់ ៥០ ដុំ ជូន​តាជី​យាយជី​ចំនួន ៥០ នាក់ សិស្សានុសិស្ស ចំនួន ៥០ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០.០០០ ៛ នឹង​ចែក​ជូន​ក្រមារ ១០០ សារុង ១០០ ​ដល់​ថ្នាក់​ឃុំ​ផងដែរ​៕

 

IMG-20160306-WA0001 IMG-20160306-WA0002 IMG-20160306-WA0000

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.