​អគ្គីភ័យ​បាន​លេប​ត្របាក់​អស់​ផ្ទះ​ឈើ​ប្រក​ក្បឿង​ចំនួន​០៣​ខ្នង​

ខេត្ត​ក្រចេះ ៖ អគ្គីភ័យ​បាន​លេប​ត្របាក់​អស់​ផ្ទះ​ឈើ​ប្រក​ក្បឿង​ចំនួន​០៣​ខ្នង​នៅវេលា​ម៉ោង​៨ : ៤៥​នាទី​ព្រឹក​ថ្ងៃទី​២៦​កុម្ភៈ​ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ដងក្តោង ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។​

​ប្រភពពី ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​ម្ចាស់​បាន​និង​កំពង់តែ​រវល់​ក្នុង​ពិធីហែជំនូន នៃ​អាពាហ​ពិពាហ៏​របស់​បងប្អូន​នៅ​ភូមិ​ជាប់គ្នា ស្រាប់តែ​មាន​ការភ្ញាក់ផ្អើល​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ​ភ្លាមនោះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ជួយ​បូមទឹក​បាញ់​ពន្លត់​ផងដែរ​ប៉ុន្តែ​ដោយសារ​តែ​អំណាច​នៃ​អណ្តាតភ្លើង​ខ្លាំងពេក​គឺ​បាន​ត្រឹមតែ​ទប់ស្កាត់​មិន​អោ​យឹ​ឆេះ​រាល​ឆ្លង​ទៅ​ផ្ទះ​ដទៃ​ទៀត​ប៉ុណ្ណោះ ។​

​ចំណែក​ឯ​សមត្ថកិច្ច​មូល ដ្ឋា​ន​បាន​បញ្ជាក់​ប្រាប់​អ្នកយកព័ត៍មាន​ថា ផ្ទះ​ចំនួន​០៣​ខ្នង ខាងលើ​ត្រូវបាន​ឆេះ​ខ្ទេច​អស់​នៅសល់តែ ផេះ ព្រមទាំង​ម៉ូតូ​ចំនួន​០១​គ្រឿង​ផង​ដែរ ម្ចាស់ផ្ទះ​ទាំង​បី​រួមមាន : ទី​១ ឈ្មោះ នី​ម យុង ភេទ​ស្រី​អាយុ ៧៦​ឆ្នាំ ផ្ទះ​ឈើ​ដំបូល​ប្រក​ក្បឿង​មាន​ទំហំ ទទឹង​៩​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១២​ម៉ែត្រ ទី​២ ឈ្មោះ វេន យ៉ុង ភេទ​ប្រុស​អ​យុ​៧០​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ វ៉ន​ឆេង​ហន អាយុ​៧៥​ឆ្នាំ ផ្ទះ​ឈើ​ប្រក​ក្បឿង​មាន​ទំហំ ទទឹង​៩​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១៣​ម៉ែត្រ  និង ទី​៣ ឈ្មោះ វង់ ហុន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ និង​ប្រ ពន្ធ​ឈ្មោះ អ៊ី ឃាង ឆេះ​ផ្ទះ ឈៀ​ប្រក​ក្បឿង ដូចគ្នា​ដែរ ទំហំ ទទឹង​១០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១៥ ម៉ែត្រ ។

​ប្រភព​ដដែល​បាន​បន្តថា មូលហេតុ​នៃ​ការឆេះ​គឺ​បណ្តាលមកពី​ទុស្សេ​ខ្សែរ​ភ្លើង​ចេញពីផ្ទះ​កណ្តា ល​ឈ្មោះ វេន យ៉ុង នៅពេល​ដែល​ម្ចាស់ផ្ទះ​ទាំង​បី​បាន​បិទទ្វា​ទៅ​ចូលរួម​កម្មវិធី​ការ​បងប្អូន​នៅ​ឯ​ខាង​កើ ត​វត្ត​ដង​ក្តោង គួរ​រម្លឹក​ផងដែរ​ថា​ផ្ទះ​ទាំង​បី​ខ្នង​ដែល​បាន​ឆេះ​អស់​គ្មាន​សល់​នោះ​គឺ​ស្ថិតនៅ​ខាងលិច​វត្ត ដងក្តោង​នៅក្នុង​ភូមិ​ឃុំ​ខាងលើ ៕
ដោយ ៖ គឹម  ចំរើន

 

IMG-20160226-WA0018 IMG-20160226-WA0016

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 8084 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.