​សមត្ថកិច្ច​ថៃ​ចាប់​បាន​មេខ្លោង​សម្លាប់​ថៅ​កែ​ជនជាតិ​ថៃ​បាន​ហើយ

តាមរយៈ​សមត្ថកិច្ច​ថៃ​បានឱ្យដឹងថា  កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សមត្ថកិច្ច​ថៃ​បាន​ចាប់​ឃាត់ខ្លួន​មេខ្លោង​ជួល​ឃាតក​សម្លាប់​ថៅកែ​ជនជាតិ​ថៃ​ឈ្មោះ ដា​រុន ជា​ជនជាតិ​ថៃ អាយុ​ជាង ៥០​ឆ្នាំ ដែល​ត្រូវជា​មិត្ត​ភ័ក្តិ និង​ជា​ថៅកែ​Casino មាន​ភាគហ៊ុន​រកស៊ី​ជាមួយ​ជនរងគ្រោះ​ឈ្មោះ សំ​នឹក ចា​រូ​ន​ថន​សាក់​ធៀន ហៅ​ក្រៅ​សៀ​ទុំ​អាយុ​៥១​ឆ្នាំ ។​

​បើ​តាម​ការ​បង្ហើប​ពី​បុក្គលិក​របស់​ជនរងគ្រោះ​បាន​ឱ្យដឹងថាៈ លោក ដា​រុន និង​ជនរងគ្រោះ គឺ​មាន​ភាគហ៊ុន​រួមគ្នា​នៅ Casino Pailin flamingo និង​ជា​ច្រើន​កន្លែង​ផ្សេងទៀត ពីព្រោះ​ពួកគាត់​គឺជា​មិត្ត​ភ័ក្តិ​នឹង​គ្នា ហើយ​មួយរយៈ​ចុងក្រោយ​នេះ គេ​ឃើញ​លោក សំ​នឹក និង​លោក ដា​រុន ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ដោយ​ជនរងគ្រោះ​បាន​ចោទ​លោក ដា​រុន បាន​ដក​យក​លុយ​ពី​ក្រុមហ៊ុន ជាង ៣០​លាន​បាត ដោយ​មិន​បាន​ប្រាប់​គាត់ ហើយ​មិន​ព្រម​បង្វិល​លុយ​ចូល​វិញ ក្រោយមក​ក៍កើត​មាន​ក​រ​ណីឃាត​កម្មនេះ​កើតឡើង​។

​បើទោះបី​សមត្ថិ​ច្ច​ថៃ​ចាប់​បាន​មេខ្លោង​ករណី​ឃាតកម្ម​នេះ​ក្តី ប៉ុន្តែ​ឃាតក​ដៃដល់​គឺ​មិន​ទាន់​ចាប់បាន​នៅ​ឡើយ​ទេ ហើយក៏​មិន​ទាន់​ដឹងថា ជា​ជនជាតិ​ខ្មែរ ឬ​ជា​ជនជាតិ​ថៃ​ដែរ ។​

​គួរបញ្ជាក់​ថា​៖ បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​នេះ​កើតឡើង មុខរបរ​រកស៊ី ដែល​មាន​ភាគហ៊ុន រួម​គ្នា​រវាង​លោក សំ​នឹក និង​លោក ដា​រុន ត្រូវបាន​ផ្អាក​ដំណើរការ ធ្វើ​ឱ្យ​បុគ្គលិក​ខ្មែរ​រាប់​រយ​អ្នក​អត់​ការងារ​ធ្វើ ៕
​សហការី​

 

20160225 (2) 20160225 (4)

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.